» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10439 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700610 នាក់

ប្រធាន​អាស៊ាន​ចេញ​ការអំពាវនាវ​ឲ្យ​ភាគី​ភូ​មាន​បញ្ចប់​ហឹ​ង្សា​ដើម្បី​ដំណើរ​ទស្សនកិច្ច​បេសកជន​ពិសេស​!

 

​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ស​ម្តេ​តេ​ជោ ហ៊ុន សែន​ក្នុងនាម​ជា ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ស្តីពី​ស្ថានភាព​នៅ​មី​យ៉ាន់​ម៉ា​។​​តាម​សេចក្តីថ្លែងការណ៍ បាន​បញ្ជាក់ថា​៖ អស់​រយៈពេល​១​ឆ្នាំ​មកហើយ ប្រទេស​ជា​សមាជិក​អាស៊ាន​នៅតែមាន​ក្តី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការវិវត្ត​នានា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា រួមទាំង​របាយការណ៍​នៃ​ការបន្ត​កើតមាន​នូវ​អំពើហិង្សា និង​ការធ្លាក់ចុះ​នៃ​ស្ថានភាព​មនុស្សធម៌​។​a hun asean 

​ដោយ​រំលឹក​ឡើងវិញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ម៉ត់ចត់​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ រួមទាំង ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​នាពេល​ថ្មីៗ​នេះ​ដោយ សេចក្តីថ្លែងការណ៍​លក​ឡើង​ថា ប្រទេស​ជា​សមាជិក​អាស៊ាន​សូម​ជំរុញ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា ឱ្យ​ចាត់​សកម្មភាព​ជាក់លាក់​ដើម្បី​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5PC) ដែល​បានសម្រេច​នៅក្នុង​កិច្ចប្រជុំ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​។​

​ប្រទេស​ជា​សមាជិក​អាស៊ាន​សូម​គូសបញ្ជាក់​អំពី​ភាព​ប្រញាប់ប្រញាល់​នៃ​ការបញ្ចប់​អំពី​ហិង្សា​ជាបន្ទាន់ និង​សម្រាប់​គ្រប់ភាគី​ទាំងអស់​ក្នុងការ​ប្រកាន់យក​ភាព​អត់ធ្មត់​ឱ្យ​ខ្ពស់បំផុត ក៏ដូចជា​ការធានាបាន​នូវ​ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​ប្រកបដោយ​សុវត្ថិភាព និង​ទាន់ពេលវេលា​ទៅដល់​ប្រជាជន​ដែល​ត្រូវការ​ជំនួយ​បំផុត ដោយ​ឈរលើ​មូលដ្ឋាន​នៃ​គោលការណ៍​មនុស្សធម៌ អព្យាក្រឹតភាព ភាពមិនលំអៀង និង​ឯករាជ្យ​។

វា​មាន​សារសំខាន់​ណាស់​សម្រាប់​គ្រប់ភាគី​ទាំងអស់​ក្នុងការ​លើកកម្ពស់​លក្ខ​ខណ្ឌ​អំណោយផល​មួយ​សម្រាប់​កិច្ចសន្ទនា​ប្រកបដោយ​ការស្ថាបនា​មួយ​ក្នុងចំណោម​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​នាពេល​បច្ចុប្បន្ន សម្រាប់​ប្រយោជន៍​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា និង​សំដៅ​ធ្វើឱ្យ​ស្ថានភាព​ត្រលប់​ទៅរក​ប្រក្រតីភាព​វិញ​យ៉ាង​ឆាប់រហ័ស និង​ដើម្បី​ទប់ស្កាត់​ការអូសបន្លាយ​នៃ​ទុក្ខវេទនា​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​។

ដើម្បី​សម្រេច​គោលបំណង​នេះ ប្រទេស​ជា​សមាជិក អាស៊ាន សូម​ស្វាគមន៍​ការតែងតាំង ឯកឧត្តម ប្រាក់ សុខុន ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ស្តីពី​មី​យ៉ាន់​ម៉ា និង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មី​យ៉ាន់​ម៉ា​ជួយ​សម្រួល​ដល់​បេសកកម្ម​នានា​នៃ​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ដែល​នឹង​ចាប់ផ្តើម​ជាមួយ​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​ទៅកាន់​មី​យ៉ាន់​ម៉ា​ក្នុងពេល​ដ៏​ឆាប់​ដែល​អាច​ធ្វើបាន និង​ដើម្បី​ជួប​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើឱ្យ​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5PC) អាច​បោះជំហាន​ទៅមុខ​។​

​ក្នុង​សេចក្តីថ្លែងការណ៍​នេះ ប្រទេស​ជា​សមាជិក​អាស៊ាន​សូម​អះអាង​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន និង​ការត្រៀម​លក្ខណៈ​រួចរាល់​ដើម្បី​ជួយ​ដល់​មី​យ៉ាន់​ម៉ា ស្របតាម​ឆន្ទៈ​នៃ​ប្រជាជន​មី​យ៉ាន់​ម៉ា ដោយ​ឈរលើ​មូលដ្ឋាន​នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5PC) និង​ធម្មនុញ្ញ​អាស៊ាន ជាមួយ​ការយល់ឃើញថា សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ​យូរអង្វែង​អាច​សម្រេច​ទៅបាន លុះត្រា​ណា​ដំណោះស្រាយ​នយោបាយ​នោះ​ប្រកបដោយ​បរិ​យា​ប័ន្ន ជា​ដំណោះស្រាយ​ដែល​មី​យ៉ាន់​ម៉ា​ធ្វើជា​ម្ចាស់ និង​ដឹកនាំ និង​ដែលមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​ប្រទេស​ជា​សមាជិក​អាស៊ាន ក៏​សូម​ស្វាគមន៍​ចំពោះ​ការបន្ត​គាំទ្រ​ពី​ដៃគូ​ខាងក្រៅ​របស់​យើង​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន​នៅក្នុង​ការអនុវត្ត​ដោយ​ឆាប់រហ័ស និង​ទាំងស្រុង នៃ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5PC) រួមទាំង​អំពី​ជំនួយ​មនុស្សធម៌​ផងដែរ​៕a asean declare a asean declare1 

​