» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8837 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659344 នាក់

ពលរដ្ឋ​ឆ្ងល់​ថា​កន្លែង​សេព​គ្រឿងញៀន​និង​ល្បែង​បាញ់​ត្រី​នៅ​ផ្កាយ​៣​ជា​របស់​អ្នកណា ?


​បន្ទាយមានជ័យ​៖​ពលរដ្ឋ​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ថា ពួកគាត់​ដេក​មិន​លក់​ទេ ព្រោះ​ព្រួយបារម្ភ និង​ភ័យខ្លាច​បាត់បង់​ទ្រព្យសម្បត្តិ ក្រោយពី​មាន​មន្ត្រីប៉ូលិស​ឈ្មោះ អុន ដែល​គេ​ស្គាល់​ថា មាន​អង្គភាព​នៅ​នគរបាល​ការពារ​ព្រំដែន​គោក វរ​សេនា​តូច​ថ្មើរជើង​លេខ​៨៩១ មក​ជួល​ផ្ទះ​ពលរដ្ឋ​ដាក់​ទូ​ហ្កេ​ម​បាញ់​ត្រី ចំនួន​៤​គ្រឿង ។a game nak

ទង្វើ​របស់ នគរបាល​ខាងលើ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់ សា​ម៉ី​អង្គភាព​យ៉ាងខ្លាំង ដូច្នេះ​តម្រូវ​ឲ្យ​លោក ហាំ វ​ណ្ណះ មេបញ្ជាការ​វរ លេខ​៨៩១ គប្បី​មាន​វិធានការ​ជាបន្ទាន់​លើ មន្ត្រីក្រោមឱវាទ​របស់​ខ្លួន ជៀសវាង​រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​មហាជន ។ ប្រជាពលរដ្ឋ​រស់នៅ ជិត​ទីកន្លែង​បន​ល្បែង​ខាងលើ​បាន លើកឡើងថា ទីតាំង​បាញ់​ត្រី​ដែល​ដោយ​មន្ត្រីប៉ូលិស សម្បូរ​ទៅដោយ យុវជន​សេព​ថ្នាំញៀន ដូច​ហែ​កឋិន​គគ្រឹកគគ្រេង បង្កើត​ឲ្យ​ភូមិ​ឃុំ អសន្តិសុខ​ខ្លាំងណាស់ ព្រោះ​ទាំងយប់​ទាំង​ថ្ងៃ មនុស្ស​ចេញចូល​២៤​ម៉ោង ។​ចំណែក​ទ្រព្យសម្បតិ្ត ពលរដ្ឋ​ដែល​នៅ​ជិត​កន្លែង​ទីតាំង បន​ល្បែង​នោះ​បាត់បង់​ស្ទើ​រាល់​យប់ គ្មាន​ដែល​ឃើញ​អស់លោក សមត្ថកិច្ច​ណា​ចេញមុខ មក​ទប់ស្កាត់​ទេ​។ ពលរដ្ឋ​ថា បើ​មិន​បង្ក្រាប ទីតាំង​បន​ល្បែង ខុសច្បាប់​នេះ​ទេ ពួកគាត់​នឹង​ផ្តិត​ស្នាម​មេដៃ ប្តឹងទៅ​គណៈបញ្ជាការ​ឯកភាព​ក្រុង​ជាមិនខាន ។

​ប្រភពព័ត៌មាន​ជាក់លាក់ បាន​ឲ្យ​ដឹងថា ម្ចាស់​អាជីវកម្ម​ល្បែងស៊ីសង​ខុសច្បាប់ ខាងលើនេះ ឈ្មោះ តាំង មេ​ង ឌី ជា​មេ​ល្បែង​អន​ឡាញ ដ៏​ធំ​១​រូប​នៅ​ក្រុង​ប៉ោយប៉ែត មេក្លោង​រូបនេះ ធ្លាប់​ផឹកស៊ី​ស្រវឹង បើកឡាន​សេរី​ទំនើប បុក​រះ​ពលរដ្ឋ នៅ​ចំណុច​សាលា ព្រហ្ម​និម្មិត​ម្តង​កាលពី​កន្លងមក ហើយ​ប្រភព​ថា ឈ្មោះ តាំង​មេ​ង ឌី នេះ បាន​ប្រើ​ឲ្យ ឈ្មោះ អុន និង ឈ្មោះ ហុង ជា​អ្នក​អភិបាល​លើ​ទូ​បាញ់​ត្រី ខាងលើ ប៉ុន្តែ ថ្មីៗ​នេះ តួអង្គ តួឯក ដែល​ចាត់តាំង​ដោយ រង ម៉េង ឌី នោះ ត្រូវបាន​ប្តូរ​រូបភាព​ហើយ​ដែរ ។

