» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5562 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695733 នាក់

លោក វរសេនីយ៍ត្រី ទេព ហ៊ុយ មេបញ្ជាការ កងរាជអាវុធហត្ថ​ក្រុង​ក្រចេះ បាន​ប្រើ​អំពើហិង្សា​ទៅលើ​ក្មេងស្រី ជា​កូនឈ្នួល​បម្រើ​នៅ ផ្ទះ ត្រូវបាន​ឃាត់ខ្លួន​វ៉ៃខ្នោះ​


​ខេត្តក្រចេះ​៖, នៅ​ល្ងាច​ថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២១ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​អោយដឹង​តាម​សេច ក្តី​ប្រកាស​ព័ត៌មាន ជូន​សាធារណជន និង​អ្នក សារព័ត៌មាន​ឲ្យ​ដឹងថា ៖ អំពី​ការបើក​ការ​ស៊ើប អង្កេត​បឋម ដោយ​មន្ត្រីនគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត ក្រចេះ លើ​ករណី​ប្រើ​អំពើហិង្សា​ទៅលើ​ក្មេង ស្រី ជា​កូនឈ្នួល​បម្រើ​នៅផ្ទះ បណ្ដាលឱ្យ​រងរបួស ពេលបច្ចុប្បន្ន​កំពុង​ស​ម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​a beat child 

អ្នក​នាំ ពាក្យ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​គោរព​ជម្រាបជូន​ថា មន្ត្រីនគរបាល​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាននិងកំពុង​ធ្វើការ​ស៊ើបអង្កេត​បឋម តាម​នីតិវិធី ដោយមាន​ការដឹកនាំ និង​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​។ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បាន​បញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ឋានន្តរសក្តិ​វរសេនីយ៍ត្រី មុខងារ​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២១ មូលហេតុ បុគ្គល​នេះ បាន​ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ក្មេងស្រី​ដែលជា​កូនឈ្នួល (​អ្នកបម្រើ​នៅផ្ទះ​)​។ ទន្ទឹមនឹងនោះ ក៏បាន​ឃាត់ខ្លួន​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ផងដែរ​។​

កន្លងទៅ កង​រាជ អាវុធហត្ថ បានដាក់ ចេញ​នូវ​ទិស​ស្លោក “ ចំពោះ​ប្រទេសជាតិ​ត្រូវតែ​ការពារ ចំពោះ​ប្រជា​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប ” ជាមួយ គ្នា​នោះដែរ ក្រោម​ការ គ្រប់គ្រង ដឹកនាំ បញ្ជា​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កង រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បុគ្គល​គ្រប់រូប ដែល​ប្រព្រឹត្ត​បទល្មើស​ត្រូវតែ​បង្ក្រាប និង​អនុវត្ត​តាមច្បាប់ ។​​អាស្រ័យ​ហេតុ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន និង​អ្នកសារព័ត៌មាន មេត្តា​ជ្រាប ។​

​សូមបញ្ជាក់​ផងដែរ​ថា​, ករណី​មន្ត្រី​អាវុធហត្ថ​វ៉ៃ​ធ្វើបាប​ឈ្នួល​បំរើ​ជា​ក្មេងស្រី​អនីតិជន​នេះ​បានកើត​ហេតុ​កាលពី​យប់់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២១ ។​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ ត្រែ​ក ធារ៉ា អាយុ​១២​ឆ្នាំ និង​ឈ្មោះ វ៉ន ពិសី ១២​ឆ្នាំ​ដូចគ្នា ក្មេងស្រី​រងគ្រោះ​ទាំងពីរ​នាក់​នេះ​ត្រូវជា​បងប្អូន​ជីដូនមួយ រស់នៅ​ភូមិ​កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង ខេត្តក្រចេះ និង​បានមក​ស៊ី​ស្មួ​ល​បំរើ​នៅផ្ទះ​លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ក្រុង​ក្រចេះ​។ ដើមហេតុ​ដោយសារ​កូនស្រី​លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ក្រុង​ក្រចេះ ជេរ​កូនឈ្នួល​បម្រើ​ខ្លាំងពេក កុមារ​រងគ្រោះ​ក៏​ខឹង​ចាប់​ឆ្កែ​ម្ចាស់ផ្ទះ​យកទៅ​ជ្រលក់​ទឹក ចៃដន្យ​កូន​ឆ្កែ​នោះ​ក៏​ងាប់ ទើប​លោក​មេបញ្ជាការ​ក​ង​រាជ​អាវុធ​ក្រុង​ក្រចេះ ខឹង​ប្រើ​ហិង្សា យក​ជើង​ជាន់ ក និង​អោយ​កូន​របស់ខ្លួន ទះ​បី​កំផ្លៀង និង​បង្ខំ​អោយ​ស៊ី​អាចម៍ឆ្កែ​, សំពះ​ថ្នូ​ឆ្កែ , និង​ហៅ​ឪពុកម្តាយ​ក្មេងរងគ្រោះ​អោយមក​កន្លែង​របស់ខ្លួន ហើយ​ធ្វើលិខិត​អោយចេញ​លុយ​សង​ក្នុង​១​ខែ​១០០​ដុល្លារ រយះពេល​៣​ឆ្នាំ​។ នេះ​បើតាម​យោង​ឲ្យ​ដឹង​ពី​ការបញ្ជាក់​របស់​ក្មេងស្រី​រងគ្រោះ ក៏ដូចជា​ម្ដាយ​របស់ខ្លួន ។​

