» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5596 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695767 នាក់

ស្ត្រី​ម្នាក់​រត់​មកប្តឹង​នៅ​ស្នងការ​នគរបាល​រឿង​សមត្ថកិច្ច​ប៉ុស្តិ៍​មិន​ចាត់ការ​ក្នុងករណី​ប្អូនប្រុស​គាត់​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ខ្យល់​

 

​ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​បានសម្រេច​ចិត្ត​ធ្វើដំណើរ​ពី​ស្រុក​សំឡូត ទៅ​ដាក់ពាក្យ​ប្តឹង​នៅ ស្នងការ​នគរបាល​ខ​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២២ ដើម្បី​ឲ្យ​ជួយ​រក​យុត្ដិធម៌ ករណី​យ៍​«​ប្អូនប្រុស​គាត់​បាន​ស្លាប់ ដោយសារ​ត្រូវ​គ្រាប់កាំភ្លើង​ខ្យល់​» ជិត​២​សប្ដាហ៍​មកហើយ តែ​មន្ត្រី​ប៉ុស្ដិ៍​រដ្ឋបាល និង​កម្លាំង​អធិការ​ស្រុក​នេះ មិន​ព្រម​ចាត់វិធានការ​អ្វី​សោះ​ទៅលើ​ជន​ពាក់ព័ន្ធ បើទោះជា​គាត់​បាន​ទូរស័ព្ទ​ទៅប្ដឹង​ជាច្រើនលើក​ច្រើនសារ​ក៏ដោយ​។​a die gun 

​បងស្រី​របស់​ជនរងគ្រោះ ឈ្មោះ សំ សោភា អាយុ​៤៨​ឆ្នាំ បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២២ ថា ប្អូនប្រុស​គាត់​ឈ្មោះ សំ សុ​ខេ​រៈ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​សំរិល​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត បាន​ស្លាប់​កាលពី​យប់​ថ្ងៃទី​២៤ ខែកុម្ភៈ នៅ​មន្ទីរពេទ្យ​យោធភូមិភាគ​ទី​៥ (​ពេទ្យ​ពពីរ​) ក្រោយពី​ត្រូវរបួស​ភ្នែក​ផុង​ចូលដល់​លលាដ៍ក្បាល​ផ្នែក​ខាងក្រោយ ដោយសារ​គ្រាប់កាំភ្លើង​ខ្យល់ ដែល​គាត់​សង្ស័យថា មាន​អ្នក​លួច​បាញ់​។

ហេតុការណ៍​នោះបាន​កើតឡើង​កាលពីរ​វេលា​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២២ ខែកុម្ភៈ នៅ​ចំណុចឃ្លាំង​ស្ដុក​ដំឡូង​មី​មួយកន្លែង ស្ថិតក្នុង​ភូមិ​អូរ​សំរិល​ក្រោម ឃុំ​អូរ​សំរិល ស្រុក​សំឡូត​។​អ្នកស្រី​បាន​ឲ្យ​ដឹងថា ដំបូង​ក្រុមគ្រួសារ​គាត់​មិន​បានដឹង​រឿង​ទេ តែ​នៅ​ម៉ោងជាង​១២​យប់ ឈានចូល​ថ្ងៃទី​២២ ខែកុម្ភៈ ស្រាប់តែ​ឃើញ​ឈ្មោះ ឆើត និង​ឈ្មោះ​ប្រុស ដឹក​ប្អូនប្រុស​គាត់​មកដល់​ផ្ទះ​ទាំង​ឈាម​ជោក​ពេញ​ខ្លួន និង​មាន​របួស​ភ្នែក​ខាងឆ្វេង​។ ពេលនោះ​គាត់​សួរ​ឈ្មោះ​ឆើត អំពី​មូលហេតុ តែ​ឈ្មោះ ឆើត ប្រាប់ថា «​ត្រូវ​គ្រាប់កាំភ្លើង​ខ្យល់​»​រួច​ក៏​ប្រញាប់​ជូន​ប្អូន​ទៅ​ពេទ្យ​។​

