» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6110 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619350 នាក់

កម្មវិធីដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026» កម្ពុជាបង្ហាញពីប្រពៃណីក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

 

ប្រទេសកូរ៉េ៖នៅរសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងមន្ត្រីស្ថានទូត បានអញ្ជេីញចូលរួមកម្មវិធីដង្ហែគោមឈូកព្រះពុទ្ធសាសនា «Lantern Parade/ Lotus Lantern Festival 2026» ដែលរៀបចំដោយគណៈកម្មាធិការអភិរក្សគោមឈូកសាធារណរដ្ឋកូរ៉េ ក្រោមការឧបត្ថម្ភពីសាលាក្រុងសេអ៊ូល និង គណៈកម្មាធិការវត្តព្រះពុទ្ធសាសនាកូរ៉េឆូកេសា សាធារណរដ្ឋកូរ៉េ និងមានអ្នកចូលរួមទស្សនាកូរ៉េ និងភ្ញៀវទេសចរបរទេស នៅតាមបណ្តោយមហាវិថីធំៗកណ្តាលទីក្រុងសេអ៊ូល សរុបប្រមាណជាង ៥០ ម៉ឺននាក់។a korea ceremony2 

ព្រះតេជគុណ រិន សារ៉ូ ចៅអធិការវត្តខ្មែរហ្វាសង់ និងបងប្អូនសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ បានរៀបចំផែនក្បួនដង្ហែតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងអមដោយផែនប្រពៃណី។ ក្រៅពីបង្ហាញពីគោមផ្ការំដួលតាមលក្ខណៈព្រះពុទ្ធសាសនាខ្មែរ ក្បួនដង្ហែរកម្ពុជាក៏បានបង្ហាញនូវវប្បធម៌ដ៏សំបូរបែបរបស់ខ្លួន ដូចជាសម្លៀកបំពាក់ព្រះមហាក្សត្រ សម្លៀកបំពាក់អាពាហ៍ពិពាហ៍ របាំល្ខោនខោល ល្ខោនបាសាក់ និងរបាំល្ខោនស្បែកផងដែរ ដែលទទួលបានការស្វាគមន៍ និងធ្វើឱ្យអ្នកចូលរួមទស្សនាមានការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះវប្បធម៌ប្រពៃណីរបស់ប្រទេសកម្ពុជា។a korea ceremony a korea ceremony3