» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9963 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700134 នាក់

ជម្រាបជូន​ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​និង​ឯកឧត្តម​អេង ជា​សាន្ត​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ជលផល​ស្ដីអំពី​ករណីរ​បទល្មើស​នេសាទ​កំពុង​ចាប់ផ្តើម​កើតមាន​យ៉ាង​អានាធិបតេយ្យ​ក្នុង​បឹង​ទន្លេសាប​ហើយ​!

 

​ខេត្តពោធិសាត់ ៖​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ប្រើ​ដោយ​ឧបករណ៍​ប្រភេទ​អួន​អូស​គូរ ឬ​អួន​កែច្នៃ និង​ប្រភេទ​យ៉ាំង​កាវ ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ធំ កំពុង​ចាប់ផ្តើម​ដំណើរការ​ហើយដោយ​សារ​រការ បើកភ្លើង​ខៀវ​ពី​មន្ត្រី​ជំនាញ​របស់​ខេត្ត​ទាំ​ពីរ​នេះ​!!?​។a fish po4

សេចក្តីរាយការណ៍​បាន​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន​ឲ្យ​ដឹងថា​៖​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ប្រភេទ​អួន​អូស​គូរ ឬ​អូន​កែច្នៃ ឬ​យាំង​កាវ​អូស​យក​មច្ឆា ជាតិ​គ្រប់​ប្រភេទ​នៅ​តំបន់​បឹង​ទន្លេសាប ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ និង​នៅ​ចំណុច​មុខ​ផ្សោត មុខ​បាឡត មុខ​ពាម​បាង ក្នុងស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​បានចាប់ផ្តើម​រៀប​ជើង​ព្រួល​ធ្វើ​សកម្មភាព​នេសាទ​ល្មើស​ហើយ​។​ក្រុម​អ្នកនេសាទ​ទាំងនោះ​កំពុង តែ​រៀបចំ​ចែករម្លែក​ផលប្រយោជន៍​គ្នា​ជាមួយ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​សម្រួល​ឲ្យ​ការធ្វើសកម្មភាព​នេសាទ​ល្មើសច្បាប់​របស់​ពួកគេ​ដែល​ប្រព្រឹត្តទៅបាន​ដោយ​​រលូន​ដោយ​ត្រូវ​ចំណាយ​ប្រមាណ ២២០​លាន​រៀល​សម្រាប់​ទូក​អូស​អួន​មួយ​វង់​? ។

ក្រុម​នេសាទ​ល្មើសច្បាប់​ទាំងនោះ ធ្វើ​សកម្មភាព​នេសាទ អូស​អួន​កែច្នៃ បាន​ពេញ​មួយ​រដូវ ប្រាំង​ខាងមុខនេះ ។ អួន​កែច្នៃ អូស​ដោយ​ម៉ាស៊ីន​ធំៗ មាន​៦​ម៉ាស៊ីន ដែល​អាច​អូសទាញ​ធ្វើ​សកម្ម ភាព ចាប់យក​ផល​ត្រី​បាន​គ្រប់​ប្រភេទ ទៅ​តំបន់​ទឹក​រាក់​និង​ទឹក​ជ្រៅៗ !! ។​
​តាម​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា ពួក​ឈ្មួញ​ដែល​ក្រុម​អ្នកនេសាទ​ប្រើ​ឧបករណ៍​អួន​កែច្នៃ​ល្មើសច្បាប់​ទាំងនោះ​មានឈ្មោះ អេង ចេង​, អេង វេ​ង​, អេង ម៉ៅ​, ង្វៀង យ៉ាំង​គូ​, ង្វៀង យ៉ាំង​ឡាំង​, ឌី ណា និង​ឈ្មោះ ភឿន ដែល​ពួកគេ​មាន​ទូក​ម៉ាស៊ីន​ធំៗ ត្រៀម​បម្រុង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​នេសាទ​នៅ​ចំណុច​ខាងលើ​នៃ​តំបន់​បឹង​ទន្លេសាប​។​

​បើតាម​សេចក្តីរាយការណ៍​ខាងលើ​ក្រុម​អ្នកនេសាទ​ប្រើ​ឧបករណ៍​អួន​កែច្នៃ​ទាំងនោះ​រៀបចំ​ផែនការ​ណ៏​សកម្មភាព​នេសាទ​ល្មើសច្បាប់​ពី​ចំណុច​កំពង់​លួង ក្នុងស្រុក​ក្រគរ​នៃ​ទឹកដី​ខេត្តពោធិ៍សាត់​រហូតដល់​ចំណុច​បាឡត ក្នុង​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​សកម្មភាព​នេះ​ធ្វើអោយប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងូ​ដល់​បរិស្ថាន​បឹង​ទន្លេសាប និង​ធ្វើអោយ​ហិនហោច​អស់​នូវ​ហ្វូង​មច្ឆា​ជាតិ​យ៉ាង​លឿន​បំផុត​ឆ្ពោះទៅ​អនាគត​ខាងមុខ​។​​មិនតែប៉ុណ្ណោះ​ការធ្វើសកម្មភាព​នេសាទ​ល្មើសច្បាប់ ប្រើ​ឧបករណ៍​អួន​គូរ ឬ​អូន​កែច្នៃ ឬ​យាំង​កាវ​នេះ​មិនមែន​ទើបតែ​កើតឡើង​សម្រាប់​ឆ្នាំនេះ​ទេ គឺ​កើត​ឡើងជា​រៀងរាល់ឆ្នាំ ហើយ​បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា​អ្នកប្រព្រឹត្ត​នោះ​គឺ​មុខ​ដដែលៗ ។​

​ច្បាប់​ស្តីពី​ជលផល ជំពូក​ទី​៥(​ហាមឃាត់​ដាច់ខាត​)
​មាត្រា​២២;
៨_​អួន​អូស​គូ ឬ​អួន​ហ៊ុម​រួមផ្សំ​ភ្លើង​ឲ​ត្រី​ឬ​វា​រី​សត្វ​កុំ​១០-​អួន​អូស​គ្រប់​ប្រភេទ​នៅ​ទឹកសាប​និង​ឈិ​ប​យន្ត​។​៧-​ការនេសាទ​ដោយ​ឧ​បករ​ណ៏​ម៉ាញ់ នាម ជន​មង​
​ក្រឡុក​មង​អូស ឈ្នាង​អូស​លៀស​ឬ​ខ្ចៅ​នៅ​ទឹកសាប​អូស​ឬ​រុញ​ដោយ​កម្លាំង​ម៉ា​សុ​ី​ន​។​
​មាត្រា​៨២:​បុគ្គល​ដែល​បានផ្តល់​មធ្យោបាយ ឬ​បាន​បញ្ជា ឬ​បាន​សម្រួល​ឲ​ជន​ណាមួយ​ប្រព្រឹត្ត​បទល្មើស​ជល​​ផល​ត្រូវ​ចាត់ទុកថា​: ជា​អ្នកសមគំនិត​ហើយ​ត្រូវ​
​ផ្តន្ទាទោស​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ​ដូចគ្នា​និង​​អ្នកប្រព្រឹត្ត​បទល្មើស​ផ្ទាល់​ដែរ ។​​ករណី​ខាងលើនេះ អង្គភាព​សារព័ត៌មាន​យើង សង្ឃឹមថា​នឹងមាន​វិធានការ​ដោះស្រាយ​ទ់​ស្កាត​​ជាមិនខាន​។​a fish ky a fish po a fish po1 a fish po2 a fish po3 

​