» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9326 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699497 នាក់

ចាប់​វ៉ៃខ្នោះ​អ្នកបើក រថយន្ត ឡិ​ស​ស៊ី​ស​៥៧០​ស្លាកលេខរដ្ឋដោយសា​តែ ដក​កាំភ្លើង​ភ្ជង់​អ្នកបើក​ឡានស្ទូច មិន​ឲ្យ​នាំ​ឡាន​ខ្លួន​បង្ក​គ្រោះ​ចរាចទៅប៉ុស្តិរ​!


​ភ្នំពេញ​៖​បុ​រ​ស្ន​ក​បើ​ឡាន​ឡិច​ស៊ី​៥៧០​ស្កាក​លេខ​រដ្ឋ​ម្នាក់​ត្រុ​វ​បាន​នគរបាល​ចាប់​វ៉ៃខ្នោះ​ព្រោះ​ដក​កាំភ្លើង​ភ្ច​ង់​តៃកុង​ឡានស្ទូច​ដែល​ហ៊ាន​មក​ស្ទូច​ឡាន​ខ្លួន​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​។​a car lex7 

ករ​ណិ​យ៍​នេះ​វា​ផ្តើមចេញពី​ជនបង្ក​ដែល​គេ​ជឿថា​មាន​ជាតិ​អាល់កុល​បាន​បើករថយន្ដ​ស៊េរី​ទំនើប (Lexus)570 ពាក់​ស្លាក​លេខ​រដ្ឋ (07-2-8989) ទៅបុក​សួន និង បង្គោល​ភ្លើង នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​មុខ​វិទ្យាល័យ​ឫស្សីកែវ ក្នុងភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ​ខណ្ឌឫស្សីកែវ កាលពី​យប់​ទាបភ្លឺ ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២ ០១៨ បណ្ដាល​ឲ្យ រង​ការ​ខូច ខាត​យ៉ាងដំណំ ហើយ​មិន​ព្រម​ឈប់ បែរជា​ព្យាយាម​បើក​រត់ តែ​រត់​មិន​រួច​ដោយ​រថយន្ត​បែក​កង់​ក៏​ទុក​ឡាន​ចោល​ទៅរក​ជាង ។ ​បន្ទាប់ពី​កើតហេតុ​ប៉ូលិសចរាចរ​ក្រុង​ក៏​បានមក​ស្ទួ​ច​យក​រថយន្ត​បង្ក​ទៅ​ទុក​ដោះស្រាយ​គ្នា​នៅ​ស្នងការ ។​

​ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា ខណៈដែល​កំពុង​ដឹក នាំយក​រថយន្ត​បង្ក​ខាងលើ ធ្វើដំណើរ​ដល់​មុខ​វត្ត​ទួល ភូមិ​គ្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ រថយន្តស្ទូច​ដែល​ដឹក​រថយន្ត​ទំនើង បើក​ឆ្លងកាត់​ស្ពានថ្ម កំពុង​សាងសង់​មិនទាន់​ហើយ​បើក​ឆ្លងកាត់​មិនកើត ទើប​សមត្ថកិច្ច ឲ្យ​រថយន្ត​ខាងលើ បើក​ថយក្រោយ រក​ផ្លូវ​វាង​វិញ រីឯ​រថយន្ត​សមត្ថកិច្ច ក៏បាន​ទៅមុន​បាត់ទៅ​។

ស្រាប់តែ មាន​រថយន្ត​កូរ៉ូឡា​មួយគ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ កណ្តាល 2A-1246 ជិះ​គ្នា​២​នាក់ ក្នុងនោះ ម្នាក់​ជា​ម្ចាស់​រថយន្ត​ឡិច​ស៊ិ​ស ៥៧០ ពាក់​ស្លាក​លេខ​រដ្ឋ បង្កបញ្ហា​ខាងលើ​ផងដែរ បាន​ចុះមក​ធ្វើ​សកម្មភាព​ស្ទាក់ចាប់​ឃាត់ រថយន្តស្ទូច ដែល​ដឹក​រថយន្ត​៥៧០​ទំនើង​នោះ​រួច ហក់​ឡើង​ចូល​កាប៊ីន ដក​កាំភ្លើង ប៉េអា​តា ភ្ជង់​ក្បាល អ្នកបើកបរ​ដក​ទាំង​ទូរស័ព្ទ បង្គាប់​ឲ្យ​អ្នកបើកបរ​រថយន្តស្ទូច បើក​យក​រថយន្ត​ខាងលើ​ទៅ​ទុក ផ្ទះ​គាត់ ស្ថិតនៅ​ផ្ទះ​លេខ R02 ,04 ក្រុម​១ ភូមិខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ​វិញ ។​
​ក្រោយមក​ទើប​អ្នកបើកបរ​រថយន្តស្ទូច មានលទ្ធភាព ទូរស័ព្ទ​ប្រាប់​ទៅ​សមត្ថកិច្ច​។

