» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12037 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702208 នាក់

លោក​ឃួ​ង ស្រេង បាន​ចុះ​ពិនិត្យ​ទីតាំង ព្យាបាល​ជំងឺ​កូ​វិដ​-១៩​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​និង​បន្ត​បិទ​ទីតាំង​៧៥​កន្លែង​


​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០២១ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួមជាមួយ​តំណាង​ស្ថានទូត​ចិន​និង​ក្រុម​ការ ងារ​ពាក់ព័ន្ធ​នឹង​ការបង្ការ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩​បាន​ដឹកនាំ​កម្លាំង ចុះ​ពិនិត្យ​ជាក់ស្ដែង​នៅ​ទីបញ្ជាការ​ស្រាល​មួយកន្លែង​នៅក្នុង​មន្ទីរពេទ្យ​រុស្ស៊ី ដើម្បី​ផ្ដល់​ការលើក​ទឹក​ចិ​ត្ដ ដល់​ក្រុម គ្រូពេទ្យ នៅ​កន្លែង​ព្យាបាល​មន្ទីរពេទ្យ​រុស្ស៊ី​នេះ ។​a kh russy 

​មន្ត្រី​ជំនាញ​ឱ្យដឹងថា​៖ នៅ​ទីនោះ​មាន​ជនបរទេស មន្ត្រី​ស្ថានទូត​ចិន ជនជាតិ​ចិន មន្ត្រី​ស្ថានទូត​ជប៉ុន​និង​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន​៤២​នាក់​បាននិងកំពុង​សំរាក​ព្យាបាល​ជំងឺ​covid-19​នៅក្នុង​មន្ទីរ​ពេទ្យរុស្ស៊ី​ក្រោយពី​អ្នក​ទាំងនេះ​ត្រូវបាន​រកឃើញថា​មាន​ភាព​វិជ្ជមាន​ជំងឺ​covid-19 ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​: ឆ្នាំ​២០២១ ។​​លោក ឃួ​ង ស្រេង ក៏បាន​សូម​ឲ្យ​អ្នកជំងឺ​ទាំងអស់​សហការ​ជាមួយ​គ្រូពេទ្យ​និង​ក្រុមការងារ​ដោយ​រក្សា​សណ្តាប់ធ្នាប់​របៀបរៀបរយ​អោយបាន​ល្អ គោរព​ទៅតាម​បទបញ្ជា​ការ ណែនាំ​របស់​គ្រូពេទ្យ​។ លោក​ឃួ​ង ស្រេង ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ផងដែរ ចំពោះ​ស្ថានទូត​ចិន​ដែល​បាន​សហការ​បាន យ៉ាង ល្អ​ជុំវិញ​ការស្រាវជ្រាវ​ការផ្ដល់​ព័ត៌មាន​ជុំវិញ​ជនជាតិ​ចិន​ដែល​សង្ស័យថា មាន​ផ្ទុក​កូ​វីដ​-១៩ ។​

​​លោក ងី ម៉េង ប្រធាន​មន្ទីរ​ពេទ្យរុស្ស៊ី​បាន​ឲ្យ​ដឹងថា ៖ នាពេល​បច្ចុប្បន្ននេះ មន្ទីរ​ពេទ្យរុស្ស៊ី​បាននិងកំពុង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ចំនួន ៤២​នាក់ ដែលមាន​ទាំង​មន្ត្រី​ស្ថានទូត​ចិន ជនជាតិ​ចិន មន្ត្រី​ស្ថានទូត​ជប៉ុន​និង​ប្រជាពលរដ្ឋ​កម្ពុជា​ផងដែរ ។​

​សូមបញ្ជាក់ថា​គិត​មកដល់​ល្ងាច​ថ្ងៃទី​២៥​ខែកុម្ភៈ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បានសម្រេច​បិទ​ទីតាំង​ដែល​ពាក់ព័ន្ធ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ឆ្នាំ​២០២១ មាន​ចំនួន​៧៥​ទីតាំង​ហើយ នៅ​រាជធានី​ភ្នំពេញ​។ ជុំវិញ​ការងារ​នេះ​លោក ឃួ​ង ស្រេង ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បានប្រកាស​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខ​ណ្ឌ​ទាំង​១៤​ពង្រឹង​វិធានការ​គ្រប់គ្រង​កន្លែង​បិទ​ទីតាំង​ទាំងអស់នេះ​ឲ្យ​បាន​តឺង​រឹង និង​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខណៈ​ចំនួន​អ្នក​ឆ្លង​មានការ​កើនឡើង ។នៅ​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ ឯកភាព​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​អភិបាលខណ្ឌ​ទាំង​១៤ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ឱ្យ​បាន​ម៉ឹងម៉ាត់​ជុំវិញ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ ។​លោក​បញ្ជាក់ថា​៖ ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ត្រូវ​ប្រចាំការ យាមកាម​នៅ​ទីតាំង​ដែល​បាន​រកឃើញ​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ កន្លែង​ព្យាបាល និង​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ដើម្បី​ធានាបាន​សណ្តាប់ធ្នាប់​ល្អ និង​គ្រប់គ្រង​ស្ថានភាព​អ្នកជំងឺ​បាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ កិច្ចការងារ​នេះ​ត្រូវតែ​រឹតបន្តឹង ត្រូវតែ​ទប់ស្កាត់ រកឃើញ​ទីតាំង​ណា​ត្រូវតែ​បិទ​ទីតាំង​នោះ​ជា​បណ្តោះអាសន្ន​ឱ្យបាន​ម៉ឹងម៉ាត់ ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏ដូចជា​កងកម្លាំងប្រដាប់អាវុធ​ដែលជា​សេនាធិការ ប៉ុន្តែ​កន្លែង​ខ្លះ​ក៏មាន​ការប្រទាំងប្រទើស​ជាមួយ​ម្ចាស់​អាជីវកម្ម និង​អ្នកជំងឺ​ដែល​មិនបាន​យោគយល់​ចំពោះ​ការទប់ស្កាត់ ។​

​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​រួចហើយ​គឺ ជនបរទេស​ដែល​មិន​សហការ​ត្រូវ​បណ្តេញ​ចេញពី​ប្រទេស ហើយ​មិនឱ្យ​វិលត្រឡប់​មកវិញ​ឡើយ ជនជាតិខ្មែរ​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទីតាំង​ដែល​ធ្វើ​អាជីវកម្ម​ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ ដែល​យើង​មាន​ដាវ​ក្នុង​ដៃ​សម្រាប់ធ្វើ​កិច្ចការងារ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​។​a kh russy1 a kh russya 

 

​