» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11790 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701961 នាក់

ចាបប់យួនពីរនាក់តាមការរាយការណ៍កាសែតរឿងកាប់ព្រៃដាក់សម្រាស់ចាប់ត្រី

កំពង់ឆ្នាំង​៖​ជនជាតិ​វៀតណាម​២​នាក់​និង​កាណូត​សម្រាប់​អូស​ដើមឈើ​ព្រៃ​លិច​ទឹក​ចំនួន​៣​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចាប់​ឃាត់ខ្លួន​បន្ទាប់ពី​ក្រុម​អ្នកសារព័ត៌មាន​និង​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ពួកគេ បាននិងកំពុង​តែ​លួច​កាប់​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​អភិរក្ស ចង​អូស​តាម​កាណូត​បម្រុង​យកទៅ​ទម្លាក់​ក្នុង​ទន្លេ​ធ្វើជា​សម្រាស់​ដាក់​ស្ទាក់ចាប់​ត្រី និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ភ្លាមៗ​ផងដែរ​។​a fish vna 

ករណីនេះ​កើតឡើង​នៅវេលា​ម៉ោង​២០៖០០​នាទី​យប់ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ព្រែក​ថ្លាន់ (​ជា​ព្រែក​អភិរក្ស​ពូជ​ត្រី​)​ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ដំណាក់​រាជ្យ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌​។​
​លោក តាត សីហា​ក់ នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា​ជនល្មើស​ទាំង​២​នា ក់មាន​ឈ្មោះ ១-​ឈ្មោះ វៀង យាំង​ទឺ អាយុ ៤៧​ឆ្នាំ​, និង ២-​ឈ្មោះ ដែន យាំង​សង អាយុ​៤៦​ឆ្នាំ​, ពួកគេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ប៉ុ ន្តែ​បច្ចុប្បន្ន​ពួកគេ​បាន​ទៅ​ស្នាក់នៅ​ភូមិ​ក្រ​ម៉ា​ល់ ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង​ម្តុំ​(​ចំណុច​ព្រែក​គូរ​)​។​​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ក្នុងពេល​ប្រព្រឹត្ត​បទល្មើស​ខាងលើនេះ​រួមមាន​៖ កាណូត​៣​គ្រឿង​ក្នុងនោះ​២ គ្រឿង​ជា​កាណូត​ឈើ​និង​១​គ្រឿង ជា​ទូក​បា​ឡា​ស្មាច់ រួម​និង​ដើមឈើ​ចំនួន​១៥​ដើម​ធំៗ ដែល​គេ​កាប់​ក្នុង​តំបន់​អភិ រក្ស ចង​អូស​ជាមួយ​កាណូត​, ពី​ដុង​ទឹក​ចំណុះ​៣០​លីត្រ​គ្មាន​ទឹកជា​ច្រើន ដែល​សម្រាប់​ចង​បណ្ដែត​គល់ឈើ​ដើម្បី​ងាយស្រួល​ក្នុងការ​អូស​សណ្ដោង​តាម​ទឹក និង​ខ្សែ​ជាច្រើន​ចង្វាយ​សម្រាប់​ចង​ដើមឈើ​អូស​។​

​ប្រជាពលរដ្ឋ​ឲ្យ​ដឹងថា​: ខែ​នេះ​គឺជា​រដូវ​ដែល​អ្នកនេសាទ​មួយចំនួន​គេ​ត្រូវការ​នេសាទ​ដោយ​ដាក់​សម្រាស់​តាម​ដង​ទន្លេ​ដើម្បីឱ្យ​ត្រី​ចូល​ទុក​រយះពេល​៣​ឬ​៤​ខែក្រោយ​មក​គេ​នឹង​យក​អូន​មក​ហ៊ុំព័ទ្ធ​ចាប់យក​ត្រី​តែម្ដង​។​ចំពោះ​សម្រាស់​វិញ​គឺ​ភាគច្រើន​គេ​កាប់​ព្រៃ​លិច​ទឹក​យកមក​ដាក់​បណ្ដុំ​ធ្វើជា​សម្រាស់​។​ក្នុងនោះដែរ​អ្នក​ដែល​គេ​ហ៊ាន​គេ​អាច​ចូល​កាប់​ដើមឈើ​ព្រៃ​លិច​ទឹក​នៅក្នុង​តំបន់ហាមឃាត់​ដូចជា​ក្នុង​តំបន់​អភិរក្ស​ខាងលើនេះ​ជាដើម​។​ពួកគាត់​បានបញ្ជាក់​ទៀតថា កាលពី​ឆ្នាំមុនៗ​ពួកគេ​កាប់​ព្រៃ​លិច​ទឹក​ដឹក​ទាំង​ថ្ងៃ តែ​២​ឆ្នាំ​ចុង​ក្រោយនេះ​ភាគច្រើន​គឺ​គេ​ធ្វើ​សកម្មភាព​នៅពេល​យប់​។ ហេតុនេះ​ពួកគាត់​សំណូមពរ​ដល់​សមត្ថកិច្ច និង​អាជ្ញាធរ​មេត្តា​មាន​វិធានការ​និង​ទប់ស្កាត់​ឲ្យ​បាន​ម៉ឺងម៉ាត់ បើ​មិន​ដូច្នោះ​ទេ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​អភិរក្ស​និង​ត្រូវបាន​កាប់បំផ្លាញ​ដោយសារ​ក្រុម​ជនខិលខូច​មួយចំនួន​ដូចខាងលើ​នេះ​ជាក់​ជាពុំខាន​ឡើយ​។​a fish vn a fish vn1 a fish vn2 
​