» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6149 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696320 នាក់

ភ្ញៀវទេសចរ​នៅ​ខេត្តសៀមរាប ធ្លាក់ចុះ​ខ្លាំង​, ខ​ណះ​សណ្ឋាគារ​ខ្លះ​បិទទ្វារ សណ្ឋាគារ​ខ្លះ​ខាត​រាប់ម៉ឺន​ដុល្លារ​!


​ភ្នំពេញ​៖ របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បាន​បង្ហាញថា ក្នុង​ខែកក្កដា កន្លងទៅនេះ ភ្ញៀវ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​មាន​ជិត ១៥​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​ធ្លាក់ចុះ​ជិត ២០​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៨​។a tour come sr 

រយៈពេល​៧​ខែ​ឆ្នាំ​២០១៩​វិញ ទទួលបាន​ភ្ញៀវ​ជិត​ជិត ១.៤​លាន​នាក់ តែ​ចំនួន​នេះ​ធ្លាក់ចុះ​ជាង ១០​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៨​។​ការធ្លាក់ចុះ​ភ្ញៀវ​នេះ បានធ្វើឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ជួប​នូវ​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ក្នុងនោះ​សណ្ឋាគារ​ខ្លះ​ត្រូវ​បិទទ្វារ ហើយ​សណ្ឋាគារ​ខ្លះ​ខាត​រាប់ម៉ឺន​ដុល្លារ​អាមេរិក នា ក្នុង​រដូវ​ខ្សត់​ភ្ញៀវ (Low Season) ឆ្នាំ​២០១៩ ។​នេះ​បើតាម​លោក ហ្វី​លី​ព កៅ ប្រធាន​ក្លឹប​ទេសចរណ៍​ខេត្តសៀមរាប​។

​លោក ហ្វី​លី​ព កៅ បានលើកឡើង​នៅក្នុង​ជំនួប​ប្រតិបត្តិ​ករ​ទេសចរណ៍​លើក​ទី ៤៨​កាល ពី​រាត្រី​ថ្ងៃ​សុក្រ ១​កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០​ខែសីហា ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​ឡូ​ទុ​ស​ប្លង់​ខេត្តសៀមរាប​ថា គ្រាន់តែ​សណ្ឋាគារ​របស់លោក​ចំនួន​៣​កន្លែង​ក្នុង​ខេត្តសៀមរាប ខាត​មួយខែ​ខ្ទង់ ១០​ម៉ឺន​ដុល្លារ ហើយ​មាន​សណ្ឋាគារ​មួយចំនួន​ត្រូវ​បិទទ្វារ​។

ក្នុង​ខេត្តសៀមរាប​បច្ចុប្បន្ន​មាន​បន្ទប់​សណ្ឋាគារ​រហូត​ដល់​ទៅ​ប្រមាណ ២​ម៉ឺន​បន្ទប់ តែ​ក្នុង​មួយ យប់ មាន​ភ្ញៀវ​ចន្លោះ​ពី ២ ទៅ​៣​ពាន់​នាក់​ប៉ុណ្ណោះ ជាហេតុ​នាំឱ្យ​បន្ទប់​សណ្ឋាគារ​ជាច្រើន​នៅសល់​។​ទោះ​ជាំ​យ៉ាងណា​លោក ហ្វី​លី​ព កៅ សម្រាល​ថា​៖ «​ការធ្លាក់ចុះ​ហ្នឹង​វា​តែងតែ​ធ្លាក់ចុះ​នៅក្នុង​រដូវ Low Season ហ្នឹង​។ ប៉ុន្តែ​មិនដែល​ធ្លាក់​ខ្លាំង​ដូច​ឆ្នាំនេះ​ទេ ឆ្នាំនេះ​ស្ងាត់​ខ្លាំង​មិន​ធ្លាប់មាន​»​។​

