» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9885 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700056 នាក់

កញ្ញា​ចរណៃ ចង់ បើក​សាលាបង្រៀន​ក្បាច់គុន​ល្បុក្កតោ


ភ្នំពេញ​៖ តារា​សម្តែង ពេជ្រ ចរណៃ បានការ​បើក​សាលា​បណ្តុះបណ្តាល​ក្បាច់គុន​ល្បុក្កតោ ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​តាម​បំណង​នាង​ត​ហើយ​។​
​ពេជ្រ ចរណៃ ដែលមាន​ឈ្មោះ​ពិត​ថា អ៊ិត កន្និកា នាង​បានស្នើ​សុំច្បាប់​បង្កើត​សាលា​គុន​នេះ ទៅកាន់​បណ្ឌិតសភា​គុន​ល្បុក្កតោ​កម្ពុជា អស់​រយៈពេល​ជាង​៣​ខែ​មកហើយ ដោយ​ទើបតែ​ទទួលបាន​វិញ្ញាបនបត្រ ពី​បណ្ឌិតសភា​គុន​ល្បុក្កតោ​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ ដើម្បី​បញ្ជក់​ពី​ការចុះឈ្មោះ​សាលា​គុន​នេះ ជា​ផ្លូវការ​។a cho nai1 ​

​តារា​សម្តែង ដែលមាន​ចំណង់​ចំណូលចិត្ត​ខាង​វ៉ៃតប់ បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​ថា នាង​ពិតជា​រំភើបចិត្ត នៅពេលដែល​ក្តី​បំណង​ប៉ងប្រាថ្នា បើក​សាលា​បណ្តុះបណ្តាល​គុន​ល្បុក្កតោ​ខ្មែរ ទទួលបាន​ជោគជ័យ និង​មាន​ការជួយ​គាំទ្រ​ពី​បងប្អូន​សប្បុរសជន និង​ក្មេងៗ​ជំនាន់​ក្រោយ បាន​ចូល​ហាត់រៀន​ជា​ហូរហែ​។ នាង​បញ្ជាក់ថា ការសិក្សា​ក្បាច់គុន​ល្បុក្កតោ គឺ​មិនបាន​យក​កម្រៃ​អ្វី​ឡើយ សម្រាប់​សិស្ស​ដែលមាន​ជីវភាព​ខ្វះខាត​ខ្លាំង ប៉ុន្តែ​ប្រសិនបើ​សិស្ស​ណា​មានលទ្ធភាព គឺ​គ្រាន់តែ​ជួយ​ចេញថ្លៃ​ទឹក និង​ភ្លើង នៅក្នុង​សាលា​ដែល​ពួកគេ​ហាត់រៀន​តែប៉ុណ្ណោះ​។​នាង​ធ្លាប់​និយាយថា​នៅពេល​សម្ដែង ក្បាច់គុន​បុរាណ​ខ្មែរ ល្បុក្កតោ ម្ដងៗ​..​តែងតែ​មានការ​ភ្លាត់ស្នៀត ថ្លោះ​ដៃ គ្រិចជើង បែកក្បាល និង មាន​របួសស្នាម​ជាច្រើនលើក​រាប់មិនអស់​..​តែ​ពួក​ខ្ញុំ​នៅតែ ញញឹម បន្តរ ដើម្បី​ផ្សព្វផ្សាយ ពី វប្បធម៌ ទៀត​..​។

​ពេជ្រ ចរណៃ បាន​បន្ថែមទៀត គោលបំណង​សំខាន់ នៃ​ការបើក​សាលា​បណ្តុះបណ្តាល​ក្បាច់គុន​ល្បុក្កតោ​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​កូន​ខ្មែរ​ជំនាន់ បាន​សិ​ស្សា​រៀនសូត្រ ស្នង​តំណែង​ពី​លោកគ្រូៗ​ជំនាន់​មុន ដែល​ក្បាច់គុន​ល្បុក្កតោ ហាក់​មិនទាន់មាន​សកម្មភាព​ទូលំទូលាយ​នៅឡើយ ជាពិសេស​ចង់​ឲ្យ​អន្តរជាតិ​ស្គា​ល់ពី​វប្បធម៌​ខ្មែរ និង​គ្រិះ​នៃ​ក្បាច់គុន​ខ្មែរ មាន​តាំងពី​បុរាណ និង​ល្បីល្បាញ​ជា​យូរ​ឆ្នាំ​មកហើយ​។ យ៉ាងណាមិញ ពេជ្រ ចរណៃ ក៏បាន​ស្នើ​ដល់​មហាជន​ឲ្យ​ជួយ​គាំទ្រ និង​ជួយ​ចែករំលែក​អំពី​ព័ត៌មាន នៃ​ការ​ហាត់រៀន​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ ឲ្យ​បាន​ផុសផុល ជ្រួតជ្រាប​ដល់​មហាជន​ទូទៅ​។​

​សូមបញ្ជាក់ថា បណ្ឌិតសភា​គុន​ល្បុក្កតោ​កម្ពុជា បានចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ការចុះឈ្មោះ​សាលា​គុន​ល្បុក្កតោ​មានឈ្មោះ «​ជ័យ​តេ​ជៈ​» ដែលមាន​អាសយដ្ឋាន​ដី​ឡូ​តិ៍​លេខ​២៦០៨ ភូមិ​គោក​ឃ្លាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដែលមាន​កញ្ញា អ៉ិ​ត កន្និកា ជា​ប្រធាន​សាលា​គុន និង​លោក ចាន់ ឬ​ទ្ធិ​ស័​កិ្ត ជា​គ្រូ​បង្គោល ដើម្បី​ចូលរួម​អភិវឌ្ឍ អភិរក្ស បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ នូវ​កីឡា​គុន​ល្បុក្កតោ ដល់​យុវជន​ជំនាន់​ក្រោយ​។​
​កញ្ញា​សំណូមពរ​ថា​ខ្ញុំ​សុំ​ពី​អ្នក​ទាំងអស់គ្នា​ត្រឹមតែ​..​ជួយ​ស៊ែរ ជួយ​ឡា​ច ខ​មិន​ផ្ដល់​កំលាំងចិត្ត ដល់​ពួកគាត់ តើ​បានដែរ​ទេ​?៕a cho nai a cho nai3 a cho nai4 a cho nai6 a cho nai9