» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8911 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659418 នាក់

រដ្ឋបាល​ខណ្ឌដូនពេញ ប្ដេជ្ញា​អនុវត្តតាម​គោលការណ៍​ណែនាំ​របស់ សម្ដេច​ក្រឡាហោម ស ខេង ទៃ ក្នុងការ​លុបបំបាត់​ទាំងស្រុង​បញ្ហា​គ្រឿងញៀន នៅត្រឹម​ចុងឆ្នាំ​២០១៩


​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃ​សុក្រ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ នេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បានធ្វើការ​បង្ហាញមុខ​សញ្ញា​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន អំពើ​ឆក់ និង​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ សរុប​ចំនួន ០៧​ករណី ឃាត់ខ្លួន​មនុស្ស​ចំនួន ១៤​នាក់ ស្រី ០១​នាក់ នៅក្នុង​ភូមិសាស្ដ្រ​ខណ្ឌដូនពេញ ។a don penh

ក្នុងឱកាស​នោះ​ផងដែរ លោក ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដូនពេញ និង លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ បានធ្វើ​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ថា​៖ ក្នុងនាម​ខ្ញុំ​ផ្ទាល់ ក៏ដូចជា​ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ដែលមាន លោក អធិការនគរបាល​ខ​ណ្ឌ និង លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ ជា​សេនាធិការ បានធ្វើ​ការប្ដេជ្ញាចិត្តថា​នឹង​បង្ក្រាប បោសសំអាត​ឲ្យ​អស់​នូវ​គ្រប់​មុខសញ្ញា​ជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​គ្រប់​តំបន់​មិន​រៀបរយ ស្មុគស្មាញ​មួយចំនួន​ក្នុងភូមិ​សាស្ដ្រ​ខណ្ឌដូនពេញ ជាពិសេស​ភូមិ​៣ សង្កាត់​ស្រះចក​នេះ ឲ្យ​ខាន​តែ​បាន ដើម្បី​ប្រែក្លាយ​តំបន់​ខ្មៅ​ទាំងនេះ ឲ្យ​ទៅជា​តំបន់ស ពោល​គឺជា​ភូមិសាស្ដ្រ​មួយ​ដែល​គ្មាន​ភាព​អាណាធិបតេយ្យ អំពើ​ល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និង​អំពើ​ជួញដូរ​ផ្លូវភេទ ធានាបាន​នូវ​សេចក្ដីសុខ សុវត្ថិភាព គ្រប់​ទីកន្លែង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ស្របតាម​គោលការណ៍​ណែនាំ​របស់ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ ក៏ដូចជា ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ផងដែរ ។​

 លោក ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង អភិបាលខណ្ឌ ក៏បាន​កោតសរសើរ​ដ​ល់​កម្លាំង​ជំនាញ​ពាក់ព័ន្ធ ដែល​បាន​អនុវត្ត​ការងារ​បង្ក្រាប​មុខសញ្ញា​ខាងលើ ទទួលបាន​ជោគជ័យ ដោយបាន​លះបង់​កម្លាំងកាយ ចិត្ត និង​សេចក្ដីសុខ​ផ្ទាល់ខ្លួន ព្រមទាំង​ក្រុមគ្រួសារ ដើម្បី​បំពេញ​តួនាទី​យ៉ាង​សស្រាក់សស្រាំ មិន​ថា​ថ្ងៃបុណ្យ ថ្ងៃ​ឈប់សម្រាក់ ឬ​ជួបប្រទះ​បញ្ហា​សុខភាព​ខ្លះៗ​ក្ដី ក៏​កម្លាំង​យើង​បាន​បំពេញ​តួនាទី​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​សកម្ម​បំផុត ។ ជាក់ស្ដែង​រដ្ឋបាល​ខណ្ឌ បានធ្វើការ​លើកទឹកចិត្ត​ជា​ថវិកា​មួយចំនួន​ជា​បន្ដបន្ទាប់​ដល់​កងក​ម្លាំ​ង​យើង​ក្នុងការ​បង្ក្រាប​បទល្មើស​ផ្សេងៗ ជាពិសេស​បទល្មើស​គ្រឿងញៀន ដើម្បី​ជាការ​លើកទឹកចិត្ត និង​បន្ដ​ការឧបត្ថម្ភ​លើកទឹកចិត្ត​នេះ​ជា​បន្ដទៀត​ផងដែរ ។​a don penh1 a don penh2 a don penh3 

​