» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11017 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701188 នាក់

ប្រជាជន​ថៃ​អាច​ប្រើ​ឧបករណ៍​ធ្វើ​តេ​ស្តិ៍​រហ័ស​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង​ក្នុងពេល​ការឆ្លង​កើនឡើង​អត់កន្លែងដេក

 

​ប្រទេស​ថៃ​៖ ប្រទេស​ថៃ​បាននិងកំពុង​កើតមាន​សោកនាដកម្ម​ដោយសារ​បញ្ហា​កូ​វីត​បានអនុញ្ញាត​ឲ្យ​អ្នកជំងឺ​កូ​វីដ​-១៩​កម្រិត​ស្រាល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដោយ​ខ្លួនឯង និង​សម្រេច​ឲ្យ​ប្រើប្រាស់​ឧបករណ៍​តេ​ស្តិ៍​រហ័ស ខណៈដែល​ការឆ្លង​រាលដាល​កាលពីពេល​ថ្មីៗ​នេះ​បានដាក់​សម្ពាធ​យ៉ាងខ្លាំង​ទៅលើ​ប្រព័ន្ធសុខាភិបាល​នៅក្នុង​ទីក្រុង​បាងកក​។​a co thai 

ជាក់ស្តែង​ពិធីករ​អ្នកអាន​ព័ត៌មាន​ប្រចាំ​ប្រទេស​ថៃ​ល្បីឈ្មោះ លោក​សូ​រ៉ា​យុទ្ធ​( Sorrayuth) បាន​សម្រក់​ទឹកភ្នែក​ពេលដែល​លោក​អាន​ព័​ត៍​មាន​ទិន្នន័យ​អ្នកស្លាប់​នៅផ្ទះ​ច្រើនពេក​កំឡុងពេល​ឆ្លង​កូ​វីត​១៩ នៅ​ប្រទេស​ថៃ ។​ឯ​មន្ទីរពេទ្យ​វិញទៀត​សោត​ក៏​គ្មាន​គ្រែ​ព្យាបាល ដោយ​លោក Sorrayuth បន្ត​លើកឡើងថា លោក​មិន​នឹកស្មានថា​ប្រទេស​ថៃ​ដើរ​ដល់​ដំណាក់កាល​នេះ​ទេ គាត់​មិនដែល​គិត​សូម្បី​ម្តង គិតថា​វា​មានតែ​នៅក្នុង​រឿង តែ​នេះ​ជា​ជិវិត​ពិត ដោយ​លោក​បាន​ចោទ​ជា​សំនួ​រថា​តើ​ខាង​ថ្នាក់ដឹកនាំ​ប្រទេស​បណ្តោយអោយ​ប្រជាជន​ដេកស្លាប់​នៅផ្ទះ​ដល់​ពេលណា​ទៀត​។​

​ប្រទេស​ថៃ​ភាគច្រើន​បាន​ប្រើប្រាស់​ការធ្វើ​តេ​ស្តិ៍ RT-PCR ប៉ុន្តែ​ដោយសារ​មាន​មនុស្ស​ច្រើនពេក​បាន​តម្រង់​ជួរ​រង់ចាំ​ធ្វើ​តេ​ស្តិ៍​នៅក្នុង​ទីក្រុង​បាងកក អាជ្ញាធរ​ក៏បាន​ពិចារណា​លើ​វិធានការ​ថ្មី​។​​មន្ត្រីរដ្ឋបាល​ចំណីអាហារ​និង​ឱសថ​ថៃ​បាន​និយាយថា ឧបករណ៍​ធ្វើ​តេ​ស្តិ៍​រហ័ស​អង់​ទី​ហ្សែ​ន​នឹង​ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​នៅ​សប្តាហ៍​ក្រោយ ហើយ​ពួកគេ​កំពុង​ព្យាយាម​កំណត់​តម្លៃ​ឲ្យ​នៅត្រឹម​ប្រហែល​៣​ដុល្លារ​អាមេរិក​ក្នុង​មួយឈុត​។​​ជាមួយនិង​ការបើក​ឲ្យ​ធ្វើ​តេស​ត្ត​ខ្លួ​នែ​ង អាជ្ញាធរ​ថៃ​ក៏បាន​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​កូ​វីដ​-១៩​កម្រិត​ស្រាល ឬ​មិនមាន​ចេញ​រោគសញ្ញា​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដោយ​ខ្លួនឯង​ផងដែរ​ដោយសារ​មន្ទីរពេទ្យ​ទប់ទល់​លែង​ជាប់​ក្រោយ​មាន​អ្នក​ឆ្លង​ជាង​៩,០០០​នាក់​ក្នុង​មួយថ្ងៃ​។​