​អ្នករកស៊ី​លើ​វិស័យ​ទេសចរ​ដទៃទៀត បានឱ្យដឹងថា បច្ចុប្បន្ននេះ​ភ្ញៀវទេសចរ​អឺរ៉ុប កូរ៉េ​និង​ជប៉ុន​បាន​ធ្លាក់​ខ្លាំង​ហើយ​បាន​ភ្ញៀវទេសចរ​ចិន​ចូលមក​ជំនួស​ភ្ញៀវទេសចរ​ទាំងនេះ​។ បើតាម​ប្រភពពី​អ្នករកស៊ី​លើ​វិស័យនេះ បាន​អះអាងថា ការធ្លាក់​ភ្ញៀវ​នេះ​មាន​ហេតុផល​ចម្បង​មួយចំនួន​ដូចជា ក្នុង​រដូវ​នេះ​អ្នកទេសចរ​អឺរ៉ុប មិនសូវ​ជា​ដើរលេង​ឆ្ងាយ ហើយ​អ្នកទេសចរ​តំបន់​អាស៊ី​ខ្លះទៀត​បង្វែ​ទិសដៅ​ទៅលេង​ប្រទេសជិតខាង​ដូចជា​ថៃ និង​វៀតណាម​ជាដើម​។​

​លោក ហ្វី​លី​ព កៅ ចង់ឃើញ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងទេសចរណ៍ ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​ប្រញាប់​រិះរក​យន្តការ​ប្រសើរ​ណាមួយ ដើម្បី​ឆ្លើយតប​ការធ្លាក់​ភ្ញៀវ​នេះ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក ហ្វី​លី​ព កៅ ចង់ឱ្យ​រាជរដ្ឋាភិបាល​លើកលែង​ថ្លៃ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ ដែល​វិធី​នេះ​មាន​ប្រទេស​សមាជិក​អាស៊ាន និង​ប្រទេស​ដទៃ​កំពុង​អនុវត្តន៍ ដើម្បី​ទាក់ទាញ​ភ្ញៀវ​។ លោក ហ្វី​លី​ព កៅ ក៏​ចង់ឱ្យមាន​ការសម្របសម្រួល​បើក​ឱ្យ​ភ្ញៀវ​នៅ​ប្រទេសជិតខាង​ដូចជា​ថៃ និង​ឡាវ​ផងដែរ អាច​បើករថយន្ត​ចូលមក​លេង​ដល់​ខេត្តសៀមរាប​ជាដើម​។​

​ក្រុម​អ្នករកស៊ី​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ក៏បាន​ធ្វើការ​ស្តីបន្ទោស​ទៅដល់​ក្រសួងទេសចរណ៍ និង​ក្រសួង​ពាក់ព័ន្ធ​ផងដែរ​ពាក់ព័ន្ធ​បញ្ហា​ធ្លាក់​ភ្ញៀវ​នេះ​។ ពួកគេ​បាន​លើកឡើងថា ការធ្លាក់​ភ្ញៀវ​នៅ​សៀមរាប​ក្នុង​រដូវ Low Season មាន​ច្រើន​ឆ្នាំ​មកហើយ តែ​ហាក់​គ្មាន​យុទ្ធសាស្ត្រ​ណាមួយ ដើម្បី​លើកទឹកចិត្ត​ភ្ញៀវ​ឱ្យមក​លេង​នៅ​កម្ពុជា​នោះឡើយ​។​លោក ហ្វី​លី​ព កៅ បាន​ពន្យល់ថា មូល​ហេតុដែល​ប្រតិបត្តិ​ករ​ទេសចរណ៍​ចង់ឱ្យ​រាជរដ្ឋាភិបាល​គួរ​ពិចារណា លើកលែង​ទិដ្ឋាការ​ដល់​ភ្ញៀវទេសចរ​បរទេស ដោយសារតែ​កន្លងមក ប្រទេស​វៀតណាម និង​ថៃ គេ​បាន​ដោះស្រាយ​បញ្ហា​ធ្លាក់ចុះ​នៅក្នុង​ប្រទេស​របស់គេ​បាន​ដោយ​ជោគជ័យ​តាម​វិធី​នេះ​។

