» អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!? » មានការ​វាយ​ប្រយុទ្ធ​គ្នា​ជាថ្មី​នៅ​តំបន់​ព្រំដែន​ថៃ​-​មី​យ៉ាន់​ម៉ា​បន្ទាប់ការអំពាវនាវរដ្ឋមន្ត្រីការបរទេសអាស៊ាន » ស្ត្រី​ម្នាក់​ត្រូវ​បុរស​ម្នាក់ យក​កាំបិត​ចុង​ស្រួច​ចូលទៅ​ចាក់​សម្លាប់​ ​ដល់​ក្នុងផ្ទះ រួច​អារ​.​ក សម្លាប់​ខ្លួនឯង តែ​មិន​ស្លាប់​ » នាយករដ្ឋមន្ត្រី ណា​រិ​ន្ទ្រ មូ​ឌី និង​មេដឹកនាំ​បក្សប្រឆាំង​បញ្ចប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ » ទាហាន​ឈុតខ្មៅ​ថៃ​ដើរល្បាត​តាម​ព្រំដែន​ក្នុង​ដី​ខ្មែរ​យ៉ាង​គឃ្លើន តែ​ទាហាន​ខ្មែរ​បែរជា​ហាម​ពលរដ្ឋ​ខ្មែរ​កុំ​បង្ហោះ​ព័ត៌មាន​ឬ Videos ស្តីពី​សកម្មភាព​របស់​ទាហាន​ថៃ​ទៅវិញ !? » ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាមួយ​ទឹកប្រាក់​៦១៨,០០០ បាត​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3169 នាក់

ម្សិលមិញ 4292 នាក់

សរុប 14112868 នាក់

ចោទថា​ប្តី​ឲ្យ​លុយ​៣០​ម៉ឺន​ដុល្លារ​ចាយ​អស់​ជាមួយ​ប្រុស​ក្មេង​ធ្វើ​ឲ្យ​តារាចម្រៀង​ម៉េង​កែវ​ពេ​ជ្ជា​តា​ក្តៅ​ក៏​ជួប​រឿង​!

 

​ភ្នំពេញ ៖​តារាចម្រៀង​ជើងចាស់​ល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ហាក់ដូចជា​មិនមាន​ការ​ថមថយ​កំលាំង​ខ្លួន​នោះឡើយ ទោះបី​ជាមាន​ជំទាវ​ល្បីឈ្មោះ​២​រូប​ដាក់ពាក្យ​បណ្តឹង​ដល់​តុលាការ និង​លេច​លឺថា សូម្បីតែ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ក៏​ត្រៀម​ដាក់ពាក្យ​ប្តឹង​ដូចគ្នា​ក៏ដោយ​។​a hun picha1 

ជាកស្តែង ថ្មីៗ​នេះដែរ នៅក្នុង​គ្រួសារ​របស់​តារា​សម្តែង ច​ន ច័ន្ទ​លក្ខិណា ជួប​ទុក្ខ​ធំ​ដោយសារតែ​ក្មួយប្រុស​របស់​នាង បានទទួល​មរណៈភាព​អ្នកនាង ម៉េង កែវពេជ្ជតា មាន​ផ្លែផ្កា​អោយ ដោយ​ប្រើប្រាស់​ពាក្យសំដី​នៅលើ Comment ថា “​មែនហើយ ដូច​អ្នកខ្លះ ចង់​ប្តឹង​ខ្ញុំ​ស្រាប់តែ​ជួប​រឿង​អកុសល ងាប់​ក្មួយ​មួយ​ដោយសារ​គ្រឿងញាណ​” និង​ពាក្យ​មួយ​ឃ្លា​ទៀតថា “​បច្ចុប្បន្ននេះ​កម្ម​សង​លឿន​ណាស់​មិន​ចាំជាតិ​ក្រោយ ដូច​អ្នកខ្លះ​គ្រាន់តែ​ប្តឹង​បង​ក៏មាន​បញ្ហា​គ្រួសារ​ភ្លាម​។ មិនមែន​ផ្ចាញ់ផ្ចាល់​ទេ តែ​ចង់​ប្រាប់​ការពិត​”​។​

