» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6894 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697065 នាក់

មេ​គុក​បន្ទាយមានជ័យ​ត្រូវ​មន្ត្រី​ចោទថា​ជា​មនុស្ស​ពុករលួយ​ក្អេងក្អាង​គ្មាន​សីល​ធ​ម៍​ចិញ្ចឹម​ឆ្កែ​ពេញ​គុក​?

 

​បន្ទាយមានជ័យ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​មន្ត្រី​នៃ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បានដាក់​ពាក្យបណ្តឹង​ប្តឹង ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើសុំ ឲ្យ​ដាក់​អធិការកិច្ច​ស៊ើបអង្កេត ចំពោះ​ភាពមិនប្រក្រតី​របស់​មេ​ខ្លួន ។a mean jey1 

ក្នុង​ពាក្យបណ្តឹង​នោះ ប្តឹង​ប្រ​ដ​សិន​បើ​មិន​ក្លែងកល្លាយ​ទេ​ក្រៅពី​ចោទ​លោក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ស៊ី​ផាន​ថាជ​មនុស្ស​គ្មាន​សី​លធ​ម៍​ថ្នាក់ដឹកនាំ ជេរប្រមាថ ក៏បាន​បកអាក្រាត​ភាពមិនប្រក្រតី​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ថា :
-​យក​គ្រួសារ​មក​នៅ​កន្លែងធ្វើការ និង​ចិញ្ចឹមសត្វ​ឆ្កែ​ជាច្រើន បង្ករ​ភាពកខ្វក់ និង​ពេលខ្លះ​បង្ករ​គ្រោះថ្នាក់ ខាំ​មន្ត្រី​ឲ្យ​របួស ហើយ​មន្ដ្រី​វ៉ៃ​ដើម្បី​ការពារ​ខ្លួន​ក៏​មិនបាន​។-​ប្រជុំ​មន្ត្រី ហាម​តាម​ការិយាល័យ មិន​ឲ្យ​គោរព​តាម​ការណែនាំ​របស់​អនុប្រធាន​ពន្ធនាគារ​ទ​ទួល​ផែន​។​-​បក្សពួកនិយម គៀបសង្កត់​មន្ត្រី មិន​ឲ្យ​មានការ​តវ៉ា និង ពុករលួយ​ដូចជា ថវិការ​ធ្វើ​កំផែង​៣៥០​ម៉ែត្រ​លោក អ៊ុង ស៊ី​ផាន ធ្វើ​បានតែ​២០​ម៉ែត្រ ទៅ ៣០ ម៉ែត្រ គឺ​ទុកចោល​។​-​បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃក្នុង អាង​អំណាច​មិន​មន្ត្រី​គោរព​អ្នកណា​ក្រៅពី​ខ្លួន​។​

​បើតាម​ការចុះផ្សាយ​របស់ សារព័ត៌ មាន ក្នុងស្រុក​មួយ បាន​ឲ្យ​ដឹងផង​ដែរ​ថា ក្រោយពី​មាន​ភាពមិនប្រក្រតី​រប​ស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ស៊ីផាន ត្រូវបាន​មន្ត្រីក្រោមឱវាទ​មិន​ពេញចិត្ត​ហើយ​ប្តឹងទៅ​សម្តេច​ក្រឡាហោម គឺ​គេ​សង្កេតឃើញថា មាន​អធិការកិច្ច​បាន​ចុះទៅ​ស៊ើបអង្កេត ២​ដង​រួចមកហើយ តែ ហាក់បីដូចជា មិនមាន​ផ្លែផ្កា​អ្វី​សោះឡើយ ។ ប្រភព​បន្តថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ស៊ី​ផាន បាន​អួត​ក្អេងក្អាង​ថា គឺមាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​អធិការកិច្ច ហើយ​ខ្លួន​ចង់​ដក ឬ ប​ញ្ជួ​ន​មន្ត្រី​ទៅ​ដាក់​កន្លែង​ណា​ក៏​បានដែរ​។​ជាក់ស្តែង​ថ្មីៗ​នេះ​គេ​សង្កេតឃើញថា នៅ​ថ្មីៗ​នេះ​លោក​អនុប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ម្នាក់ ត្រូវបាន​ថ្នាក់លើ​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​បំរើការ​ងារ​នៅ​ខេត្ត​មួ​យម​ផ្សេង ទៀត ទាំង​ដែរ​សាមីខ្លួន មិនបាន​ដឹងខ្លួន​សោះឡើយ​។