ពាក់ព័ន្ធ នឹង ទីតាំង បន​ល្បែង​បាញ់​ត្រី​ដដែល អ្នកភូមិ​ថា ពួកគេ​ធ្លាប់​ឃើញ លោក អឹម សុភារ​: នាយប៉ុស្តិ៍ សង្កាត់រដ្ឋបាល ប៉ោយប៉ែត នៃ​អធិដ្ឋាន ក្រុង​ប៉ោយប៉ែត​ជិះ​ម៉ូតូ ម៉ាក PCX ស្លៀកពាក់​ស៊ីវិល មក​អើត​ឡឺម​ម្តង​ដែរ តែ​បង្ក្រាប​ឡើយ សង្ស័យថា មេ​ល្បែង​មាន​ជាប់ សាច់ឈាម​ជាមួយ លោក នាយប៉ុស្តិ៍​ទេ​ដឹង បានចិត្ត​មិន​ដាច់​បែបនេះ ? ។ ចំណែក លោក សក្តិ​៥ ធិ​ន សុ​ិ​ន​ដេ​ត អធិការនគរបាល ក្រុង​ប៉ោយប៉ែត ពេល​អ្នកសារព័ត៌មាន ផ្តល់ដំណឹង​ស្តីពី បន​ល្បែង បានត្រឹមតែ ថា បាទ​ចាំ​ទៅ​មើល ហើយក៏​បិទ​ទូរស័ព្ទ​យ៉ាង​លឿន ។

បញ្ហា​ស្ពឹក​ស្រពន់ របស់​មេ​នគរបាល ក្រុង​ប៉ោយប៉ែត ដែល​គ្រប់គ្រង តំណែង​យូរ​ឆ្នាំ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ងឿងឆ្ងល់ និង​សង្ស័យថា សមត្ថកិច្ច​អាចជា​ប់​ពាក់ព័ន្ធ និង​បន​ល្បែង ខុសច្បាប់​ទាំងនោះ ពុំ​នោះទេ មុខជា មាន​វិធានការ​ជាមិនខាន ។​​បើទោះជា​យ៉ាងណា ពលរដ្ឋ​នៅតែ លើកឡើងថា លោក ផ្កាយ​ពីរ អាត់ ខែម ស្នងការ​នគរបាល ខេត្តបន្ទាយមានជ័យ ដែល​ល្បី​រន្ទឺ ថា គ្រប់​អាយុ ដាក់​ឲ្យ​ចូលនិវត្តន៍​ហើយ​នោះ មុខជា ចេញ​បញ្ជា​បង្ក្រាប​លើ​ទីតាំង​បន​ល្បែង​ខុសច្បាប់​នោះ​ជាមិនខាន​ដើម្បី​ចង់ដឹងថា មួយ​ណាជា​ម្ចាស់​នៃ​បទល្មើស​នោះ ព្រោះ​លោក ក៏​ស្អប់ខ្ពើម​ក្រុម​អ្នកដើរ​លួច​ទ្រព្យសម្បត្តិ​របស់​អ្នកស្រុក​ដែរ !​។
កន្លងទៅ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏បាន​កោត​ស​សើរ​ដល់​លោក អាត់ ខែម​ផងដែរ​អា​រឿង​បង្ក្រាប ៕a game nak1 a game nak3 a game nak4 a game nak5 

 


​