​លោកស្រី​បន្តថា ប៉ុន្តែ​ក្នុងអំឡុង​ពេលនោះ គាត់​ក៏បាន​រាយការណ៍​ប្រាប់​ទៅ​មេភូមិ ហើយ​មេភូមិ​ក៏បាន​រាយការណ៍​បន្តទៅ​មន្ត្រីនគរបាល​ប៉ុស្ដិ៍ និង​លោក​អធិការ​ស្រុក​សំឡូត​ផង ដើម្បី​ឲ្យ​ជួយ​សួរនាំ​អំពី​មូលហេតុ​។ ប៉ុន្តែ​គ្មាន​អស់លោក​ណា​អើពើ​នឹង​ករណីនេះ​ទេ រហូតដល់​ថ្ងៃទី​២៤ ខែកុម្ភៈ ដោយសារ​របួសធ្ងន់​ពេក ប្អូនប្រុស​របស់គាត់​ក៏បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​តែម្តង​។​​ចាប់តាំងពី​ពេល​កើតហេតុ រហូត​ប្អូន​ស្លាប់ និង​ធ្វើ​បុណ្យសព​ប្អូន​រួច អ្នកស្រី​តែងតែ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​សុំ​ឲ្យ​ជួយ​ស៊ើបអង្កេត​រឿង​ប្អូនប្រុស​គាត់​ត្រូវ​គ្រាប់កាំភ្លើង​ខ្យល់ ព្រោះ​គាត់​សង្ស័យថា ប្អូនប្រុស​គាត់​អាច​ត្រូវគេ​លប​បាញ់ ខណៈពេល​កំពុង​ឆាបរណា​យន្ត​នៅក្នុង​បន្ទប់ មិនមែន​រាលកៃ​កាំភ្លើង​ខ្យល់​ត្រូវ​ភ្នែក​ខ្លួនឯង​នោះទេ ប៉ុន្តែ​ទាំង​មន្ត្រី​ប៉ុស្ដិ៍​ទាំង​ខាង​អធិការ​ស្រុក សុទ្ធតែ​បាន​អះអាង​តប​មក​គាត់​វិញ បែប​ជួយ​ការពារ​ភាគី​ជនសង្ស័យ​យ៉ាង​ដូច្នេះ​ថា «​គ្មាន​រឿង​ប៉ង​ធ្វើឃាត​ទេ បើ​គេ​ធ្វើឃាត​មិនមែន​គេ​ដឹក​ជនរងគ្រោះ​យកមក​ឲ្យ​ដល់ផ្ទះ​នោះទេ​»​។​

​ដោយសារតែ​ខាង​ប៉ុស្ដិ៍ និង​ខាង​អធិការ​ស្រុក មិន​ចាត់វិធានការ​តាម​ការស្នើសុំ​របស់​អ្នកស្រី ទើប​អស់​សង្ឃឹមលើ​សមត្ថកិច្ច​ស្រុក អ្នកស្រី​ក៏បាន​សម្រេចចិត្ត​ធ្វើដំណើរ​ទៅ​ដាក់​បណ្ដឹង​នៅ​ស្នងការ​ខេត្ត កាលពី​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២២ ដើម្បី​សុំ​ឲ្យ​លោកស្នងការ​ជួយ​អន្តរាគមន៍​ស៊ើបអង្កេត​ជួយ​រក​យុ​ត្តិ​ធ​ម​)​ឲ្យ​ប្អូនប្រុស​គាត់​។​​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​កាសែត​ដឹងថា សំណុំ​រឿងនេះ ត្រូវបាន​មន្ត្រី​មូលដ្ឋាន​បិទបាំង​មិន​រាយការណ៍​ជូន​ការិយាល័យ​ជំនាញ ឬ​លោកស្នងការ​ឲ្យ​បាន​ជ្រាប​អំពី​ដំណើររឿង​ទេ​។ លុះ​នៅ​ថ្ងៃទី​០៥ ខែមីនា នៅពេល​សាច់ញាតិ​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ទើប​រឿងនេះ​ត្រូវ​បែកធ្លាយ​។​

​លោក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២២​នេះ​ថា លោក​មិនទាន់​ដឹងថា ករណីនេះ កើតឡើង​បែបណា​ទេ តែ​ការិយាល័យ​ជំនាញ បានទទួល​បណ្ដឹង​ក្រុមគ្រួសារ​ជនរងគ្រោះ​ហើយ​។ ពេលនេះ​លោកស្នងការ បានចេញ​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​អធិការ​ស្រុក​សំឡូត ចុះ​ស្រាវជ្រាវ​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ចំពោះមុខ​សញ្ញា​ជន​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿងនេះ​តាមផ្លូវ​ច្បាប់​៕a die gun1 

​