» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5600 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695771 នាក់

ក្រសួងកសិកម្ម បើកដៃ​ឲ្យ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ អនុវត្ត​កម្មវិធី​សង្គ្រោះ​និង​ថែរក្សា​សត្វព្រៃ​នៅ​ទូទាំងប្រទេស​កម្ពុជា​

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហ៊ាន វណ្ណ​ហន រដ្ឋលេខាធិការ បានទទួល​ជួប​កញ្ញា ស៊ូ​វណ្ណា ហ្គោ​ន​ឡែ​ត នាយិការ​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អនុវត្ត​គម្រោង​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​អង្គការ​សម្ព័ន្ធ​មិត្ត​សត្វព្រៃ ស្តីពី “​កម្មវិធី​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​” (Wildlife Alliance)​។a animal aid

លោក ហ៊ាន វណ្ណ​ហន បានឱ្យដឹងថា កិច្ច​សហប្រតិបត្តិ​រវាង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាប់ពី​ឆ្នាំ​២០០១-២០២១ បាន​អនុវត្ត​គម្រោង​ប្រកបដោយ​ជោគជ័យ​គួរឱ្យគត់សម្គាល់ ក្រោម​ការដឹកនាំ​របស់ កញ្ញា ស៊ូ​វណ្ណា ហ្គោ​ន​ឡែ​ត ដែល​បាន​អនុវត្ត​គម្រោង​ស្ដីពី “​កម្មវិធី​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​”​។ ក្នុងកំឡុងពេល​អនុវត្ត​គម្រោង (២០០១ ដល់ ២០២១) អង្គការ បាន​ប្រើប្រាស់​ថវិកា​សរុប​ចំនួន ១៩,១៤៦,០០០ ដុល្លា​អាមេរិក​។

​លោក ហ៊ាន វណ្ណ​ហន បានឱ្យដឹង​ទៀតថា បច្ចុប្បន្ន​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ក៏​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាដ​ដែល លើ​ការអនុវត្ត​គម្រោង​ស្ដីពី “​កម្មវិធី​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​” ដែលមាន​ទីតាំង​អនុវត្ត​គម្រោង គឺ​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ និង​គ្រប់​ខេត្ត​-​ក្រុង​ទាំងអស់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ថវិកា​សរុប​ចំនួន ២,៨២៣,៤០០ ដុល្លារ​អា​មេ​រិច សម្រាប់​ឆ្នាំ​២០២២ រហូតដល់ ឆ្នាំ​២០២៤​។​សូម​ចូលរួម​សហការ ការពារ​សត្វព្រៃ​ទាំងអស់គ្នា ដោយ ខ​ល់​មក​លេខ 012 500 094 (Hot line)a animal aid1 

​