» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11616 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701787 នាក់

បែក​រឿង​អាជ្ញាធរ​នៅជាប់​ព្រំដែន​ខេត្តតាកែវ​បើក​ឲ្យ​ជនជាតិ​វៀតណាម​ធ្វើ​មក​ជួល​ដី​ធ្វើស្រែ​

 

​ខេត្តតាកែវ​៖ ​អាជ្ញាធរ​ស្រុក​កោះអណ្ដែត បុរី​ជលសារ​និង​អង្គរបុរី​ត្រូវគេ​រាយការណ៍​ថា​បាន​ជួល​ដីស្រែប្រាំង​រាប់សិប​តា​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​ធ្វើស្រែ​ប្រាំង​ដែល​ប្រការនេះ​ការបំពាន​និង​គឺ​បំពាន​សេចក្តីណែនាំ​របស់​សម្ដេច​ក្រឡាហោម​សខេង​។​a koh rice vn1 

\ប្រភពពី​សម​ត្ត​កិច្ច មន្ត្រី​នគ​បាល​អន្តោប្រវេសន៍​ខេត្ត​ទទួលស្គាលថា មាន​ជនជាតិ​វៀតណាម ចូលមក​ធ្វើស្រែ​នា​រដូវប្រាំង​លើទឹក​ដី​ក្នុងស្រុក​បូរី​ជលសារ និង​ស្រុក​កោះអណ្តែត ពិតប្រាកដ​មែន ដោយ​ពួកគេ​ទាំងនោះ​ខ្លះ​បោះ​តង់សង់​ជា​រោងស្នាក់នៅ​ធ្វើស្រែ ខ្លះទៀត​មិនបាន​ធ្វើ​រោងស្នាក់នៅ​ធ្វើ​នៅក្បែរ​ដីស្រែ​ដែល​កំពុង​បង្កបង្កើនផល​នោះទេ គឺ​មក​ព្រឹក រួច​ត្រឡប់​ទៅវិញ​ល្ងាច​។ សម្រាប់​ស្រុក​កោះអណ្តែត​វិញ មាន​ជនជាតិ​វៀតណាម​ធ្វើស្រែ​ហើយ​ពួកគេ​មាន​លិខិត​អនុញ្ញាតិ​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​ស្របច្បាប់ និង​ខ្លះ​ក៏​ចូលមក​ធ្វើ​រោង ដើម្បី​ស្នាក់នៅ​ផងដែរ​។​

​លោក ផាន ផល អធិការនគរបាល​ស្រុក​បូរី​ជលសារ បាន​ឲ្យកាសែត​ដឹងថា រឿងនេះ​លោក​មិនដឹង​ច្បាស់​នោះទេ ហើយ​លោក​ក៏​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ជួល​ដី​ឲ្យ​វៀតណាម​ធ្វើស្រែ​ប្រាំង​នោះដែរ គឺមាន​ឈ្មោះ​ទាហាន​ព្រំដែន​ម្នាក់​ជា​អ្នកធ្វើ​។​ករណី​មាន​ជនជាតិ​វៀតណាម​មក​ជួល​ដី​ធ្វើស្រែ​ក្នុងស្រុក​បូរី​ជលសារ​នេះ លោក ទុយ សុ​ភ័​ក្រ អភិបាលស្រុក​បូរី​ជលសារ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ ។​

​រឿងរ៉ាវ​នៃ​ការជួល​ដីស្រែ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​នៅ​ជិត​ព្រំដែន​ក្នុង​ខេត្តតាកែវ​បានកើត​ឡើងជា​ញឹកញាប់​ទោះបីជា​ក្រសួងមហាផ្ទៃ​បាន​ណែនាំ​ម្ដង​ហើយ​ម្ដងទៀត​យ៉ាងណាក៏ដោយ​។​គេ​រង់ចាំ​មើលថា​តើ​ថ្នាក់ដឹកនាំ​ខេត្តតាកែវ​នឹង​បណ្ដា​ស្រុក​ទាំងឡាយ​អ្នក​បាន​ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​ចូលមក​ធ្វើស្រែ​នោះបាន​អ្វី​ឆ្លើយតប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​?។

​សូមបញ្ជាក់​ថាបើ​តា​​សារាចរ​ណែនាំ​របស់​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បញ្ជាក់​ច្បាស់​ថា​មិន​អនុញ្ញាត​ឲ្យ​មាន​ការជួល​ដីស្រែ​ឲ្យ​ទៅ​ជនជាតិ​វៀតណាម​ធ្វើស្រែ​ប្រាំង​នោះ​ជាដាច់ខាត​។​ប៉ុន្តែ​បណ្តា​ស្រុក​ខ្លះ​ជាប់​ព្រំដែន​វៀតណាម​នៃ​ខេត្តតាកែវ​នៅតែ​បំពាន​សេចក្តីណែនាំ​របស់​សម្ដេច​ក្រឡាហោម​ទៅវិញ​?​។​a koh rice vn a koh rice vn2 
​