» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6131 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619371 នាក់

លោក ឈិន ម៉ៅ អ្នករាយការណ៍​ព័ត៌មាន​របស់​អង្គភាព សារព័ត៌មាន FBTV​អន​ឡាញ រង​ការ​គំរាម​សម្លាប់​ពី ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​នៅក្នុង​ខេត្តក្រចេះ

 

​ក្រចេះ​៖​គេហទំព័រ​អន​ឡាញ FBTV ដែលមាន​លោក សុវណ្ណ សុខា ជា​មេ​គ្រប់គ្រង ហើយ​លោក ឈិន ម៉ៅ ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​ភូមិភាគ​ឦ​សាន្ត​នៃ​ប្រ​ទស​កម្ពុជា​ប្រឈមគ្រោះថ្នាក់ដោយសារការបំពេញការងារ។​a chhuon mao 

នៅ​ថ្ងៃទី​១៦ វិច្ឆិកា ២០១៨ FBTV ដែល​ឡាយ​ដោយ លោក ឈិន ម៉ៅ និង​ក្រុមការងារ បាន​ចុះ​បេសកកម្ម​ថត​ពី​សកម្មភាព​នៃ​ការប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​ឈើ​គគ្រឹក គគ្រេង​ទាំង​ថ្ងៃ ទាំងយប់ ដោយ​គ្មាន​ការទប់ស្កាត់ និង បង្ក្រាប ពី​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​ពាក់​ព័​ន្ធា​មួយ​ឡើយ ។ លោក ឈិន ម៉ៅ បាន​ថត​ផ្សាយ​ឡាយ​ផ្ទាល់​ពី​សកម្មភាព​ឈ្មួញ​ដឹកឈើ​មួយ​ឡាន​ដោយ​គ្រប​ភួយ​ជិត​ពីលើ នៅក្នុង​ភូមិសាស្ត្រ ស្រុក​ស្នួល​ខេត្តក្រចេះ លោក​បាន​បើកឡាន​តាម​ថត​ឡាន​ឈ្មួញ​ដឹកឈើ ពីក្រោយ​អត្ថាធិប្បាយ ឡាយ​ផ្ទាល់​សំណូមពរ​ដល់​អស់លោក​មន្ត្រី​ជំនាញ ម​ព្រៃ និង​កងកម្លាំងប្រដាប់អាវុធ នៅតាម​ដងផ្លូវ អោយ​ចូលរួម​ទប់ស្កាត់ និង បង្ក្រាប តែ​គ្មាន​សមត្ថកិច្ច​ណា ចេញមុខ​បង្ក្រាប​នោះទេ ។

ផ្ទុយទៅវិញ​បែរ​ឈ្មួញ​ឈើ​អែប ឡាន​ឈប់​ចត​តាម​ចិញ្ចើមផ្លូវ ហើយ​ដើម​ក​និយាយ​គំរាម លោក ឈិន ម៉ៅ ថា​ហេតុ​អី​បានជា​តាម​ថត​ឡាន​របស់គាត់ ? លោក ឈិន ម៉ៅ ថា​គាត់​ជា​អ្នកកាសែត​បើ​មិនអោយ​គាត់​ថត តើ​អោយ​អ្នកកាសែត​ធ្វើ​ម៉េច​? ឈ្មួញ​ឈើ​រូបនោះ​ថាអោយ​ឈប់​ថត​ទៅ អ្នកកាសែត​ម៉េច​អត់​និយាយ​គ្នា​សិន ។ ដោយ មានការ​ជជែក​តឹងសរសៃក​ដាក់គ្នា​រវាង​ឈ្មួញ និង លោក​ឈិន ម៉ៅ លុះត្រា​ឈ្មួញ​នោះ​ដើរចេញ​ទៅកាន់​ឡាន​ដឹកឈើ វិញ ។

ក្រៅពី​រង​ការ​គំរាម​ផ្ទាល់​ទល់មុខ​គ្នា​ពី​ឈ្មួញ​ដឹកឈើ លោក ឈិន ម៉ៅ បាន​បញ្ជាក់ថា លោក​បានទទួល​ការ​គំរាម កំហែង​សម្លាប់​តាម​ទូរស័ព្ទ​ជាច្រើន​នាក់​ផងដែរ លោក បាន ដាក់ពាក្យ​បណ្តឹង​ប្តឹងទៅ​សមត្ថកិច្ច​អំពី​លេខ​ទូរស័ព្ទ​ដែល តេ គំរាម​លោក រួច​អស់ហើយ ។ លោក ឈិន ម៉ៅ ថា​ទោះជា លោក​ទទួលរង​នូវ​ការគំរាមកំហែង​ពី​ពួក​ឈ្មួញ​ប្រព្រឹត្ត​បទ ល្មើស​ដឹកជញ្ជូន​ឈើ តាម​គ្រប់​រូបភាព​យ៉ាងណាក៏ដោយ ក៏ លោក​មិន​រាថយ រួញរា​ក្នុង​ការបន្ត​នូវ​បេសកកម្ម​តាម​ប្រមាញ់​ព័ត៌មាន យកមក​ផ្សាយ​ឡាយ​អោយ​មហាជន និង ប្រមុខ​រាជ រដ្ឋាភិបាល​លោក​បានឃើញ បានដឹង​ពី​ភាព​អសកម្ម​របស់ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន ដែល​មិន​យក ចិត្ត​ទុកដាក់​អនុវត្តតាម​បទបញ្ជា និង គោលនយោបាយ​របស់ រាជរដ្ឋាភិបាល ។

ទោះជា​យ៉ាងនេះ​ក្តី ក៏​លោក ឈិន ម៉ៅ សំណូមពរ​ដល់​អស់លោក​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែលមាន​លោកនាយ ឧ​ត្ត​ម សេនីយ៍ សៅ សុខា ជា​មេបញ្ជាការ​លោក​មេត្តា​ចាត់វិធានការ ក្តៅ​លើ​ករណី ឈ្មួញ​ឈើ​នៅ​ខេត្តក្រចេះ​នេះ​ផង ។ សូម​រំលឹក ថា រឿង​បទល្មើស​ព្រៃឈើ​នៅក្នុង​ខេត្តក្រចេះ​នេះ ចៅហ្វាយ ខេត្តក្រចេះ​ដូរ​រាប់​ភ្លេច តែ​គ្មាន​ចៅហ្វាយខេត្ត​ណា​ម្នាក់ មាន សមត្ថភាព​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​អោយមាន​ប្រសិទ្ធ ភាព​ទេ ។ ឯ​អ្នកកាសែត​វិញ​ក៏​រងគ្រោះ និង​ស្លាប់​មិនតិច​នាក់ ដែរ ។ ដោយ : សុផល​a chhuon mao1 
​