» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7820 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697991 នាក់

ស្រី​ស្អា​ត់​ពីរ​នាក់​ជួញ​គ្រឿងញៀន​នៅ​កន្លែង​ច​ត្តា​ឡី​ស​ក័​ត្រូវបាន​សម​ត្ត​កិច្ច​ឃាត់ខ្លួន​ក្នុង​ចំន​ណោម​៦​ករណី​យ៍​

 

​ខេត្ត​ព្រះសីហនុ​៖​រកស៊ី​ថ្នាំញៀន​កន្លែង​ច​ត្តា​ឡី​ស​ក័​ត្រូវបាន​ឃាត់ខ្លួន​។​កាលពី​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​៩ ខែ មីនា ឆ្នាំ​២០២១​កំលាំង​យាម​ការពារ​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន ឃាត់ខ្លួន​ស្រី​ស្អាត​២​នាក់ ដែល​បាន​យក សម្ភារ​ប្រើប្រាស់ លួច​បង្កប់​សារធាតុ​ញៀន ទៅ​ឲ្យ​អ្នក​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​អគារ​បុគ្គលិក​ស្នាក់នៅ ឆាង ឆឹង ស្ថិតនៅ ក្រុម​២៦ ភូមិ​២ សង្កាត់ លេខ​៤​ក្រុង /​ខេត្ត​ព្រះសីហនុ ។​a co drug3 

សូមបញ្ជាក់ថា​សកម្មភាព​ជួញ​គ្រឿងញៀន​នៅ​កន្លែង​ច​ត្តា​ឡី​ស​ក័​មិនមែន​មានតែ​មួយ​ករណី​យ៍​ស្រី​ស្អា​ត់​ទេ​គឺមាន​ខ្មែរ​មាន​ស្រី​ចិន​ផ្សេង​រកស៊ី​ផងដែរ​។​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​អោយដឹងថា ៖ ករណី​ទី​១ បាន​កើតឡើង​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥៖៣០​នាទី​។ នៅថ្ងៃនោះ កម្លាំង​ប្រចាំការ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ផ្ទះ​បុគ្គលិក ឆាង ឆឹង នៅ​ក្រុម​២៦ ភូមិ​២ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយបាន​ឃាត់ខ្លួន បុរស​ម្នាក់​ឈ្មោះ ម៉ាន់ ទី​ណូ អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​តា​ស៊ី ដែល​បាន​យក​អីវ៉ាន់​មក​ផ្ញើ​ឲ្យ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងនោះ មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់ បង្កប់​ក្នុង​ថង់​នំ​។

​ដោយមាន​ការសហការ​សមត្ថកិច្ច បន្តទៅ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែលជា​ម្ចាស់​ថង់​នំ​នោះ (​បង្កប់​គ្រឿងញៀន​) នៅ​ចំណុច​អគារ​បុគ្គលិក​លក់​នំ ស្ថិតនៅ​ក្រុមទី​៧ ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ នា​ថ្ងៃ​ដដែល​។​ជនសង្ស័យ​ទាំង​២​នាក់ រួមមាន​៖ ទី​១៖ ឈ្មោះ ZOU WUQI អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ និង​ទី​២៖ ឈ្មោះ LIU HUA ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ​។ សម្រាប់​ករណី​ទី​២ កើតឡើង​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ២១៖៣០​នាទី​។ កម្លាំង​ប្រចាំការ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កាស៊ីណូ​ជិន​ប៉ី​២ ស្ថិតនៅ​សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​បុរស​១​នាក់ ឈ្មោះ ឆេន ឆូ​ច អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​ត់ PassApp បាន​យក​អីវ៉ាន់​មក​ផ្ញើរ​ឲ្យ​អ្នកធ្វើ​ច​ត្តា​ឡឺ​ស័ក ក្នុងនោះ មាន​លាក់ទុក​នៅ​សារធាតុ​ញៀន​ខុសច្បាប់​ក្នុង​ប្រអប់​នំ​។​

សម​ត្ត​កិច្ច​បាន​បន្ត​ឃាត់​ជនសង្ស័យ​ដែលជា​ម្ចាស់​នំ (​បង្កប់​គ្រឿងញៀន​) នៅ​ចំណុច​សណ្ឋាគារ ជី​ង​ហ្វូ​យៀ​ក ស្ថិតនៅ​ក្រុម​២០ ភូមិ​១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ដដែល​។ ជនសង្ស័យ​ឈ្មោះ HOANG THI MANH ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ​។ ករណី​ទី​៣ បានកើត​ឡើង​នៅ​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ១២៖៤០​នាទី កម្លាំង​ប្រចាំការ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក សណ្ឋាគារ ហ័ង​ហ្គ័​ន​ជា​យី ស្ថិតនៅ​ក្រុមទី​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ឃាត់​ជនសង្ស័យ​១​នាក់ យក​អីវ៉ាន់​ទៅ​ផ្ញើ​ឲ្យ​អ្នកធ្វើ​ច​ត្តា​ឡឺ​ស័ក ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​បាន​ឆែកឆេរ​រកឃើញ​សារធាតុ​សង្ស័យ​ជា​សារធាតុ​ញៀន រួច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​តែម្តង​។ ​ជនសង្ស័យ​ឈ្មោះ Gao Yahong ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​។

​សម្រាប់​អភិបាលខេត្ត ព្រះសីហនុ​តាមរយៈ​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​អំណរគុណ​ដល់​សម​ត្ត​កិច្ច​ដែល​ចាត់ការ​បានល្អ​។​សូម​អរគុណ និង កោតសរសើរ ចំពោះ​ក្រុមការងារ កងកំលាំង នគរបាល អាវុធហត្ថ យោធា ប្រជា​ការពារ ដែល​ការពារ​គោលដៅ ច​ត្តា​ឡី​ស័ក ព្រឹត្តិការណ៍ ២០ កុម្ភ​: បានល្អ​ផង និង ទប់ស្កាត់ ឆែកឆេរ រកឃើញ​ការ​បង្កប់​គ្រឿងញៀន ជាមួយ​ម្ហូប បាន ៦​ករណី ពិតជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ខ្លាំងណាស់ ។​a co drug4 a co drug2 a co drug1 a co drug5 a co drug6 

​