​ករណី​ខាងលើនេះ ត្រូវបាន​អភិបាល រាជធានី ភ្នំពេញ ឯ​ឧ​. ឃួ​ង ស្រេង និង ស្នងការ​នគរ បាល រាជធានី​ភ្នំពេញ នាយ ឧ ត្ត​ម​សេនីយ៍ ជួន សុវណ្ណ បញ្ជា ឲ្យ​នគរបាល ចរាចរណ៍ ចុះទៅ​នាំយក រថយន្ដ ដែល​បង្ករ ព្រម ទាំង ចាប់វាយ​ខ្នោះ អ្នកបើក​រថ យន្ដ ស៊េរី​ដ៏​ទំនើប និង​បក្សពួក នាំយកមក ចាត់វិធានការ តាម ផ្លូវច្បាប់ យ៉ាង​ម៉ឺងម៉ាត់​បំផុត​។

​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែសីហា ពេលដែល​កម្លាំង​សមត្ថកិច្ច​ចុះទៅ ត្រូវបាន​ម្ចាស់​រថយន្ត​បង្ក​ខាងលើ រារាំង ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​ខាងលើ​បាន​២​នាក់ វាយខ្នោះ ។​ចំណែក​អាវុធខ្លី​មួយ​ដើម ដែល​ជនល្មើស​ប្រើ​ធ្វើ​សកម្មភាព​គម្រាម​តៃកុង​ឡានស្ទូច សមត្ថកិច្ច សុំ​គោល​ការ​ពី​ស្ថា​ប័ណ តុលាកា ជំនាញ បង្កើន​កម្លាំង​បន្ថែម ខណៈដែល​ជនល្មើស​យក​លាក់ទុក​ក្នុង សាក់​កាដូ ក្នុង​បង្គន់ ។

ប្រភព​បន្តទៀតថា​ស្រប​ពេលដែល​កម្លាំង​សមត្ថកិច្ច​ឡើងទៅ​យក​កាំភ្លើង​ដែល​ជនល្មើស​លាក់ទុក​នៅក្នុង​បន្ទប់​ទឹកជា​ន់ទី​១ ត្រូវ​ប៉ះ​ជាមួយ កម្មករសំណង់​ជើង​ខ្លាំង​ម្នាក់ទៀត ជា​បក្ខពួក កូនចៅ​របស់​ជនល្មើស រារាំង​ជាមួយ​សមត្ថកិច្ច ទើប​កម្លាំង​សម្រុក​ចូលទៅ​ចាប់​ឃាត់ កម្មករ​ជើង​ខ្លាំង​បាន​ម្នាក់ទៀត ឈ្មោះ អុល ផានិត ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ។​

សមត្ថកិច្ច​ឱ្យដឹងថា ជនសង្ស័យ​ទាំង​៣​ដែល​ឃាត់ខ្លួន ទី​១​ឈ្មោះ ទ្រី ណារិន អាយុ​៣៨​ឆ្នាំ មុខរបរ​ថៅកែ​កាប់​ជ្រូក ជា​អ្នកបើកបរ​រថយន្ដ​ស៊េរី​ទំនើប (Lexus)570 ពាក់​ស្លាក​លេខ​រដ្ឋ (07-2-8989)​និង​ទី​២​ឈ្មោះ ស្រ៊ុន ពិសិដ្ឋ អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ ជា​អ្នកបើកបរ​រថយន្ត Corolla និង​ម្នាក់ទៀត​ជា​កម្មករ​ឈ្មោះ​អុល​ផានិត​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ។​
​សម​ត្ត​កិច្ច​ខ្សឹប​ប្រាប់ថា ស្លាក​លេខ​រដ្ឋ​នេះ​ជា​កម្មសិទ្ធិ​របស់ ឳ​ពុក​អ្នកបើកបរ​រថយន្ត​បង្ក ហើយ​ឳ​ពុក​ក៏មាន​មុខរបរ​ថៅកែ​កាប់​ជ្រូក​ដែរ ប៉ុន្តែ​មិនដឹង​មានមុខ​ងារ​អ្វី​ក្នុង​ជួរ​មន្ត្រីរាជការ​នោះទេ​បានជា​មាន​សិទ្ធ​ប្រើ​ស្លាក​លេខ​រាជការ​ចឹ​ង​នោះ ៕a car lex1 a car lex2 a car lex3 a car lex4 a car lex5 a car lex8 


​