ម្យ៉ាងវិញទៀត​លោក អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្ត បន្ទាយមានជ័យ ក៏បាន​គិ​ប​កេង​លុយ​ថ្លៃ​ម្ហូប​ផងដែរ ដោយ ទៅ​ទិញ​សាច់​អន់ៗ បន្លែ​អន់ៗ ឲ្យ​អ្នកទោស​បរិភោគ ហើយ​ពេលខ្លះ​សម្ល​រដាក់​បន្លែ​និង​សាច់​តិច​តូច រីឯ​ទឹក​វិញ ដាក់​ដូច​ទឹកទន្លេ​ចឹ​ង គ្មាន​ជាតិ​គ្មាន​ចូ​វ​សោះឡើយ​? ។ ប្រភព​ឲ្យ​ដឹងថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ក្រោម​ការដឹកនាំ​របស់​លោក អ៊ុង ស៊ី​ផាន ជា​ប្រធាន​ពន្ធនាគារ ពិតជា​មានការ​ធ្វេសប្រហែស​ណាស់​ក្នុងការ​គ្រប់គ្រង បាន​បណ្តាល​ឲ្យ​អ្នកទោស​ចាក់​សម្លាប់​គ្នា​ស្លាប់​ក្នុង​ពន្ធនាគារ​ផងដែរ នាពេល​កន្លងទៅ​។​

​តាម​ប្រភព​ដ​បង្ហាញថា មន្ត្រី​នៃ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បានស្នើ​សុំ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ដាក់​អធិការកិច្ច​ថ្មី​ផ្សេងទៀត ចុះ​ស៊ើបអង្កេត​ពី​ភាពមិនប្រក្រតី​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ស៊ី​ផាន ម្តងទៀត ព្រោះ​អ​ធី​ការ​កិច្ច​ចុះ​ស៊ើបអង្កេត​២​ដង​កន្លងទៅ ហាក់បីដូច​ជាមាន​ទំនាក់ទំនង​គ្នា យ៉ាង​ល្អជា​មួយ​លោក អ៊ុង ស៊ី​ផាន ព្រោះ​តែង​លួច​ណាត់ជួប​គ្នា នៅ​កន្លែង​ស្ងាត់​ជា​បន្តបន្ទាប់ បានធ្វើ​ឲ្យ​មន្ត្រី​នៃ​ពន្ធនាគារ ខេត្តបន្ទាយមានជ័យ មិន​អស់ចិត្ត​ឡើយ ។​

​ទាក់ទង​បញ្ហា​នេះ​នៅ​រសៀល ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១​អង្គភាប​យើង​មិនអាច​សុំ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង សុ​ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្ត បន្ទាយមានជ័យ​បកស្រាយ​បានទេ​។​តែ​លោក​បាន​ឲ្យ​សារ​ពត៍​មាន​ផ្សេង​ដឹងថា​៖ជន​ជាប់ឃុំ​ក្នុង​ពន្ធ​គារ​ខេត្តបន្ទាយមានជ័យ​ជាក់ស្តែង​មាន​ចំនួន​សរុប ១.៦៣៤​នាក់ (​ស្រី​១០៣​នាក់​) ក្នុងនោះ​ជន​ត្រូវ​ចោទ​មាន​ចំនួន ២៨៤​នាក់ (​ស្រី​១៣​នាក់​) ជនជាប់ចោទ​មាន​ចំនួន ២៤៤​នាក់​(​ស្រី​១៧​នាក់​) ពិរុទ្ធជន​មាន​ចំនួន ៧៥៥​នាក់​(​ស្រី​៤៤​នាក់​) ទណ្ឌិត​មាន​ចំនួន ៣៥១​នាក់ (​ស្រី​២៩​នាក់​) អនីតិជន​មាន​ចំនួន ៩០​នាក់ (​ស្រី​៤​នាក់​) ចូលមក​ថ្មី​មាន​ចំនួន ៩៥​នាក់​(​ស្រី​៩​នាក់​) ជនបរទេស​មាន​ចំនួន ៤៩​នាក់​(​ស្រី​៥​នាក់​) កុមារ ឬ​តាម​ម្តាយ​មាន​ចំនួន ៨​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ចំនួន ៥​នាក់​។

​លោក អ៊ុង ស៊ី​ផាន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បានឱ្យដឹង​នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ថា ជន​ជាប់ឃុំ​ទាំងអស់​ត្រូវបាន​ប្រធាន​ពន្ធនាគារ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជូន​ដល់​ពួកគាត់​មានដូចជា រៀន​កាត់ដេរ រៀន​ជួសជុល​គ្រឿង​អេ​ឡិ​ត​ត្រួ​និ​ច រៀន​ជួសជុល​ម៉ួ​តូ រៀន​ភ្លេងសម័យ រៀន​កាត់សក់ រៀនអក្សរ​ខ្មែរ​ថ្នាក់​ទី​១​រហូតដល់​ថ្នាក់​ទី​៨ ក្នុងនោះ​ជន​ជាប់ឃុំ​ត្រូវបាន​បន្ធូរ​បន្ថយទោស លើកលែងទោស ក្នុង​១​ឆ្នាំមាន​ចំនួន​៣​លើក​ទៅវិញ​!​។a mea jey pri1 a mean jey a mea jey pri a mean jey pri2 (1) 

​