» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 31494 នាក់

ម្សិលមិញ 11636 នាក់

សរុប 20598913 នាក់

រដ្ឋបាល​រាជធានី​ភ្នំពេញ ហៅ​ពលរដ្ឋ​៣​គ្រួសារ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា មក​សួរថា​យក​សំណង​ឬ​អត់​?


​ភ្នំពេញ ៖ ជាង​១​ឆ្នាំ​ហើយ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណៈកម្មការ​អន្តរក្រសួង​ព្យាយាម ក្នុងការ​ដោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក ចាក់អង្រែ​ក្រោម​–​ព្រែកប្រា​។ មកដល់ពេលនេះ ផលប៉ះពាល់​មួយចំនួនធំ​ត្រូវបាន​ដោះស្រាយ​បញ្ចប់ នៅតែ​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ប៉ុណ្ណោះ មិនទាន់​ទទួលយក​សំណង​ពី​អាជ្ញាធ​ក្នុងតម្លៃ ជាង​៣​លាន​ដុល្លារ​នោះទេ​។​a land prekpra2 

​នៅ​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២៥ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​កោះហៅ​ពលរដ្ឋ​ទាំង​៣​គ្រួសារ​មក​ប្រជុំពិភាក្សា​រក​ដំណោះស្រាយ​ម្តងទៀត​នៅ​សាលា​រាជធានី​ភ្នំពេញ​តែ មិនអាច​ទទួលយកបាន​ដដែល​ព្រោះ​មិន​ដល់​ថ្លៃ ។​​លោក អភិបាល​រាជធានី និយាយថា ដី​ដែល​រង​ផលប៉ះពាល់​នេះ អាជ្ញាធរ​មិនមែន​យកមក​ដើម្បី​ជា​ប្រយោជន៍​ខ្លួនឯង​នោះទេ គឺ​ដើម្បី​សាងសង់​ស្ពាន និង​ធ្វើ​ផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​បានធ្វើ​ដំណើរ និង​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍ ដូច្នេះ​សូម​ពលរដ្ឋ​ទាំង​៣​គ្រួសារ​មេត្តា​យោគយល់​។ អាជ្ញាធរ​ក្នុងនាម​ជា​ម្ដាយ​ជា​ឪពុក​ប្រជាពលរដ្ឋ មិន​ចង់​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​ទេ សូមកុំ​ទារ​សំណង​ថ្លៃ​ខ្លាំងពេក រហូត​រដ្ឋ​មិនអាច​ទទួលយកបាន​។​

​លោក ឃួ​ង ស្រេង បញ្ជាក់ថា តម្លៃ​ដី​រហូតដល់​ជាង​៣​លាន​ដុល្លារ​នេះ សមល្មម​ហើយ ។ ពលរដ្ឋ​អាច​ជួល​ក្រុមហ៊ុន​អចលនៈទ្រព្យ​ចំនួន​២​ក្រុមហ៊ុន មក​សិក្សា​ពី​តម្លៃ​នៅលើ​ទីតាំង​ផ្ទាល់​បាន ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ សុខចិត្ត​ចេញ​សោហ៊ុយ​សេវា​ជូន​ក្រុមហ៊ុន​ឱ្យ​ថែមទៀត បើ​នៅតែ​មិនត្រូវ​គ្នា​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ គ្មាន​ជម្រើស​អ្វី​ក្រៅពី​អនុវត្ត​វិធានការ​រដ្ឋបាល​ដើម្បី​រុះរើ​នោះទេ ព្រោះ​វា​ល្មម​ដល់ពេល​ហើយ មិនអាច​បន្ត​ដោះស្រាយ​ទៅមុខទៀត​ទេ​។ ក្រោយ​ការអនុវត្ត​វិធានការ​រដ្ឋបាល​ដើម្បី​រុះរើ ពលរដ្ឋ​ក៏​អាច​បន្ត​ប្តឹងទៅ​តុលាការ​បាន​។​

​លោក ឃួ​ង ស្រេង ឲ្យ​ដឹង​ដោយ​បិទផ្លូវ​តវ៉ា​ថា ថវិកា​ជាង​៣​លាន​ដុល្លារ​ដែល​នឹង​ប្រគល់ជូន​ពលរដ្ឋ​ទាំង​៣​គ្រួសារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​រួចហើយ មិនអាច​បន្ថែម​បាន​ទៅតាម​ការទាមទារ​ស្រេច​តែ​ចិត្ត​នោះទេ​។ ចុង​ក្រោយនេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​ជម្រើស​២​សម្រាប់​ពលរដ្ឋ ទី​១ ទាំង​៣​គ្រួសារ​អាច​រុះរើ​ដោយ​ខ្លួនឯង រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ប្រគល់​ថវិកា​ជូន​ថ្លៃ​រុះរើ​ចំនួន​១០​ម៉ឺន​ដុល្លារ​និង​ទី​២ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ជួល​គេ​ឱ្យមក​រុះរើ​។

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់ មិន​ទទួលយក​សំណង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក់ ចាក់អង្រែ​-​ព្រែកប្រា មាន​១/ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណង​ផលប៉ះពាល់​ទឹកប្រាក់​សរុប​ចំនួន ៩៣៩.៣៨០,៥២$ (​ប្រាំបួន​រយ​សាមសិប​ប្រាំបួន​ពាន់​បី​រយ​ប៉ែតសិប​ដុល្លារ​អាមេរិក និង​ហាសិប​ពីរ​សេន​) ២/ គ្រួសារ​ឈ្មោះ ហុក សេង​គឹម សំណង​ផលប៉ះពាល់​ទឹកប្រាក់​សរុប​ចំនួន ២.២០៩.៥៤៣,១៥$ (​ពីរលាន​ពីរ​រយ​ប្រាំបួន​ពាន់​ប្រាំ​រយ​សែសិប​បី​ដុល្លារ​អាមេរិក និង​ដប់​ប្រាំ​សេន​) និង​៣/ គ្រួសារ​ឈ្មោះ ហុក សេង​ជួរ សំណង​ផលប៉ះពាល់​ទឹកប្រាក់ សរុប​ចំនួន ១៧១.៨៣៨,១៩ $ (​មួយរយ​ចិតសិប​មួយ​ពាន់​ប្រាំបី​រយ​សាមសិប​ប្រាំបី​ដុល្លារ​អាមេរិក និង​ដប់​ប្រាំបួន​សេន​) សំណង​ទាំងនេះ​ពលរដ្ឋ​ទាំង​៣​គ្រួសារ​មិន​ទទួលយក​នោះទេ​។ ទីតាំង​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ចាក់អង្រែ​ក្រោម​-​ព្រែកប្រា ស្ថិតនៅ​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​មិនអាចទាក់ទងសុំការបកស្រាយពីម្ចាស់ចលនៈវត្ថុដែលនៅចំផ្លូវសង់ស្ពានដើម្បីសួរនាំបានទេ។a land prekpra a land prekpra3 ​