» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7899 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698070 នាក់

មេក្រុមល្បងធំហៃវ៉ៃបាណន់នៅបាត់ដំបងត្រូវសមត្តកិច្ចចាប់ខ្លួនបានហើយ!

 

​ខេត្តបាត់ដំបង​៖ ល្បង​ធំ​នៃ​ពួកក្មេង​អន្ធពាល ដែល​អះអាងថា​មាន​សមាជិក​ក្រុម​ប្រមាណ​១០០​នាក់ ប្រើ​រហ្សនាម​ថា ក្រុម​«​ហៃ​វេ បាណន់​» ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បានសម្រេច​ហើយ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ តុលា នៅ​ចំណុច​ផ្ទះសំណាក់​មួយកន្លែង ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង តាម​«​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​» របស់​ចៅក្រម​ស៊ើបសួរ​អម​សាលាដំបូង​ខេត្ត ពីបទ​«​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»​កាលពី​ដើមខែ​កក្ដ​ដា កន្លងទៅនេះ​នៅ​ម្ដុំ​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេង​។a hay nan 

​សម​ត្ត​កិច្ច​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​មានឈ្មោះ ម៉ា ចិ​ន្ត្រា (​ចិ​ត្រា​) ហៅ​ម៉ៅ អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ត្រូវ​ចាប់ខ្លួន​តាម «​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​» លេខ​៥៦៨ ត​ព្រ ចុះ​ថ្ងៃទី​១២ តុលា ២០២១ របស់លោក​អ៊ី សុវណ្ណ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត ។ ឈ្មោះ ម៉ា ចិ​ន្ត្រា (​ចិ​ត្រា​) ហៅ ម៉ៅ បាន​ប្រព្រឹត្ត​អំពើហិង្សា​ដ៏​ឃោរឃៅ​ទៅលើ​ភាគី​ម្ខាង​ទៀត នៅ​យប់​ថ្ងៃទី​០៦ កក្កដា ឆ្នាំ​២០២១ នៅលើ​សួនច្បារ​សម្ដេច​ក្រឡាហោម ស ខេង​។ អំពើហិង្សា​របស់​ក្រុ​ុ​ម​ក្មេង​ពាល​នេះ គឺមាន​បក្សពួក​ច្រើន​នាក់ ដូច​គោ​ហ្វូង​ប្រដាប់​ដោយ​កាំបិត ដំបង ដេញ​កាប់​និង​គប់​ទៅលើ​គួរ​សត្រូវ​របស់ខ្លួន​យ៉ាង​ឃោរឃៅ ដែល​ធ្វើ​ឲ្យ​ភាគី​ម្ខាង​រង​បួស​។ ជននេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា « ក្រុម​គាត់​ឈ្មោះ ហៃ​វេ បាណន់​។ មាន​សមាជិក​ប្រហែល​១០០​នាក់​ជាង មាន​ម៉ូតូ​ជាង​៥០​គ្រឿង​។ សម្ភារៈ ដែល​ពួកគេ​ប្រើប្រាស​សម្រាប់​ប្រើ​ហិង្សា​ទៅលើ​គូសត្រូវ មាន​ផ្គាក់ កាំបិត​ពូថៅ និង​ដប​សាំង​»​។

​ទីតាំង​ដែល​ក្រុម​ហៃ​វេ បាណន់​ដេញ​កាប់​ចាក់​គ្នា មាននៅ​លើផ្លូវ​ហៃ​វេ ក្នុង​ស្ថានីយ​រថភ្លើង នៅលើ​សួនច្បារ និង នៅតាម​កន្លែង​ដទៃទៀត ដែលមាន​គួរ​សត្រូវ​ច្រើន ហើយ​ពេលខ្លះ​ឈ្នះ តែ​ពេលខ្លះ​រងរបួស​ទាំងសងខាង​»​។ បើតាម​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​កន្លងមក ក្រុម​«​ហៃ​វេ បាណន់​» ដែលមាន​ឈ្មោះ ល្បង​ម៉ៅ ជា​មេខ្លោង នេះ​ពិតជា​ល្បីល្បាញ​មែន​។ ក្រុម​នេះ​ធ្វើ​សកម្មភាព​ស្ទើរ​គ្រប់​ទីកន្លែង​ឡើង​កក្រើក​ក្រុង និង នៅតាម​បណ្ដា​ស្រុក​មួយចំនួនទៀត ព្រោះ​ក្រុម​«​ហៃ​វេ បាណន់​» នេះ​បង្កើត​សត្រូវ​ច្រើនណាស់​។​សមត្តកិច្ចឲ្យដឹងថាសមាជិក​ក្រុម​នេះ​ជាច្រើន​នាក់​ត្រូវបានបង្ក្រាប​បានជា​បន្តបន្ទាប់ ហើយ​បច្ចុប្បន្នកំពុង​ជាប់គុក​នៅឡើយ តែ​នៅមាន​ឈ្មោះ​ជាច្រើន​នាក់​ទៀត ដែល​កំពុង​ក្នុង​បញ្ជីខ្មៅ ដែល​ត្រូវ​តាម​ចាប់ខ្លួន​នៅឡើយ តែ​ពេលនេះ​មេខ្លោង​ធំ នៃ​ក្រុម​នេះ​ត្រូវ​ចាប់​បញ្ចូល​គុក​ហើយ​៕

​