​រដ្ឋាភិបាល​ថៃ​បាន​និយាយ​នៅ​ថ្ងៃទី​១២​ខែកក្កដា​ថា​ខ្លួន​នឹង​ផ្តល់​វ៉ាក់សាំង AstraZeneca​ជា​លើក​ទី​២ ដល់​ប្រជាជន​ដែល​បាន​ចាក់​ថ្នាំ​Sinovac​ដំបូង​ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​បង្កើត​អង្គ​ប​ដិ​ប្រាណ​ប្រឆាំងនឹង Covid-19​។​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​លោក​Anutin Charnvirakul​បាន​និយាយថា​ការសម្រេចចិត្ត​នេះ​មាន​គោលបំណង​បង្កើន​ភាព​សាំ​ប្រឆាំង​ទៅនឹង​មេរោគ​បំប្លែង​ខ្លួន​Delta​និង​បង្កើត​អង្គ​ប​ដិ​ប្រាណ​ឲ្យ​ប្រសើរឡើង​។ លោក​រដ្ឋមន្ត្រី Charnvirakul បាន​បន្ថែមថា​ដូ​ស​ទី​២​នៃ​ថ្នាំ AstraZeneca នឹងត្រូវ​ផ្តល់​ឱ្យនៅ​ចន្លោះពេល​៣​ឬ​៤​សប្តាហ៍​បន្ទាប់ពី​ការចាក់​ដូ​ស​ទី​១​។​

លើសពីនេះ​ទៀត​ប្រទេស​ថៃ​ក៏​គ្រោង​នឹង​ផ្តល់នូវ​វ៉ាក់សាំង​ចំនួន​៣ mRNA (Pfizer​និង​Moderna)​ដល់​បុគ្គលិក​សុខាភិបាល​ដែល​បានទទួល​វ៉ាក់សាំង Sinovac​ចំនួន​២​ដង​។​នេះ​គឺជា​យុទ្ធសាស្ត្រ​ចាក់​ថ្នាំ​ដែល​រួមបញ្ចូល​វ៉ាក់សាំង​ចិន​ចំនួន​២​និង​វ៉ាក់សាំង​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​លោកខាងលិច​។​រហូតមកដល់​បច្ចុប្បន្ន​នេះ​មិនមាន​ការសិក្សា​ជាក់លាក់​ណាមួយ​ស្តីពី​ប្រសិទ្ធភាព​នៃ​ការចាក់​បញ្ចូល​គ្នា​រវាង​Sinovac​និង​AstraZeneca​ទេ​។​ប៉ុន្តែ​ចំនួន​កំពុង​កើនឡើង​និង​ពិចារណា​លើ​ការបញ្ចូល​គ្នា​នៃ​ការចាក់​វ៉ាក់សាំង​ផ្សេងៗ​គ្នា​ក្នុង​បរិបទ​នៃ​ការភ័យខ្លាច​ចំពោះ​មេរោគ​ថ្មី​ដែលមាន​គ្រោះថ្នាក់​និង​ឆ្លង​។​ការផ្លាស់ប្តូរ​នេះ​បាន​កើតឡើង​នៅក្នុង​បរិបទ​នៃ​ស្ថានភាព​រាតត្បាត​នៅក្នុង​ប្រទេស​ថៃ​កាន់តែ​អាក្រក់​ទៅៗ​។​

​សូមបញ្ជាក់ថា​នៅ​ថ្ងៃ​អង្គា​រ៍​ទី​១៣​ក្កដា​នេះ​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩​ចំនួន​៨,៦៥៨​នាក់​និង​មាន​អ្នក​បាត់បង់​ជីវិត​ចំនួន​៥៦​នាក់​ដោយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើងដល់​ជាង​៣៥៣,០០០​នាក់ និង​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់​២,៨៤៧​នាក់​។​​ក្រុមមន្ត្រី​ថៃ​បាន​និយាយថា ការឆ្លង​រាលដាល​នោះ​ដំបូង​ឡើយ​បណ្តាលមកពី​វីរុស​កូ​វីដ​-១៩​បំប្លែង​ថ្មី​ប្រភេទ អាល់​ហ្វា (Alpha) ប៉ុន្តែ​ឥលូវ​នេះ​៥៧%​នៃ​ករណី​ឆ្លង​ថ្មី​នៅ​ទីក្រុង​បាងកក​គឺជា​វីរុស​កូ​វីដ​-១៩​បំប្លែង​ថ្មី​ប្រភេទ ដែល​តា (Delta) ដែល​អាច​ឆ្លង​បាន​លឿន​៕a co thai1 a co thai2 a co thai3 

​