» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6159 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696330 នាក់

ទប់ស្កាត់អាជីវកម្មគោដុតនៅទីសាធារណៈដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវ ឥណ្ឌាគួផ្តល់ការលើកលែងទិដ្ឋាការផងទៅ!

ភ្នំពេញ៖ ប្រតិបត្តិករទេសចរណ៍គាំទ្រចំពោះចំណាត់ការរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវរូបភាពអាជីវកម្មគោដុត នៅទីចំហសាធារណៈ និងស្នើឱ្យអាជ្ញាធរបណ្តាខេត្តទេសចរណ៍ទាំងអស់ណែនាំអ្នកលក់គោដុតតាមផ្លូវបិទបាំងឱ្យបានល្អ កុំដាក់តាំងលក់ច្រងេងច្រងាង ចៀសវាងកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរឥណ្ឌា និងទេសចរបរទេសដទៃទៀត។a india cow 

លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា ទេសចរជនជាតិឥណ្ឌា គឺជាទីផ្សារមួយធំសម្រាប់កម្ពុជាបន្ទាប់ពីចិន ដែលប្រជាជាតិទាំងពីរនេះ មានចំនួនប្រជាជនប្រហាក់ប្រហែលគ្នាសុទ្ធតែរាប់ពាន់លាននាក់។ នៅក្នុងបរិបទដែលឥឡូវនេះ ជនជាតិឥណ្ឌាមកច្រើនពាក់ព័ន្ធនឹងការដែលយើងលក់សាច់គោ នៅតាមភោជនីយដ្ឋានផ្សេងៗ និងនៅតាមដងផ្លូវសាធារណៈនានា យើងគួររៀបចំការលក់ដូរយ៉ាងម៉េចដើម្បីកុំឱ្យប៉ះពាល់អារម្មណ៍ភ្ញៀវទេសចរឥណ្ឌា ដែលជាអ្នកគោរពនូវព្រហ្មញ្ញសាសនា ឬសាសនាហិណ្ឌូ កុំឱ្យប៉ះពាល់អារម្មណ៍។

លោកជំទាវ លើកឡើងទៀតថា៖ «ពាក់ព័ន្ធទៅនឹងម្ហូបអាហារនៅក្នុងស្រុកតាមតំបន់របស់យើងដែលបានដាក់តាំងនោះ វាក៏បានបង្ហាញពីទស្សនីយភាព និងអារម្មណ៍របស់ភ្ញៀវផងដែរ។ ម្យ៉ាងទៀត បើសិនជាយើងចង់ចាប់ភ្ញៀវទេសចរណា គឺយើងត្រូវតែតម្រូវចិត្តអ្នកនោះ ដោយសារតែពួកគេកំពុងតែគោរពព្រះគោ (សត្វគោ) របស់គេ ដូច្នេះបើយើងនៅតែមិនខ្វាយខ្វល់ក្នុងរឿងនេះ អាចធ្វើឲ្យប៉ះពាល់ទៅដល់ភ្ញៀវផ្សេងទៀត ដូចជា អាម៉េរិក និងអឺរ៉ុបផងដែរ បើទោះបីជាពួកគេមិនបានគោរពសាសនាជំនឿទៅលើសត្វគោក៏ដោយ»។

