» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 237 នាក់

ម្សិលមិញ 5488 នាក់

សរុប 19223564 នាក់

ចាងហ្វាង​កាសែត​ចលនា​សង្គម​ប្រកាស​លក់​ផ្ទះ​ដើម្បី​យកលុយ​ធ្វើ​កាសែត​!?

​ភ្នំពេញ​៖​ខ្ញុំបាទ​ពុត​សា​ម៉ាត់​ចាងហ្វាង​«​ចលនា​សង្គម​»​ដំណឹង​លក់​ផ្ទះល្វែង​បន្ទាន់​តម្លៃ​១៥០០០​ដុល្លា​ទំហំ​(​បណ្តោយ​ដី​៣៣​និង​ទទឹង​១០)​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​វៃ​វេទ​ឃុំ​រាបស្រុក​ពារាំង​ខេត្តព្រៃវែង​។​a house samat1 

មូលហេតុ​ត្រូវបាន​លោក​ពុត​សា​ម៉ាត់​អហ​អាង​ថា​៖​ព្រោះតែ​អត់​ប្រាក់​យកទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម​និង​កិច្ចការពារ​ម៉ាក​និង​ពាណិជ្ជ​ម​នាម​នៅ​ក្រសួង​ពា​ណិ​ជ្ចក​ម្ម​សម្រាប់​ការចេញ​អាជ្ញាប័ណ្ណ​លើ​វិស័យ​ព័ត៌មាន​និង​សោតទស្សន៍​។​ព្រោះ​ប្រសិនបើ​គ្មាន​លុយ​ទៅ​ចុះបញ្ជី​ពាណិជ្ជកម្ម​និង​កិច្ចការពារ​ម៉ាក​ទេ​ក៏​មិន​ត្រូវបាន​សាលាខេត្ត​ឬ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​អាជ្ញាប័ណ្ណ​កាសែត​ឲ្យ​ឡើយ​។​

ជាងនេះទៅទៀត​នោះ​ក្រសួង​ព័ត៌មាន​ក៏​មិន​ផ្តល់​ប័ណ្ណ​ឲ្យ​ចុះ​យក​ព័ត៌មាន​បានដែរ​។​ជាពិសេស​នោះ​គឺ​ខ្ញុំបាទ​អត់​លទ្ធភាព​បង់​ធនាគារ​។​សូមបញ្ជាក់ថា​ក្រសួង​ពត៍​មាន​និង​ក្រសួង​ពា​ណិ​ជ្ចក​ម្ម​បានចេញ​ប្រកាស​អ​ន្រ​ក្រសួង​តម្រូវ​ឲ្យ​សារ​ពត៍​មាន​ត្រូវ​ចុះបញ្ជីរ​ក្រុមហ៊ុន​នៅ​ក្រសួង​ពា​ណិ​ជ្ចក​ម្ម​និង​បង់ពន្ធ​ទើប​ក្រសួង​ពត៍​មាន​ចេញ​អាជ្ញា​ប​ណ្ណ័​ឲ្យ​ថ្វើ​សកម្មភាព​សា​រព​ត័​មាន​។​

​សម្រាប់​លោក​សា​ម៉ាត់​លោក​និយាយថា​៖​សារព័ត៌មាន​គឺជា​ស្ថាប័ន​ឯករាជ្យ​និង​ដើរតួនាទី​យ៉ាងសំខាន់​ធ្វើជា​ព្រាប​នាំសារ​ពី​ប្រជាពលរដ្ឋ​ទៅ​រដ្ឋាភិបាល​និង​ពី​រដ្ឋាភិបាល​ទៅ​ប្រជាពលរដ្ឋ​ក្នុងការ​រួមចំណែក​ជួយ​ដល់​សង្គមជាតិ​។​ផ្ទុយ​ពី​ពាណិជ្ជករ​ជា​ម្ចាស់​សហគ្រាស​ឬ​ក្រុមហ៊ុន​វិនិយោគ​ដែល​គេ​ប្រកប​អាជីវកម្ម​ធ្វើ​កិច្ចសន្យា​រវាង​បុគ្គល​ពីរ​នាក់​ឬ​ច្រើន​ដែល​ដាក់​រួមគ្នា​នូវ​ទ្រព្យសម្បត្តិ​ចំណេះដឹង​ឬ​សកម្មភាព​របស់​បុគ្គល​ទាំងនោះ​ដើម្បី​ប្រកប​ពាណិជ្ជកិច្ច​រួមគ្នា​ក្នុង​គោលបំណង​ស្វែងរក​ប្រាក់ចំណេញ​។​

