» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8086 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698257 នាក់

អាជ្ញាធរ​កម្ពុជា​ចិន​សន្យា​សហការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្ម មាន​អង្គការ​ចាត់តាំង​ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់​

 

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ បាន​សន្យា​បន្ត​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំង​២ ដើម្បី​រួមគ្នា​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ជាពិសេស ឧក្រិដ្ឋកម្ម មាន​អង្គការ​ចាត់តាំង​ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់ អំពើ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ជាដើម​។a sar kheng china1 

​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ រវាង​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា និង លោក ចាវ ឃើ​ជី សមាជិក​ក្រុមប្រឹក្សារដ្ឋ និង​ជា​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន របស់​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ភាគ​ទាំង​២ បាន​ឯកភាពគ្នា​បន្ត​កិច្ចសហការ​ជិតស្និទ្ធ និង​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​បម្រើឱ្យ​ការ​ប្រារព្ធ​នូវ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​ធំៗ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​តាម​ការគ្រោងទុក ក្នុងនោះ​រួមមាន ការទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ការប្រកួត​កីឡា​រដូវរងា ទីក្រុង​ប៉េកាំង​ឆ្នាំ​២០២២ និង​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា SEA Games លើក​ទី​៣២ ឆ្នាំ​២០២៣ ព្រមទាំង​ព្រឹត្តិការណ៍​សំខាន់ៗ​ដទៃទៀត ដែល​ប្រារព្ធ​ធ្វើ​នៅ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​សូមបញ្ជាក់ថា ការឯកភាព​គ្នា​នេះ ធ្វើឡើង​បន្ទាប់​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​២ មើលឃើញ​នូវ​សារៈសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ប្រទេស​ទាំងពីរ ដោយ​សម្តេច​ក្រឡាហោម ស ខេង និង​លោក ចាវ ឃើ​ជី បាន​ចុះហត្ថលេខា​លើ​ផែនការ​ការងារ​ស្តីពី ការបន្ត​អនុវត្ត​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហការ​កាន់តែ​សកម្ម សំដៅ​សម្រេចបាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត បម្រើ​ដល់​ការអភិវឌ្ឍ​សង្គមជាតិ និង​ផលប្រយោជន៍​ទៅវិញទៅមក​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​នេះដែរ ភាគី​ទាំងពីរ​ក៏បាន​កត់សម្គាល់​នូវ​លទ្ធផល និង​សមិទ្ធផល​សំខាន់ៗ​នាពេល​ជាង​២​ឆ្នាំកន្លងមក បន្ទាប់ពី​ការចាប់ផ្តើម​ដំណើរការ​អនុវត្ត​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​ទាំងពីរ កាលពី​ខែមីនា ឆ្នាំ​២០១៩ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង លោក ស៊ី ជីន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។a sar kheng china 


​