» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10448 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700619 នាក់

អ្នក​ដាក់​បង្កៃ​គ្រាប់បែក​សម្លាប់​អ្នក​ដាក់​ទ្រូ​អាច​ជាប់គុក​ដល់​ស្លាប់​

 

​ខេត្តសៀមរាប ៖ ដឹង​មុខ​និង​ចាប់បាន​ហើយ​ជន​ដែល​បង្កៃ​គ្រាប់បែក​សម្លាប់​អ្នក​ដាក់​ទ្រូ​នៅ​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​។​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​រូបនេះ មានឈ្មោះ លន់ ជីន ភេទ​ប្រុស អាយុ ៦៥ ឆ្នាំ មុខរបរ ជា​កសិករ រស់នៅ ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស​ដៃ ស្រុក​ក្រឡាញ់ ខេត្ត​សៀ មរាប​។​a bom fish3 

ជនរងគ្រោះ​មានឈ្មោះ ឆាវ រ៉ា យ ភេទ​ប្រុស អាយុ ៧៨ ឆ្នាំ មុខរបរ​កសិករ និង មានមុខ​របរ​មួយទៀត គឺជា​គ្រូខ្មែរ រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​ច​ន្លា​ស់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​ជន​ត្រូវ​ចោទ ត្រូវបាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ វេលា​ម៉ោង ១១ និង ៣១ នាទី​យប់ បន្ទាប់ពី​គាត់​សម្លាប់​ជនរងគ្រោះ ដោយ បង្កៃ​គ្រាប់បែក​បំផ្ទុះ​ឲ្យ​ស្លាប់ នៅ​ហ្នឹង​ភ្លឺស្រែ ស្ថិតក្នុង​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ដោយ​រឿង​គំនុំ និង​បាន​ចោទប្រកាន់​ជនរងគ្រោះ​ថា គឺជា​គ្រូធ្មប់ និង បានធ្វើ​អំពើ​ឲ្យ​ប្រពន្ធ​គាត់​ឈឺ កាលពី​ថ្ងៃទី ១៩ ខែ កញ្ញា​។​

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១ បានសម្រេច​ចោទប្រកាន់ បុរស​ដែល​បាន​បង្កៃ​គ្រាប់បែក បំផ្ទុះ​ស​.​ម្លា​ប់ បុរស​ចំណាស់​ម្នាក់ ដោយ​ចោទប្រកាន់ថា ជា​គ្រូធ្មប់ និង ធ្វើ​អំពី​ដាក់​ប្រពន្ធ​គាត់ និង ដែល​បាន​បណ្តាល​ឲ្យ​ស្លា​.​ប់​យ៉ាង​អាណោចអាធ័ម នៅក្នុង​វាលស្រែ​នោះ ពី ” ឃា​.​ត​.​កម្ម​គិតទុក​ជាមុន​” តាម​បញ្ញត្តិ​មាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ និង អាច​ប្រឈមមុខ​នឹង​ការជាប់គុក អស់​មួយជីវិត ប្រសិនបើ​តុលាការ​រកឃើញ​ពី​ពិរុទ្ធភាព​។​a bom fish1 

 

 

​