» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6971 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666881 នាក់

ហ្វីលីពីន​បន្ត​ការហាម​ប្រជាជន​កោះ​តៃវ៉ាន់​មិន​ឲ្យ​ចូល​បើ​កូ​រ៉ូ​ណា​មិន​ថយ


​ហ្វីលីពីន​៖ ប្រ​ធានា​ធិ​ន​តី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន បដិសេធ ចំពោះ​សំណើ​របស់​អាជ្ញាធរ​កោះ​តៃ​រ៉ា​ន់ ដែល​ទាមទា​ឱ្យ​ដកចេញ​វិញ​នូវ បំរាម​ហាមឃាត់​ប្រជាពលរដ្ឋ​តៃវ៉ាន់ មិន​ឱ្យចូល​មកកាន់​ប្រទេស​ហ្វីលីពីន​ដែល​លោក​ឌូ​តឺ​តេ​ចាត់ទុកថា​ជា​វិធាន​ដើម្បី សុវត្ថិភាព​របស់​ប្រជាជន​ហ្វីលីពីន​ជា​ចម្បង​។a taivan 

សារព័ត៌មាន CNA ថ្ងៃ​ព្រហស្បតិ៍ ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​បាន​ឲ្យ​ដឹងថា​កោះ​តៃវ៉ាន់​ឯ​បាន​និយាយ​គំរាមថា ប្រសិនបើ​ហ្វីលីពីន​នៅតែ​មិន​ព្រម​ដក​បម្រាម ដែល​ខ្លួន​បានដាក់​ក្នុង​សប្តាហ៍​នេះ​ទេនោះ តៃវ៉ាន់​ប្រាកដជា​នឹង​ពិចារណា​លើ​វិធានការ​ប្រឆាំង​វិញ​ជាមិនខាន​។ តែ​លោក ឌូ​តឺ​តេ បាន​បញ្ជាក់ថា វិធានការ​រឹតត្បិត​នេះ​នឹង​នៅតែ​បន្ត ដរាបណា​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) នៅតែ​បន្ត​បង្ក​ការគំរាមកំហែង ហើយ​អ្វី​ដែលជា​រឿង​គួរ​ឲ្យ​បា​ម្ភ​បំផុត​សម្រាប់​លោក គឺ​សុវត្ថិភាព​ប្រជាជន​ហ្វីលីពីន​។​

​សូមបញ្ជាក់ថា​អង្គការ​សុខភាព​ពិភពលោក​ដែល​ហៅ​កាត់​ថា WHO បាន​ចាត់​តៃវ៉ាន់​ដូច​ទៅក្នុង​ប្រទេស​ចិន​ដែរ ពាក់ព័ន្ធ​បញ្ហា​រីក​រាលដាល​នៃ​វីរុស COVID-19 ដែលនាំឱ្យ​បណ្តា​ប្រទេស​មួយចំនួន បានដាក់​ការ​រឹតត្បិត​ទៅលើ​ប្រជាជន​តៃវ៉ាន់ ដូចគ្នា​ទៅនឹង​ប្រជាជន​ចិន​ដែរ ។​​ករណីនេះ ភាគី​តៃវ៉ាន់​បាន​ត្អូញត្អែរ​ម្តង​ហើយ​ម្តង​ទៀតថា ប្រទេស​របស់ខ្លួន​មាន​ករណី​ឆ្លង​វីរុស​ត្រឹម ១៨​ករណី​ប៉ុណ្ណោះ វា​ជា​តួលេខ​តិចតួច​មែនទែន បើ​ធៀប​នឹង​ករណី​ឆ្លង​នៅ​ប្រទេស​ចិន​ដែលមាន​ចំនួន​ប្រហែល​៦០,០០០ ករណី​។ វា​ជា​រឿង​អ​យុ​ត្តិ​ធ​ម៍ ដែល​អង្គការ​សុខភាព​ពិភពលោក បញ្ចូល​ពួកគេ​ជាមួយ​ចិន និង​បំភាន់​ប្រទេស​ផ្សេងៗ ឱ្យ​ជឿថា​កោះ​តៃវ៉ាន់ កំពុង​ប្រឈមមុខ​ការរីក​រាលដាល​ធ្ងន់ធ្ងរ​ដូចគ្នា​។​

​គួរ​ជម្រាបជូន​ថា នៅ​កោះ​តៃ​រ៉ា​ន់​មាន​ប្រជាជន​ហ្វីលីពីន​ច្រើនជាង ១១៥,០០០ បាននិងកំពុង​រស់នៅ ធ្វើការ ដែល​ភាគច្រើន​ពួកគេ​ជា​កម្មករ​រោងចក្រ និង​ជា​អ្នកបម្រើ​ការងារ​តាម​ផ្ទះ​។ តៃវ៉ាន់ និង​ហ្វីលីពីន​ពុំមាន​ចំណង​កា​ទូត​ផ្លូវការ​នឹង​គ្នា​នោះទេ​តែ​ប្រទេស​ពីរ​នេះ​មាន​ចំណង​សេដ្ឋកិច្ច និង​វប្បធម៌​ជិតស្និត​នឹង​គ្នា ។ គឺ​ដោយសារ​ដូចជា​ប្រទេស​ភាគច្រើន​លើ​សកលលោក ហ្វីលីពីន​ទទួលស្គាល់​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយ​គោរព​គោលនយោបាយ​ចិន​តែមួយ​។​a taivan1 

​