បន្ទាប់ពី​រង​ពាក្យបណ្តឹង​របស់លោក​ស្រី ហ៊ុន ស៊ី​ណាត ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​មានការ​រើសអើង​នោះ​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ក៏បាន​ថ្លែង​សារ​យ៉ាង​វែង​អន្លាយ​មួយ​ឆ្លើយតប​ទៅកាន់​លោកស្រី ហ៊ុន ស៊ី​ណាត ជុំ​ដែរ​ន​។​​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អ្នកនាង ម៉េង កែវពេជ្ជតា បាន​សរសេរ​រៀបរាប់ថា ក្មួយ​ពិតជា​មាន​កិត្តិយស​ណាស់ ដែល​មីង​ធ្វើបែបនេះ អរគុណ​មីង​។ ការពិត តាំងពី​ដំបូង​ខ្ញុំ​មិនដែល​បាន​យកឈ្មោះ​គាត់​មក​និយាយ​សូម្បី​បន្តិច​ទោះបី​ដឹងថា គាត់​ធ្លាប់​គិត​ខុស​មកលើ​ខ្ញុំ​ក៏ដោយ ព្រោះ​ខ្ញុំ​នៅ​ផ្តល់​កិត្តិយស​ឲ្យ​គាត់ និង​ពិសេស​មិន​ចង់​ឲ្យ​ឈ្មោះ​គាត់​នេះ​ទៅ​ប៉ះពាល់​ដល់​ចាស់ទុំ​សាច់ញាតិ​ល្អៗ​ផ្សេងទៀត​ដែល​លោក​មិន​ពាក់ព័ន្ធ​។​

​អ្នកនាង ម៉េង កែវ​ជ្ជ​តា បាន​បន្តទៀតថា ប៉ុន្តែ​បែរជា​គាត់​លោតកញ្ឆេង​បែបនេះ​ទៅវិញ​។ តើ​គាត់​សំអាង​អ្វី​មក​ប្តឹងផ្តល់ ?​ត្រឹម​ហេតុផល​ប៉ុណ្ណេះ​ឬ​? តើ​សម​នឹង​ប្តឹង​ដែរ​ទេ​? សូម​មើល​សំណៅ​ដើម​របស់ខ្ញុំ ដែល​ភ្ជាប់​មកជា​មួយ​ខាងក្រោម​នេះ​។​​សូមបញ្ជាក់ថា ខ្ញុំ​ចាប់បាន​ភស្តុតាង​ដែល​យាយ ហង្ស បូរី និង​នាង​ប្រធាន​សមាគម​សិល្បៈ​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អា​រាជបុត្រ​អា​សូរ្យ​កាយ និង​បាន​ខ្ចីដៃ​អា​សូរ្យ​កាយ​នេះ​មក​ជេរ​បញ្ចោរ​ខ្ញុំ​យ៉ាង​កប់ៗ​មាត់​ជំនួស​ពួកគេ​វិញ ហើយ​គេ​ចាំ​សើច និង​ចូលទៅ​គាំទ្រ​យ៉ាង​ពេញចិត្ត​។​

​តារាចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​និយាយទៀតថា ឈ្មោះ​រាជបុត្រ​អា​សូរ្យ​កាយ​ម្នាក់នេះ​ធ្លាប់បាន​ជេរប្រមាថ​ថ្នាក់ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថ្នាក់ដឹកនាំ​ល្អៗ​ដទៃទៀត​ជាច្រើន​យ៉ាង​អសុរ​ស​ដាច់​សាច់ គ្មាន​កន្លែង​ណា​អាច​ទទួលយកបាន តែ​បែរជា​យាយ ហង្ស បូរី និង​នាង​ប្រធាន​សមាគម​សិល្បៈ​រូបនេះ​មាន​ភាពស្និទ្ធស្នាល​នឹង​គ្នា​ចាក់ទឹកមិនលិច​ទៅវិញ​តើ​មិន​ឲ្យ​ខ្ញុំ​ឆ្ងល់​ទេ​ឬ ? សូម​បងប្អូន​ពិចារណា តើ​ត្រង់ណា​ដែល​ខ្ញុំ​ចោទ​អ្នក​មីង ស៊ី​ណាត ?
​តើ​ខ្ញុំ​ចោទ​គាត់​ឬ​ខ្ញុំ​សួរ ?​តើ​ខ្ញុំ​ចោទ​គាត់ ឬ​គាត់​រើស​ដាក់ខ្លួន​ខ្លួនឯង ? តើ​គាត់​ធ្វើ​នេះ​ព្រោះ​ចង់​ប្រាប់ថា គាត់​អាចធ្វើ​បាប​នរណា​ក៏បាន​? គាត់​កំពុង​ធ្វើ​ឲ្យ​សង្គម​ដែលមាន​ភាព​ស្ងប់​សុខ ក្លាយទៅជា​ចលាចល​ដោយសារ​គាត់​មែន​ទេ ?​។​

