» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6134 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696305 នាក់

ពត៍​មានរឿង​ចិន​ចាប់​ជម្រឹត​យក​ឈាម​លក់​នៅ​ខេត្ត​ព្រះសីហនុ​ផ្អើល​ពលរដ្ឋ​ចិន​ជា​រឿង​ក្លែងក្លាយ​ប្រ​ឌឹ​ត​រកលុយ​!

 

​ភ្នំពេញ​៖ រយៈពេល​ថ្មីៗ​ក្នុង​ដើមខែ​កម្ភៈ​កន្លងមកនេះ មាន​សារព័ត៌មាន និង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន​ផ្សាយ​ជា​ភាសា​ចិន បានធ្វើការ ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការចាប់​បង្ខាំង​ជនជាតិ​ចិន​ធ្វើជា​ទាសករ​លក់​ឈាម នៅ​តំបន់​ឆៃ​ណា​ថោ​ន ខេត្ត​ព្រះ សីហនុ ដោយបាន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិយាកាស និង​ចិត្តសាស្ត្រ​សង្គម ព្រមទាំង​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ពី​សំណាក់ សាធារណៈមតិ​ជាតិ អន្តរជាតិ​ជាច្រើន​ពិសេស​ជនជាតិ​ចិន​នៅ​ស្រុក​ចិន​។​a blood slave1 

​ពាក់ព័ន្ធ​ករណីនេះ ថ្ងៃទី​២៨ ខែកុម្ភៈ​អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​អកុសល​ខាងលើ អគ្គស្នងការដ្ឋាន​គរ​ជាតិ បាន​ចង្អុល​ដឹកនាំ​អង្គភាព​ជំនាញ ឲ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​ជាបន្ទាន់ ដោយ​ធ្វើការ​ត្រួតពិនិត្យ​ទីតាំង​ពាក់ព័ន្ធ​ជាច្រើន​កន្លែង និង​ប្រមូល​ចម្លើយ​សាក្សី​មួយចំនួន ព្រមទាំង​បាន​រកឃើញថា ព័ត៌មាន​ខាងលើ​ជា​ព័ត៌មាន​ប្រឌិត ដែល​រៀបចំ​ដោយ​ឈ្មោះ LI YA YUAN LUN ភេទ​ប្រុស ជនជាតិ​ចិន អាយុ ៣១​ឆ្នាំ (​ស្នាក់នៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៊ីធ​ន​កម្ពុជា​-​ចិន រាជធានី​ភ្នំពេញ​) និង​អ្នកពាក់ព័ន្ធ​ចំនួន ០៣​នាក់ ដែល​ក្នុងនោះ ៖

១.​ឈ្មោះ LI YA YUAN LUN ដែល​អះអាងថា ជា​ជនរងគ្រោះ ធាតុពិត​ជន​រូបនេះ​បាន​លួច​ឆ្លងដែន ចូល​ប្រទេស កម្ពុជា​ដោយ​ខុសច្បាប់ ប៉ុន្តែ​អាស្រ័យ​ដោយមាន​ជំងឺ​ប្រចាំកាយ ក៏បាន​ទាក់ទង​មនុស្ស​មួយក្រុម ដើម្បី​ជួយ​រក​វិធី​ដោះស្រាយ​បញ្ហា​របស់ខ្លួន​។​២.​អ្នកពាក់ព័ន្ធ​ចំនួន​បីនាក់ គឺជា​អ្នក​ជួយ​ដល់​ឈ្មោះ LI YA YUAN LUN ក្នុងការ​រៀបចំ​គម្រោង​ប្រឌិត​ព័ត៌មាន​ក្លែងក្លាយ​អំពី​ការ​បង្ខាំង​មនុស្ស​ធ្វើ​ទារុណកម្ម និង​ធ្វើជា​ទាសករ​លក់​ឈាម ដើម្បី​ជា​លេស​ជួយ​ដល់​ឈ្មោះ LI YA YUAN LUN គេច​ផុតពី​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នៅ​កម្ពុជា​។​​បច្ចុប្បន្ន ឈ្មោះ LI YA YUAN LUN និង​អ្នកពាក់ព័ន្ធ​ចំនួន​បីនាក់ (​ស្រី ០១​នាក់​) ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អំពាវនាវ​ដល់​គ្រប់​មជ្ឈដ្ឋាន សារព័ត៌មាន និង ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ ធ្វើការ​កែសម្រួល​ឡើងវិញ​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ខាងលើ ដើម្បី​ចៀសវាង​ការភ័ន្តច្រឡំ​ពី​សាធារណៈមតិ​ជាតិ អន្តរជាតិ​។ ទន្ទឹមគ្នានេះ សំណូមពរ​ដល់​អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ គប្បី​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ ដោយ​មិនត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ជាពិសេស​ចៀស​វាំង​ធ្វើការ​សន្និដ្ឋាន ហេតុការណ៍​ណាមួយ​ដោយ​អត្តនោម័ត ពុំមាន​ភស្តុតាង​ច្បាស់លាស់ នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិយាកាស​ស​ង្គ​ម និង បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច​ដល់​ទេសចរណ៍​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគ​បរទេស​នៅ​កម្ពុជា​៕a china blood a china blood1 a china blood6 

​