អ្នកសារព័ត៌មាន​គឺជា​កញ្ចក់​ដែល​បាន​ឆ្លុះបញ្ចាំង​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​អនុវត្ត​នូវ​រឿង​ជាក់ស្តែង​ផ្ទាល់​តែម្តង​ដែល​កំពុងតែ​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។​ការឆ្លុះបញ្ចាំង​ពី​អ្នកសារព័ត៌មាន​បានធ្វើ​ឲ្យ​មានការ​កែប្រែ​នូវ​គោលនយោបាយ​មួយចំនួន​។​អ្នកព័ត៌មាន​ធ្វើសង្គ្រាម​តែ​ដើម្បី​ផលប្រយោជន៍​សាកល​អ្នកព័ត៌មាន​គឺជា​តួអង្គ​ម្នាក់​ក្នុងសង្គម​។​

ប៉ុន្តែ​មិនមែនជា​តួអង្គ​នយោបាយ​ទេ​បើទោះជា​តួនាទី​សង្គម​របស់​អ្នកយកព័ត៌មាន​មាន​ជះឥទ្ធិពល​នយោបាយ​ក៏ដោយ​។​គុណ​តម្លៃ​ដែលជា​កំណល់​ជួយ​ទ្រ​សកម្មភាព​វិជ្ជាជីវៈ​របស់​អ្នកព័ត៌មាន​គឺ​ដើម្បី​គុណ​តម្លៃ​ប្រយោជន៍​សាកល​ពោលគឺ​សន្ដិភាព ប្រជាធិបតេយ្យ សេរីភាព សាមគ្គីភាព សមភាព ការអប់រំ សិទ្ធិ​បុរស សិទ្ធិ​ស្ត្រី សិទ្ធិ​កុមារ ការរីកចម្រើន​សង្គម​។​ល​។ តែ​ពិតណាស់ថា​សំណេរ​របស់​អ្នកកាសែត​រួមចំណែក​ក្នុងការ​ផ្លាស់ប្ដូរ​សង្គម​និង​នយោបាយ​។​

​អ្នកសារព័ត៌មាន​ជាទូទៅ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អ្នកឃ្លាំមើល​សង្គម ជា​អ្នកសង្កេតការណ៍​សង្គម​ឬ​ជា​កញ្ចក់​សម្រាប់​មន្ត្រី​ឆ្លុះ​មើល​ខ្លួនឯង​ដើម្បី​ដុះក្អែល​ចេញ​។​ក្នុងខណៈ​ពេលដែល​មន្ត្រី​ក្នុងប្រទេស​កុំ​ម្មុយ​នី​ស​មួយចំនួន​ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ​ឬ​ជា​តួអង្គ​ចាក់រុក​នោះ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​ឯណេះ​វិញ​អ្នកកាសែត​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ដៃគូរ​អភិវឌ្ឍ​ប្រទេស​ដោយ​ខានមិនបាន​។

​តាម​លោក​សា​ម៉ាត់​៖​អ្នកកាសែត​មិនមែនជា​អ្នក​រុក​គួ​ន​មន្ត្រី​ទេ​។​តែ​ពួកគេ​ធ្វើការ​ក្នុងតួនាទី​ដើម្បី​បម្រើ​ពលរដ្ឋ​ដែល​ចង់ដឹង​ពី​សកម្មភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ទាំងនោះ​។​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​មន្ត្រីជាន់ខ្ពស់​មិនសូវមាន​គំនិត​គិតថា​ត្រូវតែ​គេច​មុខ​ពី​អ្នកកាសែត​ទេពី​ព្រោះ នៅពេលដែល​ពួកគេ​កាន់តំណែង​ខ្ពស់​ជា​លក្ខណៈ​ស្វ័យប្រវត្តិ​ពួកគេ​ត្រូវតែ​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកកាសែត​ដែលជា​សាវ័ក​របស់​ប្រជាពលរដ្ឋ​។​

