» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10879 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701050 នាក់

រកឃើញក្រុម Online Scam ជនជាតិវៀតណាម និងថៃជាង១០០នាក់ទៀត នៅក្រុងប៉ោយប៉ែត ?

 

បន្ទាយមានជ័យ៖ ក្រោមការដឹកនាំផ្ទាល់ពីក្រោមបញ្ជាលោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងអម សាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលក្រសួងនិងខេត្តនិងអាវុធហត្ថខេត្តបន្ទាយមានជយ័ ចុះឡោមព័ទ្ធ និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន០២ទីតាំង។a vn pet1 

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសជាង១០០នាក់ ត្រូវបាននាំខ្លួន ក្នុងនោះមានជនជាតិវៀតណាម១០១នាក់ ក្នុងនោះស្រី៣៨នាក់ ដែលត្រូវសមត្ថកិច្ចចុះបង្រ្កាបនៅចំណុចទីតាំងទី១ អគារកម្ពស់០៤ជាន់ មាន៥២បន្ទប់ និងសាលចំនួន០២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងការចុះបង្រ្កាបនេះ សមត្ថកិច្ចរកពុំឃើញមានវត្ថុតាង និងសម្ភារប្រព្រឹត្តបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)នោះទេ។ ដោយឡែកទីតាំងទី២ សមត្ថកិច្ចនាំជនជាតិថៃ ចំនួន៣៤នាក់ ក្នុងនោះមានស្រី១៧នាក់ ដែលសមត្ថកិច្ចចុះបង្រ្កាបនៅចំណុចអគារកម្ពស់០៥ជាន់ មាន៤៦បន្ទប់ ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ក្រោមបទបញ្ជានាយករដ្ឋមន្រ្ដីតំបន់ប៉ោយប៉ែតមានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញទ្រងទ្រាយធំរហូតចាប់បានជនជាតិថៃជាង៦០០នាក់និោងជនជាតិចិនរាប់តែនៅតែមិនទាន់អស់មិនដឹងថាតើតំបន់នោះកាលមុនវាខ្លាំងប៉ុនណាហើយអ្នកណាខ្លះបានទទួលផលពីសកម្មភាពឆបោកនោះទេ?ព្រោះគ្មានការអនុញ្ញាតិឲ្យកាសែតធ្វើការស្រាវជ្រាវ៕a vn pet