​ស្ត្រី ឈ្មោះ ពិន តុ​ប ៣៦ ត្រូវជា​ម្តាយ ពិសី​​ឈ្មោះ ឈិន សុខ​ឃឿន អាយុ​៣៥​ឆ្នាំ ម្តាយ​នាង​ធារ៉ា បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ក៏ដូចជា​អង្គការ​មួយចំនួន​នៅក្នុង​មន្ទីរពេទ្យ​ថា​, ខ្លួន​មានការ​តក់ស្លុត​យ៉ាងខ្លាំង បន្ទាប់ពី​ដឹងថា​,​លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ក្រុង​ក្រចេះ បាន​ប្រើ​អំពើហិង្សា​មកលើ​កូន​របស់ខ្លួន និង​បង្ខំ​ឲ្យ​ស៊ី​អាចម៍ឆ្កែ ។ រួចហើយ​មេ​ប៉េអឹម​ក៏​ឲ្យ​ខ្លួន​នឹង​ប្ដី​រួម ជាមួយ​កូន​ចំនួន សរុប ៦​នាក់ មក​ផ្តិតមេដៃ​នៅ​កន្លែងធ្វើការ​របស់គាត់ បង្ខំ​ឲ្យ​បង់​សង​ប្រាក់​ក្នុង​មួយខែ​១០០​ដុលារ រយះពេល​៣​ឆ្នាំ បើ​មិន​ព្រម​ផ្តិតមេដៃ​ឬ​អនុវត្តតាម​ទេ​ត្រូវ​ចាប់​កូន​ដាក់គុក​។

​សូម​ជម្រាបជូន​ផងដែរ​ថា​,​រឿង​ហិង្សា​នេះ បានឮ​ដល់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា​អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ​ន​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បញ្ជា​ឲ្យ​មាន​ចំណាត់ការ ទើប​លោក​មេបញ្ជាការ​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ក្រចេះ ភិតភ័យ រូប​វិធី​អង្វរ​ខាង​ឪពុកម្ដាយ​កុមារ​រងគ្រោះ តាមរយៈ​ការ​សុំទោស​ដោយផ្ទាល់ ការសុំ​បង់​ជំងឺ​ចិត្តជា​ប្រាក់​ចំនួន ២០​លាន​រៀល , ឈានដល់​ចំនួន ២​ម៉ឺន​ដុល្លារ ប៉ុន្តែ​ឪពុកម្ដាយ​កុមារ​រងគ្រោះ​មិន​ព្រម​ទទួល ដោយ​គាត់​បាន​បញ្ជាក់ថា​, រឿងនេះ​ខ្លួន​បាន​ប្រឹង​ទៅ​តុលាការ​រួចហើយ​។​​មជ្ឈដ្ឋាន​ទូទៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុមគ្រួសារ​កុមារ​រងគ្រោះ សូម​ថ្លែងអំណរគុណ​ចំពោះ​ចំណាត់ការ​របស់ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ពី​ថ្នាក់លើ និង​តំណាង​អយ្យការ​ចាត់ការ​ក្នុង​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ​៕a beat child1 a beat child2 a beat child3 

​