ជាក់ស្តែង​ករណី​ប្រទេស​ថៃ​ដែល​កាលពី​ឆ្នាំ​២០១៨ មាន​ករណី​លិច​កប៉ាល់​នៅ​កោះ​ភូ​កេ​ត ភ្លាមៗ​រដ្ឋាភិបាល​បានចេញ​គោលការណ៍​មិន​យក​ទិដ្ឋាការ​ទេសចរ​ចិន​។ ដូច្នេះ​គេ​ក៏​ស្រូប​ទេសចរ​ចិន​បាន​ច្រើន និង​មានការ​កើនឡើង​ជាង​ពេលមុន​។ សម្រាប់​វៀតណាម​វិញ តម្លៃ​នៃ​ជើងហោះហើរ​មានតម្លៃ​ធូរ​ថ្លៃ បើ​ធៀប​ទៅនឹង​ប្រទេស​ក្នុង​តំបន់​ជុំវិញ ហើយ​អ្នក​ដែល​ហោះហើរ​ចូល​ប្រទេស​នេះ ច្រើន​មកពី​អឺរ៉ុប និង​ជប៉ុន​។ ថ្មីៗ​នេះ មានការ​គិតគូរ​ពី​ការលើកលែង​ទិដ្ឋាការ​ពី​សហគមន៍​អឺរ៉ុប​ទៀតផង​។​

​លោក​តុ​ប​សុភ័ក​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​ឲ្យ​កាសែត​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី​៣១​ខែសីហា​នេះ​ថា ចរន្ដ​នៃ​ភ្ញៀវ​ទេសចរណ៍​តែងតែមាន​ឡើង​មាន​ចុះ​ជាធម្មតា​ទេ ប៉ុន្ដែ​ការធ្លាក់ចុះ​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​នៅ​រដូវ​ខ្សត់​ភ្ញៀវ​នេះ​មិនមែន​មានន័យថា​កម្ពុជា​ធ្លាក់ចុះ​ភ្ញៀវទេសចរ​ទាំងស្រុង​នោះទេ ទោះ​ធ្លាក់ចុះ​នៅ​ខេត្តសៀមរាប​បន្ដិច​មែន​តែ​នៅ​ខាង​ភូមិភាគ​ឦសាន​ប្រទេស​និង​ខាង​ខេត្ត​កំពុងសោម​មានការ​កើត​ឡើង​ទៅវិញ​ដូច្នេះ​ចរន្ដ​បែបនេះ​វា​មិន​ស្ថិតស្ថេរ​នៅ​តំបន់​ណាមួយ​នោះឡើយ ។​

​ចំពោះ​វ​ធាន​ការ​និង​វិធីសាស្ដ្រ​មួយចំនួន​សម្រាប់​បង្កើន​ភ្ញៀវ​ទេសចរណ៍​ឲ្យ​មានការ​កើនឡើង​នោះ​ក្រសួង​តែងតែ​គិតគូ​និង​ប្រជុំ​រក​ដំណោះស្រាយ​ជា​បន្ដបន្ទាប់​ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មានការ​កា​កើតឡើង​ចំនួន​២​ខ្ទង់​មានន័យថា​ពី​១០​ទៅ​១៥​ភាគរយ​ក្នុង​១​ឆ្នាំ ។​ចំពោះ​ការ​លើកឡើងថា​ឲ្យ​ក្រសួង​ជួយ​បញ្ចុះ​តំលៃ​ទិដ្ឋាការ​នោះ វា​មិនមែនជា​សមត្ថកិច្ច​រប​ស់​ក្រសួង​នោះឡើយ តែ​ទោះជា​យ៉ាងណា​ក្រសួង​មិន​ដែលថា​មិន​អើពើ​ក្នុង​កិច្ចការ​នេះ​ទេ ។​

ក្រោយពី​ផ្ទុះ​រឿង​ភ្ញៀវ​ទេសចរណ៍​ធ្លាក់ចុះ​នេះដែរ​​គ្រឹះស្ថាន​អង្គរ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ឲ្យ​ដឹងថា​៖ ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ ចំនួន ១,៥៥១,៨៣៦​នាក់ បាន​ទិញ​បណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន​អង្គរវត្ត ដែល​គិត​ជា​ថវិការ ប្រមាណ​៦៩,៤៦៤,២១៧​ដុល្លារ​។​
​ក្នុងនោះ ថវិកា​ជាង​៣​លាន​ដុល្លារ ឧបត្ថម្ភ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​​ចំណែក​ក្នុង​មួយខែ​សីហា វិញ​ទទួល​ចំណូល​ជាង ៧​លាន ដុល្លារ​ដោយ​ទទួល បាន​ពី​ការលក់​បណ្ណ​ឲ្យ​ភ្ញៀវ ចំនួន​១៥៨,១២៤​នាក់​៕a tour come sr1 a tour come sr2 

 

​