» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3941 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056435 នាក់

រោគសញ្ញា​ដែល​សម្គាល់ថា​អ្នកមាន​សត្វល្អិត​ក្នុង​ខ្លួន​!

 

​សុខភាព​៖​តើ​អ្នក​ដែល​ធ្លាប់​លេបថ្នាំ​បញ្ចុះ​សត្វល្អិត​ដែរឬទេ​? ជាការ​ពិតណាស់ ការ​លេបថ្នាំ​បញ្ចុះ​សត្វល្អិត​នេះ ត្រូវបាន​ណែនាំ​ដោយ​គ្រូពេទ្យ​ឱ្យ​លេប​យ៉ាង​ឆាប់​៣​ខែម្តង ឬ យ៉ាងយូរ​៦​ខែម្តង​។ នេះ​ក៏​ដោយសារតែ សត្វល្អិត​អាច​រស់នៅក្នុង​រាយ​កាយ​របស់​អ្នក​បាន ប្រសិនបើ​អ្នកមាន​ការធ្វេសប្រហែស​មិនបាន​រក្សា​អនាម័យ​បាន​ត្រឹមត្រូវ​។ អ្នក​អាច​សម្គាល់​ខ្លួនឯងបាន​ថា​ខ្លួន​មាន​បញ្ហា​សត្វល្អិត​នៅក្នុង​ខ្លួន​ឬក៏​អត់ ដោយ​រោគសញ្ញា​មួយចំនួន ដែល​អ្នកនឹង​បាន​ស្គាល់​នៅថ្ងៃនេះ​។​a parasite 


១. រមាស់​ស្បែក​
​ក្រៅពី​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត ការ​រលាក និង​ស្ងួត​ខ្លាំង វា​ក៏​មានរឿង​ច្រើន​ទៀត​ដែល​ធ្វើឱ្យ​ស្បែក​រមាស់​គ្រប់ពេល​ដែរ​។ នៅក្នុង​នោះ ការ​រមាស់​ស្បែក​អាច​កើតមាន​ដោយសារតែ វត្តមាន​ព្រូន​ក្នុង​ពោះវៀន​ដែរ​។ ប្រភេទ​ព្រូន​ដែល​ធ្វើឱ្យ​រមាស់​ស្បែក​គឺ​ពពួក​អៀន ឬ​ព្រូន​តូចៗ​តែម្តង​។ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​រមាស់​ស្បែក​ទេ តែ​ក៏​ធ្វើឱ្យ​រមាស់​ដល់​រន្ធ​គូថ​ដែរ​។​

២. វិលមុខ និង​អស់កម្លាំង​
​ប៉ា​រ៉ា​សិត​មិន​គ្រាន់តែ​ធ្វើឱ្យ​ឈឺ​ក្នុង​ពោះ​ទេ តែ​វា​ក៏​ស៊ី​គ្រប់យ៉ាង​ដែល​អ្នក​បាន​ញ៉ាំ​ចូល​ពោះ​ដែរ​។ ដូច្នេះហើយ​អ្នក​ប្រហែលជា​មិនអាច​ទទួលបាន​ជីវជាតិ​ទៅតាម​អ្វីដែល​បាន​ញ៉ាំ​រួច​ឡើយ​។ អ្នក​ប្រហែល​ជាមាន​អារម្មណ៍​វិលមុខ និង​អស់កម្លាំង​គ្រប់ពេល​។​

៣. ឈឺ​ក្នុង​ពោះ​
​អ្នកជំនាញ​និយាយថា អ្នក​ប្រហែល​ជាមាន​ព្រូន​ក្នុង​ពោះវៀន បើសិនជា​អ្នក​កំពុងតែ​ឈឺ​ក្នុង​ពោះ​ញឹកញាប់​។ អ្នក​ក៏​ប្រហែលជា​ធ្លាប់មាន​បញ្ហា​ក្នុង​ពោះ​ដូចជា ផោម​ច្រើន ហើមពោះ និង​រាគរូស​ដែរ​។ អ្នក​គួរតែ​សង្ស័យ​ខ្លួនឯង​ផង ជាពិសេស​បើសិនជា​អ្នក​បានដឹងថា​ខ្លួនឯង​មាន​ទម្លាប់​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​៕