» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9178 នាក់

ម្សិលមិញ 8227 នាក់

សរុប 14136059 នាក់

លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ក្រចេះ បើកដៃ​អោយមាន​បទល្មើស​ព្រៃ ឈើ !?


​ខេត្តក្រចេះ ប្រជា​ពល រដ្ឋ​រស់នៅ ខេត្តក្រចេះ បាន​រាយការណ៍​អោយ ដឹងថា​: សព្វថ្ងៃនេះ​ក្រុម​​ឈ្មួញ រកស៊ី កាប់បំផ្លាញ និង​ដឹកជញ្ជូន ព្រៃឈើ​ជ្រក​ក្រោម​យីហោ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក បាន​នឹង កំពុង បន្តធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ យ៉ាង​អនាធិបតេយ្យ​ក្នុង​តំបន់​ឡង់​ក្នុងស្រុក​សំបូរ​ខេត្ត ក្រចេះ ។a dourng vuth2

នៅ​ព្រឹក​ថ្ងៃទី ១៩ ខែមករា ឆ្នាំ​២០២២​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋា​ភិ បាល​ដែល​ឃ្លាំមើល​បទ ល្មើស​ព្រៃឈើ ក្នុង​ខេត្ត ក្រចេះ បាន​ប្រាប់ តាម​ទូរស័ព្ទ​មក​ការិយាល័យ គេហទំព័រ មាតុភូមិ អោយដឹងថា ពូក​ឈ្មួញ បាន​ជួល​កម្មករ អោយធ្វើ​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ ពី​ព្រៃ​យ៉ាង​គគ្រឹក គគ្រេង ដូច​ស្រមោច ជញ្ជូន​ស្បៀង​ខែប្រាំង ។ ប្រភព​បាន​បញ្ជាក់ថា ក្រុម​អ្នក​កាប់​ឈើ​បាន​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ ចូលក្នុង​ទីតាំង​ក្រុម ហ៊ុន ស៊ី​ង​បាយ​អូ​ថេ​ក ហើយ​លក់​ឲ្យ​ឈ្មួញ ក្នុង​ឈើ​ឈ្លីក​១​ម៉ែត្រគូប​តម្លៃ​៤០​ម៉ឺន​រៀល ហើយ​ឈ្មួញ​លើកដាក់​រថយន្ត​ដឹកជញ្ជូន​ចេញទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក ព្រំដែន ។

មន្ត្រី​អង្គការ​ឃ្លាំមើល​បទល្មើស​ព្រៃ ឈើ បាន​បន្ត​អោយដឹងថា សកម្មភាព​អ្នក​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​ចេញពី​ព្រៃ យកមក​លក់​ឲ្យ​ឈ្មួញ ក្នុង​ទីតាំង​ក្រុមហ៊ុន ស៊ី​ង​បាយ​អូ​ថេ​ក កំពុង​កើតឡើង​យ៉ាងគំហុក បែបនេះ​បាន គឺ​ដោយ សារ​មានការ​បើកដៃ​អោយ​ពី​សំណាក់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​គឺ​លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ក្រចេះ​តែម្តង ។ ដោយ ឡែក​លោក វ៉ា ថន គណៈបញ្ជាការ​ឯកភាព​ខេត្តក្រចេះ បាន​សម្ងំ​ស្ងាត់ឈឹង មិនឃើញ​មាន​ចាត់វិធានការ​អ្វី​ទាំងអស់​ទៅលើ​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ។

តាម​ប្រភព ព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​ជិត​មួយខែ​ចុង ក្រោយនេះ សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ ចេញពី​ព្រៃ​ឡង់ កើតឡើង​យ៉ាងគំហុក ពិសេស នៅ​ចំណុច​អូរ​កំបោរ ចំណុច​អូរ​គ្រួ​ត ចំណុច​អូរ​ចារ ចំណុច​ចែ​ម៉ែ ចំណុច​ច្រប​ស្វាយ ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចះ ពុំដែល​ឃើញ​សមត្ថកិច្ច​ពាក់ ព័ន្ធ និង អាជ្ញាធរ​ដែនដី ថ្នាក់​ណា​ចេញមុខ​បង្ក្រាប​សោះឡើយ ។

ហេតុនេះហើយ ទើប​ប្រជាពលរដ្ឋ​សំណូមពរ​តាមរយ​:​អ្នកកាសែត​អោយជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ឲ្យ​ដឹង​ដល់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​លោក​មាន​វិធាន ការទប់ស្កាត់​ជាបន្ទាន់ ព្រោះ​លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិ ស្ថាន​ខេត្តក្រចេះ សម្ងំស្ងៀម ធ្វើ​មិនដឹង មិន ឃើញ មិន​យកចិត្តទុកដាក់ ក្នុងតួនាទី និង​ភារកិច្ច ជា​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ព្រៃ​ឡង់ ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ នេះ​សោះ ឡើយ ចង់​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​បរ​កាត់ ទីស្នាក់ការ​ក៏ មិន​រវល់ រំខាន​ដែរ ? ។​

ចំណែកឯ​ថ្នាក់ដឹកនាំ គណៈ​កម្ម ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ក៏​ហាក់ដូចជា​ស្ងៀមស្ងាត់​ដែរ​មួយរយ​:​ពេល​ចុង ក្រោយនេះ ពុំដែល​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​ទេ​។ បើតាម​ប្រភព​ខ្លះ បាន​ឲ្យ ដឹងថា លោក ឆាយ ឌួង​សាវុធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តក្រចេះ ជា​មេខ្លោង​ធំ​នៅ​ពីក្រោយ​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់ ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ ក្នុងខណៈដែល​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន រក្សា​ភាព​ស្ងៀមស្ងាត់ ។

ប្រការ​នេះហើយ​ទើប​ក្រុម​ឈ្មួញ​ជ្រក​ក្រោម​យីហោ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក បន្តធ្វើ សកម្មភាព​កាប់បំផ្លាញ​ព្រៃ​ឡង់​ក្នុងស្រុក​សំបូរ ខេត្តក្រចេះ យ៉ាងគំហុក​ព្រោះ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ គិត តែ​ពី​ប្រមូល​លាភ​សក្ការ​: ចែកគ្នា​ចាយ ។ ជុំវិញ សេចក្តីរាយការណ៍​ខាង លើ​នេះ ការិយាល័យ និពន្ធ គេហទំព័រ មាតុភូមិ ពុំ​អាច​ស្វែងរក ការ​បំភ្លេច​ពី​លោក ឆាយ ឌួង សាវុធ ប្រធាន​មន្ទីរ បរិស្ថាន​ខេត្តក្រចេះ និង ពី​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានទេ​នៅ​ព្រឹក​ថ្ងៃទី​២០​មករា ២០២២​នេះ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ​ទាក់ ទង ៕ ដោយ​: សុផល​Tel : 086 911 920a dourng vuth a dourng vuth1 a dourng vuth3