» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5986 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696157 នាក់

ជនជាតិ​ថៃ​ម្នាក់​នៅ​សុខៗ​លោត​សម្លាប់ខ្លួន​នៅ​កាស៊ីណូ​ក្រោ​ន​


​បន្ទាយ​មាន​ជ័​យៈ ជនជាតិ​ថៃ​ម្នាក់ បាន​ស្លាប់​កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី រសៀល ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២២ បន្ទាប់ពី​បាន លោត ពីលើ​អគារ ស៊ី អេ សិច កម្ពស់​១១​ជាន់ នៃ​ក្រុមហ៊ុន​កាស៊ីណូ​ក្រោ​ន ស្ថិតក្នុង​ភូមិ​ក្បាល ស្ពាន​១ សង្កាត់ / ក្រុង​ប៉ោយប៉ែត ។​a kill thai1 

ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ បាន​ចុះ​ពិនិត្យ ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់ ក្រោម​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញារង លោក លឹម ប៊ុន​សុ​ភ័​ក្រ ហើយ​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព របស់​ក្រុមហ៊ុន ឃើញថា អត្ដ​ឃាត​ជន បាន​លោត សម្លាប់ខ្លួន ពីលើ​អគារ ជាន់​ទី​១១ ។​សព​ជនជាតិ​ថៃ ឈ្មោះ មេសា សយ​ស៊ែ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ថៃ មុខរបរ ជំនួយការ​ទីផ្សារ របស់​ក្រុមហ៊ុន​ក្រោ​ន ។​

​យោង​សម្តី​មិត្តភក្តិ ជា​ជនជាតិ​ថៃ របស់​អត្ដ​ឃាត​ជន គឺ​ឈ្មោះ ភី​រ៉ា​យ៉ុ​ត វុទ្ធី​ឃុន (​ប៉ាវ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង ឈ្មោះ​វង្ស សាវ៉ា​ន់​ផ​យ​គង់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​បន្ទប់​ជាមួយគ្នា បានឱ្យដឹងថាៈ តាំងពី​ថ្ងៃទី​១ ខែមីនា​ពេល​ល្ងាច អត្ដ​ឃាត​ជន ឃើញ​មាន​សត្វ​ហោះ កាត់មុខ និង​មាន​អារម្មណ៍​មិន​ស្រួល ក៏​អង្គុយលេង ទូរស័ព្ទ​តែម្នាក់ឯង មិន​និយាយស្តី ។ រហូតដល់​ថ្ងៃទី​២ មីនា នៅតែមាន​អាកា​រៈ ដដែល​។

លុះ​ព្រឹក​ម៉ោង ៩​និង​២៥​នាទី ថ្ងៃទី​៣ ខែមីនា បុគ្គលិក​អាគារ​ស្នាក់នៅ បាន​ទៅ​គោះ​ទា្វរ​បន្ទប់ ហើយ​សួរថា មាន​បាត់​បងប្អូន​អត់​? ហើយក៏​ឃើញ​រូបថត​សព ឈ្មោះ មេសា សយ​សែង ។​​មូលហេតុ​នៃ​ការស្លាប់​របស់​យុវជន ជា​ជនជាតិ​ថៃ​ម្នាក់នេះ សមត្ថកិច្ច​ជំនាញ ថា ជាការ​ធ្វើ​អត្ដ​ឃាត ។ សាកសព​បាន​យកទៅ​តម្កល់ទុក នៅ​វត្ត​បា​លិ​លេ​យ្យ តាម​បញ្ជា​លោក​ព្រះរាជអាជ្ញារង មុន​យកទៅ​ស្រុកកំណើត នៅ​ប្រទេស​ថៃ​៕a kill thai 

​