យោងតាមសេចក្តីណែនាំរបស់ក្រសួងធម្មការ និងសាសនា ស្តីពីការទប់ស្កាត់នូវរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈ បានឲ្យដឹងថា នៅកម្ពុជា ព្រះពុទ្ធសាសនា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ គុណធម៌ សីលធម៌ សុជីវធម៌សង្គម ធ្វើឱ្យពុទ្ធចក្រ និងអាណាចក្រ ធ្វើដំណើរទន្ទឹមគ្នាក្នុងការអភិវឌ្ឍជាតិឈាន ឆ្ពោះទៅរកភាពសម្បូររុងរឿង សុខសន្តិភាព វិបុលភាពដ៏ពិតប្រាកដសម្រាប់មនុស្សជាតិ ដែលជាគោលដៅចម្បងស្របតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាល ជាពិសេសគោលនយោបាយ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព ប្រាកដនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កន្លងមក រាជរដ្ឋាភិបាលបានចេញនូវសេចក្តីណែនាំលេខ ១៥ សជណ.ផក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ក្នុងគោលបំណងទប់ស្កាត់នូវរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈ ដើម្បីពង្រឹងដល់ការគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជំនឿផ្សេងៗដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ដើម្បីឱ្យស្របទៅនឹងគោលការណ៍ណែនាំនេះ ក្រសួងធម្មការនិងសាសនា សូមធ្វើការណែនាំរួមមាន៖ ១- ហាមដាច់ខាតនូវសកម្មភាពរូបភាពអាជីវកម្ម “គោដុត” នៅទីចំហសាធារណៈដូចជាមុខហាងជាដើម ដែលបង្ហាញនូវសកម្មភាពហិង្សាឃោរឃៅផ្ទុយនឹងគោលការណ៍អហិង្សាធម៌របស់ព្រះពុទ្ធសាសនា និងជំនឿផ្សេងៗ, ២-ការចរាចរណ៍សត្វទេបាទ ចតុប្បាទ សត្វមានជីវិតដទៃទៀត តាមរថយន្ត ទោចក្រយានយន្ត ត្រីចក្រយាន និងមធ្យោបាយនានាត្រូវមានការបិទបាំងឱ្យបានត្រឹមត្រូវហ្មត់ចត់ ជៀសវាងការចង ខ្សែព្យួរ ដាក់ក្នុងទីវាលឬក៏ចងទម្លាក់តាមផ្លូវ ដែលជារូបភាពបង្ហាញនូវភាពហិង្សាធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃព្រះពុទ្ធសាសនា និងសេចក្តីថ្លៃថ្នូរបស់សង្គម, ៣-ចំពោះសាច់សត្វដែលបានពិឃាតហើយ ការដឹកជញ្ជូនចរាចរតាមដងផ្លូវ ត្រូវមានការវេចខ្ចប់ បិទបាំងឱ្យបានជិតល្អ ត្រឹមត្រូវ ជៀសវាងការដឹកជញ្ជូនដោយគ្មានការវេចខ្ចប់ និងបិទបាំង ឬ ដាក់ចំហដែលធ្វើឱ្យប៉ះពាល់អារម្មណ៍ សុខភាពសាធារណៈ និងបង្ហាញពីហិង្សាធម៌។

មានការកត់សម្គាល់ថាចាប់តាំងពីទាហ៊ានថៃវាយកំទេចរូបព្រះវិស្នុនៅច្រកអានសេះដែលជាបដិមាតំណាងឲ្យសាសនាហិណ្ឌូបង្កឲ្យមាកការខឹងសម្បាពីប្រជាពលរដ្ឋនិងរដ្ឋាភិបាលឥណ្ឌា។ប្រជាពលរដ្ឋឥណ្ឌាជាច្រើនបានសម្រុកមកទស្សនាប្រាសសាទអង្គរកម្ពុជា។ការពិតក្រៅពីរឿងហាមលក់គោដុតជាសាធារណៈរដ្ឋាភិបាលក៏គួពិចារណាលើកលែងទិដ្ឋាការឲ្យភ្ញៀវទេសចរណ៍ឥណ្ឌាផងដែរ។ព្រោះរដ្ឋាភិបាលបានសម្រេចការលើកលែងទិដ្ឋាការទេសចរណ៍ជូនភ្ញៀវចិនចំនួយ៤ខែរួចហើយចាប់ពីខែមិថុនាឆ្នាំ២០២៦។ប្រជាជនឥណ្ឌាឡូវក៏មានប្រមាណជាង១ពាន់លាននាក់ដែរ។a bona thai a india cow1 a india cow2