» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5024 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695195 នាក់

នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ

 

ឥណ្ឌា៖ មន្ត្រីនគរបាលឥណ្ឌាម្នាក់អាយុ ៤២ឆ្នាំម្នាក់នៅក្នុងរដ្ឋប៉ានចាប( Punjab) ប្រទេសឥណ្ឌា ត្រូវបានក្រុមគ្រូពេទ្យសង្គ្រោះជីវិតទាន់ពេលវេលា ដោយបានធ្វើការវះកាត់ទាញយកកាំបិតចំនួន ៤០ដើម ចេញពីក្នុងក្រពះដោយជោគជ័យ បន្ទាប់ពី បានលេបអាវុធមុខស្រួចទាំងនោះចូលទៅក្នុងខ្លួនជាបន្តបន្ទាប់អស់រយៈពេលប្រមាណ ២ខែ។ ព្រឹត្តិការណ៍ចំឡែកនេះបានកើតឡើងនៅក្នុង ខែសីហា ឆ្នាំ២០១៦ នៅក្រុង Amritsar រដ្ឋ Punjab ប្រទេសឥណ្ឌា។a man knight 

 

មុនដំបូង អ្នកជំងឺរូបនេះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងក្រុង Amritsar ដោយសារមានអាការៈឈឺពោះយ៉ាងខ្លាំង និងអស់កម្លាំងល្វើយ។ ក្នុងការពិនិត្យដំបូង ក្រុមគ្រូពេទ្យបានសង្ស័យថា លោកអាចមានដុំសាច់ ឬជំងឺមហារីក ប៉ុន្តែនៅពេលធ្វើការឆ្លុះក្រពះ និងថតស្កេន ទើបពួកគេរកឃើញលោហៈរឹងជាច្រើននៅខាងក្នុង។

អ្នកជំងឺបានសារភាពថា ខ្លួនបានលេបកាំបិតចំនួន ២៨ដើម។ ភ្លាមៗនោះ ក្រុមគ្រូពេទ្យវះកាត់បានប្រញាប់ប្រញាល់ធ្វើប្រតិបត្តិការវះកាត់សង្គ្រោះបន្ទាន់អស់រយៈពេលជិត ៥ម៉ោង។ បន្ទាប់ពីទាញយកកាំបិតគ្រប់ ២៨ដើមហើយ ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យស្កេនលោហៈជាលើកចុងក្រោយ ដើម្បីប្រាកដថាគ្មានវត្ថុនៅសល់ ហើយក៏បានរកឃើញកាំបិតចំនួន ១២ដើមបន្ថែមទៀត សរុបទាំងអស់មានរហូតដល់ ៤០ដើម។

កាំបិតដែលត្រូវបានទាញយកមកនោះ មានខ្លះជាប្រភេទកាំបិតបត់ ខ្លះបើកមុខ ខ្លះមានស្ថានភាពចាប់ច្រែះ ឬបាក់ និងខ្លះទៀតមានប្រវែងរហូតដល់ជិត ១៨សង់ទីម៉ែត្រ។

ករណីយ៍នេះបើតាមការអះអាងរបស់អ្នកជំងឺឲ្យដឹងថា គាត់បានលេបកាំបិតដំបូងគេ ហើយបន្ទាប់មកក៏មានអារម្មណ៍ «ចូលចិត្តអារម្មណ៍ពេលលេប» រហូតក្លាយជាទម្លាប់។ លោកក៏បានលើកឡើងអំពី «អំណាចផ្លូវងងឹត/អរូបី» ដែលជំរុញឱ្យរូបលោកបន្តធ្វើសកម្មភាពនេះ។ ប៉ុន្តែសម្រាប់ក្រុមគ្រូពេទ្យវិញបានសន្និដ្ឋានថា នេះជាអាការៈនៃវិបត្តិផ្លូវចិត្ត ហើយបានរៀបចំផែនការផ្តល់ការព្យាបាល និងគាំទ្រផ្នែកចិត្តសាស្ត្រដល់រូបលោកជាបន្តមិនមែនរកគ្រូអបីយ៍ជំនឿមកដោះស្រាយទេ៕a man knight1