វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 653 នាក់
ម្សិលមិញ 2490 នាក់
សរុប 15035773 នាក់
ថៃ៖ករណីឃាតកម្មដែលល្បីកក្រើករាជធានីភ្នំពេញ កាលពីឆ្នាំ២០២០ហើយឃាតកររត់គេចខ្លួនបាត់នោះ ខាងកម្ពុជាបានសហការផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចថៃដើម្បីជួយស្រាវជ្រាវចាប់ខ្លួនផងដែរ។
បុគ្គលជនសង្ស័យមានឈ្មោះ យឺន វ៉ាន់ដេត ជាមន្ដ្រីយោធាកងពលតូចលេខ៧០ពាក់ស័ក្ដិ៤ បានបាញ់ចំក្បាលនារីជាគូដណ្ដឹង បណ្តាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅបុរីរំចេក សង្កាត់កន្ទោក ខណ្ឌកំពូល រាជធានីភ្នំពេញ ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ ចំណែកជនរងគ្រោះមានឈ្មោះ ឌីណា ជានិស្សិតនៅសាលាពេទ្យយោធា និងជាអ្នកលក់ឡេតាមអនឡាញ។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ជនរងគ្រោះរួច ជនសង្ស័យបានគេចខ្លួនទៅសំងំលាក់ខ្លួនធ្វើជាកម្មករខុសច្បាប់នៅខេត្តចន្ទបូរី ប្រទេសថៃ។បច្ចុប្បន្ន សមត្ថកិច្ចថៃកំពុងអនុវត្តតាមច្បាប់អន្តោប្រវេសន៍ ដើម្បីប្រគល់ខ្លួនជនសង្ស័យ យឺន វ៉ាន់ដេត មកឱ្យសមត្ថកិច្ចកម្ពុជាចាត់ការតាមច្បាប់។#ប្រភពព័ត៌មានថៃរ៉ាត់