» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8683 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698854 នាក់

រថយន្ត​មន្ត្រីជាន់ខ្ពស់​បើក​លឿន​ពេលយប់​បុក​របាំង​ចែកផ្លូវ​ដេក​!

 


​ភ្នំពេញ​៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ហ្វ​ដ​រ៉ែ​ង​ជឺ​(FordRanger )​ត្រូវបាន​គែ​ឃើញ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយក៏​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ម្ខាង រង​ការខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់ ថ្ងៃ​សុក្រ ១៤​រោច ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ទី​១០ ខែ សីហា ឆ្នាំ ២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង​កែង​និង​ផ្លូវ​១៩៩ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​a car office 

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ដែល​គេ​គិតថា​ជា​មន្ត្រី​ថា្នក់​ខ្ពស់​ដែរ​បាន​បើករថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​ម៉ាក​ហ្វ​ដ​រ៉ែ​ង​ជឺ​( Ford-Ranger) ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​13 2-5566 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ ក៏​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារជើង​ម្ខាង និង​ខូចខាត​របាំង​ចែកផ្លូវ​បាក់​អស់​១​កង់​។

ចំណែកឯ​បុរស​អ្នកបើករថយន្ត​នោះ បាន​ជាប់​ក្នុង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នឹង​ប្រជាពលរដ្ឋ​យក​ដែកគាស់​ទាញ​ចេញ​មកវិញ តែ​សំណាងល្អ​គ្រាន់តែ​រងរបួស​ស្រាល ។​
ក្រោយពេល​កើតហេតុ ម្ចាស់​រថយន្ត​បង្ក ត្រូវបាន​សាច់​ញត្តិ​របស់គាត់ មក​ទទួល​យកទៅ​លាង​របួស ។ រីឯ​សមត្ថកិច្ច​ក៏បាន​ចុះមក​វាល់វែង​យក​រថយន្ត​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕a car ofice 
​