» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9328 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699499 នាក់

នាយ​ចឺម បោះបង់​សង្សារ​ក្រមុំ​មក​យក​សង្សារ​ថ្មី មេម៉ាយ​កូន​មួយ​

 

ភ្នំពេញ​៖​ស្នេហា​រ៍​តារា​សម្តែង​សាច់​ខ្ចី កញ្ញា ហ្វា​ហា នឹង​តារាចម្រៀង​វ័យក្មេង​នាយ​ចឺម​បាន​បែកបាក់​ហើយ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ពី​អ្នកលេង​បណ្តាញ​សង្គម​។ តែ​សម្រាប់​តារាចម្រៀង​ដែល​ចេញពី​អ្នកកំប្លែង​ពេល​បែកបាក់​ស្នេហ៍​ភ្លាម នាយ​ចឺម​បាន​ទៅ​ស្និទ្ធស្នាល​នឹង​តារា​សម្តែង​ម្នាក់ទៀត​ភ្លែត​ឈ្មោះ សេង សុខ​ឃីម ហៅ គីម គីម ភ្លាម ដែល​ពេលនេះ​គេ​ដឹង​ហើយ​ថា សង្សារ​ថ្មី​នាយ​ចឺម​គឺជា​អ្នក​មេម៉ាយ​កូន​មួយ​សោះ​។a jerm3

អ្នកនាង​សេង សុខ​ឃីម ហៅ គីម គីម តារា​ស្រី​មេម៉ាយ​កូន​១​រូបនេះ​បានបង្ហាញ​មុខ​ក្នុង​ការងារ​សិល្បៈ និង​ផ្សព្វផ្សាយ​ផលិតផល​ថែ​សម្រស់​មួយចំនួន រហូត​នាង​លេចមុខ​ក្នុងការ​សម្តែង​ក្នុង​MV​បទ​ចម្រៀង​ថ្មី​របស់​តារាចម្រៀង​នាយ​ចឺម​រហូត​ទាក់​យក​បេះដូង​នាយ​ចឺម​បាន​។​នាយ​ចឺម​បានបង្ហាញ​ពី​ចំណង​ស្នេហ៍​ដោយ​បើកចំហ​ដោយ​ការភ្ជាប់​Relationship នៅលើ​បណ្តាញ​សង្គម​រហូត​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ខណៈដែល​អតីត​គូស្នេហ៍​កញ្ញា ហ្វា​ហ្វា ក៏បាន​បញ្ចេញ​រូបភាព​សិច​ស៊ី​ថ្មី​ជាច្រើន​សន្លឹក​ធ្វើ​ប្រុសៗ​គ្រឺត​ខ្នាញ់​ជា​ហូរហែ​ហាក់​មិន​ខ្វល់​ពី​រឿង​ស្នេហា​ប្រេះស្រាំ​នោះ ទោះជា​យ៉ាងណា​គេ​នៅ​មិនទាន់មាន​ការបញ្ជា​ក់អំ​ពី​មូលហេតុ​នៅ​ពីក្រោយ​នៃ​ការបែកបាក់​ចំណងស្នេហា​របស់​សិល្បក​រ​មួយគូ​នេះ​នៅឡើយ​។​

តាម​ការកត់សម្គាល់ ចំណងស្នេហា​រវាង​តារាចម្រៀង​នាយ ចឺម នឹង​តារា​សម្តែង​ហ្វា​ហ្វា ត្រូវបាន​ទម្លាយ​ឡើង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយនេះ ក្រោយពី​ពួកគេ​បាន​ស្វែង​យល់ចិត្ត​គ្នា​ក្រោម​ការដឹងឮ​ពី​ចាស់ទុំ​ទាំងសងខាង ហើយ​កន្លងទៅ​អ្នក​ទាំងពីរ​ក៏បាន​ចូលរួម​សម្តែង​ក្នុង​បទ​ចម្រៀង​រួមគ្នា​ជាច្រើន​ហូរហែ​ផងដែរ​។

ប៉ុន្តែ​កាលពី​រដូវ​កាល​ភ្ជុំបិណ្ឌ​នេះ​តារាចម្រៀង​រូបនេះ​បែរជា​បង្ហាញមុខ​ដៃគូ​សម្តែង​ថ្មី​គឺ​អ្នកនាង សេង សុខ​ឃីម ក្នុង​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​គឺ​បទ​”​ថ្លៃទឹកដោះ​” ទៅវិញ​។ អ្នក​ក្នុង​និង​ក្រៅ​ចង្កោម​សិល្បៈ​បាន​កោតសរសើរ​ពី​វាសនា​ខ្ពស់​របស់​នាយ​ចឺម​ដែល​អាច​រកបាន​សង្សារ​ស្រស់​សោភា សាច់​ខ្ចី​គួរ​ឲ្យ​ស្រលាញ់ ហើយ​បើទោះបីជា​សង្សារ​ថ្មី​នេះ​ជា​អ្នក​មេម៉ាយ​មែន ប៉ុន្តែ​នាង​មាន​រូប​សម្រស់​ស្រស់​សោភា ក្រមុំ​សុំ​ខ្មាស​ផងដែរ​។ អ្នកនាង សេង សុខ​ឃីម ក៏បាន​ទាំង​បញ្ចេញ​អត្តសញ្ញាណ​ខ្លួនឯង​ច្បាស់​ជាង​មុន​ជាមួយនឹង​ការ​ទទួលស្គាល់ថា​នាង​ជា​មេម៉ាយ​កូន​មួយ ហើយ​កូនប្រុស​របស់​នាង​ពិតជា​ស្រស់​សង្ហា​គួរ​ឲ្យ​ខ្នាញ់​ខ្លាំងណាស់​៕a jerm4 a jerm2 a jerm a jerm1 

​