
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1146 នាក់
ម្សិលមិញ 15181 នាក់
សរុប 19468648 នាក់
ខេត្តព្រះសីហនុ៖ប្រភពីសមត្ថកិច្ចខេត្តព្រះសីហនុ ឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៩និង៣០នាទីយប់ នៅចំណុចមុខបន្ទប់ទឹកលេខ៩ ឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីឃា តក ម្ម បង្កឡើងដោយស្ត្រីជាជនសង្ស័យម្នាក់ ពេលទៅជួបជនរងគ្រោះ ឈ្លោះប្រកែកគ្នាបានពីរបីម៉ាត់ ស្ត្រីជាជនសង្ស័យ បានដកកាំបិតពីក្នុងថង់ ទៅអា!រកស្ត្រីរងគ្រោះ បណ្តាលឱ្យស្លា, ប់ នៅនឹងកន្លែងកើតហេតុ។
បន្ទាប់ពីធ្វើសកម្មភាពរួច ស្ត្រីជាជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួន ចេញពីកន្លែងកើតហេតុ ភ្លាមៗដែរ ។ក្រោយពេលទទួលព័ត៌មានរឿងហេតុខាងលើនេះភ្លាម កំលាំងជំនាញ ព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានស្រាវជ្រាវតាមជំនាញរហូតដល់វេលាម៉ោងប្រហែល០៣ និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចក្រោមផ្លូវល្បឿនលឿនក្រុមទី១៧ ភូមិ១សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុយកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។
ស្ត្រីរងគ្រោះឈ្មោះ តាំង ស្រីនិច អាយុ២៧ឆ្នាំ ។ ចំណែកស្ត្រីជាជនសង្ស័យឈ្មោះសុខ រស្មី អាយុ២៤ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។សមត្ថកិច្ច ឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះ ជាមនុស្សស្រីស្រលាញ់ភេទ ដូចគ្នា ហើយបានស្រលាញ់គ្នាប្រហែល២ឆ្នាំ មកហើយ។