ប្រសិនបើ​មន្ត្រីជាន់ខ្ពស់​មិន​ចង់អោយ​អ្នកសារព័ត៌មាន​រំខាន​លុះត្រាតែ​មន្ត្រី​រូបនោះ​កុំ​ស្ថិតនៅក្នុង​តំណែង​ជាន់ខ្ពស់​ដែល​ទទួលបាន​ការគាំទ្រ​ពី​រាស្ត្រ​។​ម្យ៉ាងទៀត​មន្ត្រី​ដែល​រអា​នឹង​អ្នកសារព័ត៌មាន​មន្ត្រី​រូបនោះ​អាចមាន​ភាពអាថ៌កំបាំង​។​រាស្ត្រ​អាច​ផ្តល់​តំណែង​ជូន​មន្ត្រីជាន់ខ្ពស់​បាន តែ​ត្រឡប់មកវិញ​មន្ត្រីជាន់ខ្ពស់​មិនអាច​លាក់បាំង​សកម្មភាព​របស់ខ្លួន​ដែល​ត្រូវ​បម្រើ​រាស្ត្រ​ឡើយ​។​តម្លាភាព​នៅក្នុង​ទី​ងងឹត​គឺជា​រឿង​អាថ៌កំបាំង​និង​ជា​រឿង​គួរអោយ​សង្ស័យ​។​

​លោក​ចាងហ្វាង​រូបនេះ​រំលឹកថា​៖​យើងទាំងអស់គ្នា​ជា​ជនរួមជាតិ​ខ្មែរ​តែ​តែ​ធ្លាប់​ឮ​ប្រសាសន៍​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅលើ​កញ្ចក់​ទូរទស្សន៍​តាម​វិទ្យុ​និង​ទំព័រ​កាសែត​ថា​អ្នកកាសែត​ប្រៀបបាន​និង​អ្នក​ឆ្លុះ​កង្កែប​ធ្វើការ​ទៅតាម​ឆន្ទៈ​មិនមាន​ប្រាក់បៀវត្សរ៍​មានតែ​ប្រាក់​ឃើញតែ​ប៉ុណ្ណោះ​មានន័យថា​កាំ​ម៉េ​រ៉ា​គឺជា​ភ្លើង​ពន្លឺ​សម្រាប់​អ្នកកាសែត​ដើរ​ឆ្លុះ​កង្កែប​ឃើញ​មួយ​វាយ​មួយ​ឃើញ​ពីរ​វាយ​ពីរ​នោះ​ហើយ​គឺជា​ប្រាក់​ឃើញ​។​នៅក្នុង​សង្គម​មួយ​មិន​ថា​ជា​សង្គម​ប្រជាធិបតេយ្យ​ឬ​ជា​សង្គម​ពាក់កណ្តាល​សេរី​ឬ​ជា​សង្គមនិយម​ឬ​ជា​សង្គម​កុំម្មុយនីស្ត​ក៏ដោយ​សារព័ត៌មាន​មាន​តួនាទី​មិនអាច​កាត់ថ្លៃ​បាន​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេសមួយ​អោយ​ដើរ​នៅលើ​ផ្លូវ​យុត្តិធម៌ ស្អាតស្អំ គ្មាន​អំពើពុករលួយ​គ្មាន​គំនិត​បក្ខពួកនិយម​មា​ន​សីលធម៌​ល្អ​។​ល​។

វត្តមាន​សារព័ត៌មាន​នៅក្នុង​សង្គម​មួយ​អាចជួយ​ជំ​រុញអោយ​មនុស្ស​ល្អ​រឹតតែ​ចង់​ធ្វើ​ល្អ​តាមរយៈ​ការចុះផ្សាយ​លើកទឹកចិត្ត​និង​កាត់បន្ថយ​ចំនួន​មនុស្ស​ដែល​ធ្វើអំពើ​អាក្រក់​តាមរយៈ​ការចុះផ្សាយ​បែប​រិះគន់​ស្ថាបនា​វត្ត​មា​សារព័ត៌មាន​(​ឆ្លុះ​កង្កែប​)​អាជីព​គឺ​ខុសពី​វត្តមាន​អាជីព​ក្រុមហ៊ុន​។​ចុះ​គ្មាន​ពាណិជ្ជកម្ម​មួយ​ផង​ឲ្យ​ខ្ញុំ​ទៅរក​ប្រាក់​ឯណា​បង់​ជួយ​គិត​ផង​!៕​ពុត​សា​ម៉ាត់​a house samat 
)