» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7980 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698151 នាក់

ឡាន​យក្ស​ដឹកឈើ​ឩ​ក​ញ៉ា​សឹង្ហ សំ អុល​ប៉េអឹម​ផ្ទៃ​ប្រទេស ក្រឡាប់​ផ្ងារជើង​លើ ផ្លូវ​នៅ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​មិន​រំខាន​សម​ត្ត​កិច្ច​! ប្រា​វ៉ូ​ឧកញ៉ា​ឈ្មួញ​ឈើ​ដែល​ខ្លាំង​!!​


​ខេត្ត​ត្បូងឃ្មុំ​៖​មកដល់់ពេលនេះ​ម្សៀ​មន្ត្រី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ដែលជា​ឧកញ៉ា​ផង​ជា​ឈ្មួញ​ឈើប្រណិត​ផង​ត្រូវបាន​គេ​សម្គាល់​ឃើញថា​៖​ជា​មនុស្ស​ខ្លាំង​និង​មាន​អាទិភាព​ជាំ​ង​គេ​ក្នុង​ការកាប់​ដឹកជញ្ជូន​ឈើប្រណិត​យកទៅលក់​បើទោះបីជា​រាជរដ្ឋាភិបាល​ប្រកាសថា​អនុញ្ញាតិ​ឲ្យ​មានតែ​ការនាំចេញ​ឈើ​កែច្នៃ​ក៏ដោយ​។​a car sing car4 

ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​៥​មិថុនា​ឡាន​ដឹក​ខ្នាត​យក្ស ដឹកឈើ​ប្រភេទ​លេខ​មួយ​ឈើ​ឃ្លុំ របស់​ក្រុមហ៊ុន​ម៉ា​ស្ទ​រ័​ខេ​សាន់​ដែល​គេ​ដឹងថា​មាន​លោក ឩ​ក​ញ៉ា​សឹង​សំអុល​ជា​ថៅកែ​បាន ក្រឡាប់​ផ្ងារជើង ចាក់ចោល​ឈើ​ពេញ​ផ្លូវ​នៅ​ចំណុច​អន្លង់​ជ្រៃ ស្រុក​ព​ញ៉ា ក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​មិន​រំខាន មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​អ្វី​ឡើយ​ដែល​បង្ហាញថា​សឹង​សំអុល​ចាយ​សេវា​ផ្លូវ​អស់ហើយ​។​

​ប្រភពពី​សម​ត្ត​កិច្ច​មូលដ្ឋាន​ដែល​ឡាន​ក្រឡាប់​ឲ្យ​ដឹងថា​៖ ឡាន​ដឹកឈើ​របស់ ឩ​ក​ញ៉ា សឹង្ហ សំអុល ជា​ភេទ​រថយន្ត​ធន​ធំ​កែ​ទ្រុង​ខ្នាត​យក្ស ហើយ​ដឹកឈើ​ប្រណិត​លេខ​មួយ ក្នុង​បំណង​លោតឆ័ត្រ​ទៅ​លក់​នៅឯ​ប្រទេស​វៀតណាម​។​បើតាម​ការពិនិត្យ​ឡាន​ដឹកឈើ​ម្សៀ​ឧកញ៉ា​និង​ជា​ឈ្មួញ​ឈើ​សឹង​សំអុល​មិនមែន​ក្រឡាប់​ជា​លើក​ទី​១​នេះ​ទេ​។​

កាលពី​ឆ្នាំ​២០១៦​មាន​ទាំង​ឡាន​ដឹកឈើ​ក្រឡាប់​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ថែម​ទៀតផង​។​តែ​គ្មាន​អ្នកណា​ធើ​ក្បាលវ៉ាល់​អី​សឹង​សំអុល​បាន​?​។​គួ​រំលឹកថា ឧកញ៉ា សឹង សំអុល​ដែល​នាយករដ្ឋមន្ត្រី​តេ​ជោ​សែន​ធ្លាប់​លើក​ឈ្មោះថា​ជា​ឈ្មួញ​ឈើ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ឆ្នាំ​២០១៦​មុននឹង​បង្កើត​ក្រុមចំរុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ភូមិភាគ​ឥ​សាន្ត​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​មេ​ប៉េអឹម​ផ្ទៃ​ប្រទេស​។​ក្រោយមក​ឧកញ៉ា​រូបនេះ​ធ្លាប់ មាន​បណ្តឹង​រឿង​ករណី​កាប់បំផ្លាញ​ព្រៃឈើ និង​កែច្នៃ​ឈើប្រណិត​គ្រប់​ប្រភេទ ប្រព្រឹត្ត​នៅ​ភូមិ​-​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ឆ្នាំ​២០១៦ ក្នុង​ក្រុមហ៊ុន​ដាយ​ថា​ន់​។​

កាលនោះ ចៅក្រម​សើ​ប​សួរ​សាលាដំបូង​ខេត្ត លោក ស៊ុយ សុភា​បាន កោះហៅ​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ អោយ​ឧកញ៉ា​សឹង​សំអុល​ចូលខ្លួន​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ នៅវេលា​ម៉ោង​៩​ព្រឹក​តែ លោក សឹង សំអុល មិន​ចូលខ្លួន​តាម​ការកំណត់​រហូតដល់​ប​ច្ច​ប្បន្ន​ដែល​បញ្ជាក់ថា​គ្មាន​អ្នកណា​ធើ​ក្បាលវ៉ាល់​អី​សឹង​សំអុល​បានឡើយ​សូម្បី​តេ​ជោ​សែន​?​។​

​បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ម្សឿ​ឧកញ៉ា​ខ្លាំង​សឹង​សំអុល​ថៅកែ​ក្រុម​ម៉ា​ស្ទ​រ័​ខេ​សាន់​ដែល​រកស៊ី​ជួញ​ឈើរា​ប់​ឆ្នាំ​មកហើយ​នោះ​គាត់​មាន​មនុស្ស​សំខាន់​ក្នុង​ការជួយ​ចាត់ចែង​ជំនួញ​ឈើ​របស់ខ្លួន​រួមមាន​ឈ្មោះ សាំង សុខុន​មន្ត្រី​ប៉េអឹម ត្រូវជា​ប្អូនថ្លៃ​គាត់​គឺជា​អ្នកចាត់ចែង​រឿង​ចំណាយលុយ​រៀបចំ​អោយ​ប្រជាជន​ចូល​កាប់​ផ្តួល​រលំ​ឈើ​នៅ​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ព្រិច នៅ​ស្រុក​កោះ​ញែក និង​តំបន់​ដែន​ជម្រក​សត្វ​ស្រែ​ពក ស្រុក​ពេ​ជ្រា​ដា​។​មាន​មេការ ឈ្មោះ​ថុ​ន​ដែល​គេ​ច្រើន​ឃើញ​កាលពីមុន បើករថយន្ត​នីសា​ន់​ណា​វ៉ា​រ៉ា​( Nisanavera ) ចង្កូត​ស្តាំ ពាក់​ស្លាក​លេខ ខ ម 6688​រត់ការ​.​។​

ជាក់ស្តែង​ក្នុង​ប៉េសេ​ចេញ​ដោយ​មេព្រៃ​ខេត្ត​មណ្ឌល​គី​រី​សម្រាប់​លើក​នេះ​ក៏មាន​បញ្ជាក់​ឈ្មោះ​ថុ​ន​ជា​តំណាង​ក្រុមហ៊ុន​ម៉ា​ស្ទ​រ័​ខេ​សាន់​ដែរ​។​ឧកញ៉ា​សឹង​សំអុល​ក៏មាន​មន្ត្រី​ប៉េអឹម​ស្រុក​មេ​មុត​ម្នាក់​ឈ្ម៉​ស្រុ​ន​ផឹង​ឡាយ​ចាំ​ជួយ​សម្រួល​ការងារ​ដឹក​ជញ្ជូន​ឈើ​ចេញទៅ​លក់​ផងដែរ​។​នេះ​បើតាម​អ្នករកស៊ី​និង​សម​ត្ត​កិច្ច​និយាយ​នៅ​ស្រុក​ស្នួល​និយាយ​។​

​ប្រភព​ខាងលើ យើង​ដឹង​ទៀតថា រថយន្ត​ដឹកឈើ​ធុន​ធំ​របស់​ឧកញ៉ា សិង្ហ សំអុល ច្រើនតែ​ដឹកជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន​ម៉ា​ស្ទ​រ័​ខេ​សាន់​នៅ​ស្រុក​កោះ​ញែក​ក្បែរ​ដែនជម្រកសត្វព្រៃ​ព្រិច កាត់​តាម​ស្រុក​ស្នួល ចូលក្នុង​ទឹកដី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ឈើ​ប្រណីត​របស់គាត់ គឺ​ច្រើន​នាំ​ចេញទៅ​លក់​ក្នុងប្រទេស​វៀតណាម តាម​ច្រក​ចាន់​មូល ច្រក​ដូនរ័ត្ន និង​ច្រក​ម៉ឺន​ជ័យ ។​

ប​ច្ចុ​​ប្បន្ន​ក្នុង​បរិវេណ ដី​សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន « មា​ស្ទ័​រ ខេ​សាន់ » ពុំមាន​នៅសល់​ឈើ សម្រាប់​កាប់​តទៅទៀត​ទេ ដូច្នេះ​ឈើ​ដែល​មេ​ឈ្មួញ សិង្ហ សំអុល កាប់ និង​ដឹកជញ្ជូន​ទៅ​លក់ នៅ​ស្រុក​យួន​នោះ គឺជា​ឈើ​ដែល​កាប់ នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច​ដឹក​ចូល​ក្រុមហ៊ុន​។​កន្លងមក​មាន​សេចក្តីរាយការណ៍​ថា​ដើម្បី​បន្ត​អាជីព​ជំនួញ​ឈើ​ថៅកែ​ក្រុមហ៊ុន​ម៉ា​ស្ទ​រ័​ខេ​សាន់​ឧកញ៉ា​សឹង​សំអុល​បាន​ទិញ​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន ប៉ា​វី​ភី​វី អ៊ឹម​ផត អិ​ច​ផត​នៅ​ចំណុច​ស្រែ​សង្គម​ខេត្ត​មណ្ឌល​គី​រី​ដែលមាន​មន្ត្រីជាន់ខ្ពស់​ជា​ខ្នងបង្អែក​ដើម្បី​កាប់​ដឹកជញ្ជូន​ឈើ​។​

​មិន​អាចសុំ​ការបកស្រាយ​ពី​ឧកញ៉ា​សឹង​សំអុល​និង​មន្ត្រី​ជំនាញ​អំពី​មូលហេតុ​ដែល​នៅតែ​អាចមាន​ការកាប់​ដឹកជញ្ជូន​ឈើប្រណិត​ហ៊ុ​ប​នាំចេញ​បានទេ​សង្ឃឹមថា​នឹងមាន​ការបកស្រាយ​ពន្យល់​ជាមិនខាន​៕oknha sing1 a car sing car a car sing car1 a car sing car3 

 

​