មិន​អី​ទេ​ខ្ញុំ​នឹង​ទៅ​បំភ្លឺ ខ្ញុំ​មិន​ខ្លាច​ទេ ព្រោះ​ការពិត​នៅ​នឹង​ខ្ញុំ​ប៉ុន្តែ​ខ្ញុំ​សូម​ប្រកាសថា ពេ​ជ្ជ​តា នឹង​ការពារ​កិត្តិយស​ខ្លួន​ឲ្យ​បាន​ទោះ​ទៅដល់​ណា ហើយ​គ្មាន​ហេតុផល​អ្វីដែល ពេ​ជ្ជ​តា ត្រូវ​ទទួលទោស​ដ៏​អយុត្តិធម៌​បែបនេះ​ជាដាច់ខាត !​។​នេះ​សម្តី​របស់​អ្នកនាង ម៉េង កែវពេជ្ជតា ថ្លែង​។​
​បន្ថែម​ពីនេះ​អ្នកនាង ម៉េង កែវពេជ្ជតា បាន​លើកឡើងថា សូម​អរគុណ​សម្រាប់​ក្តី​ស្រលាញ់​និង​បារម្ភ​អំពី​បងប្អូន​ទស្សនិកជន សូម​បងប្អូន​រក្សា​ចិត្ត​សិន ខ្ញុំ​ជឿជាក់ថា អំណាច​មិនមែនជា​កត្តា​ជោគជ័យ​ក្នុងប្រទេស​ដែល​ប្រើ​ច្បាប់​នេះ​ទេ ខ្ញុំ​ជឿថា​យុត្តិធម៌​ត្រូវតែមាន​សម្រាប់​ខ្ញុំ ។

ទាក់ទង​និង​រឿងរ៉ាវ​ត្រូវគេ​ប្តឹង​តារាចម្រៀង​ជើងចាស់​ល្បីឈ្មោះ ម៉េង កែវពេជ្ជតា បាន​បង្ហោះ​សារ​រៀបរាប់​រឿង​ដែល ធ្វើអោយ​នាង​ធ្លាក់ខ្លួន​ក្រ​រហេមរហាម អស់​រយៈពេល 2-3​ឆ្នាំ​ជាមួយ​កូន​។ “​ពីដំបូង​ឡើយ​ខ្ញុំ​ឡាយ​និយាយ​តែ​រឿង​របស់ខ្ញុំ​ទេ ស្រាប់តែ​ប្រពន្ធក្រោយ មួង ឃីម ចូលមក​រករឿង​ខ្ញុំ​ដោយនិយាយ​ពាក្យ​ចោទប្រកាន់ និង​ដេញ​អោយ​ខ្ញុំ​ស្បថ ដូចជា​ថា​ក្រោយ​ការ​លែងលះ មួង ឃីម បានអោយ​លុយ​មក​ខ្ញុំ ៣០ ម៉ឺន​ដ​ល្លារ តែ​ត្រូវ​ខ្ញុំ​យក​ចាយ​អស់​ជាមួយ​ប្រុស​ក្មេង ហើយ​នាង​នោះបាន​ចោទសួរ​បន្ថែម​ក្នុង​ខ​មិន​ថា លុយ ១០​ម៉ឺន​ដុល្លា​នោះ​អស់​ឬ​នៅ ? ដែល​សំនួរ​នេះ​ធ្វើអោយ​មានការ​ចលាចល និង​កើតក្តី​ភ័​ណ្ឌ​ច្រ​លំ​មួយ​សារ​ទៀត​ពី​មហាជន ជាហេតុ​ចាំបាច់​ដែល​ខ្ញុំ​ត្រូវតែ​បកស្រាយ​ភ្លាមៗ​ក្នង​ពេលនោះ ។ នាង​បញ្ជាក់ថា : បើ​ខ្ញុំ​បាន​លុយ​៣០​ម៉ឺន​ពី​ការ​លែងលះ​មែន ចាំបាច់​អី​ខ្ញុំ​ត្រូវ​ក្រ​នៅផ្ទះ​ជួល​យ៉ាង​លំបាក​រហេមរហាម​អស់ពីរ​បី​ឆ្នាំ ?​។​

​ក្រៅពី​ការកេងប្រវ័ញ្ច​ទ្រព្យ ទឹកចិត្ត​ហើយ ខ្ញុំ​នៅ​ត្រួវ​ពួកគេ​លាប​ពណ៌​អស់​១០​ឆ្នាំ​តាមរយៈ​សម្លេង​ឈ្លោះ​គ្នា​ដែល​គេ​រៀបចំ​អោយតែ​ឮ​សម្លេង​ខ្ញុំ​ជាងគេ និង​ចោទថា​ខ្ញុំ​ជេ​ប្តី ជេ​ម្តាយក្មេក ចោទ​ខ្ញុំ​ថា​ត្រូវ​ប្តី​លែង​ដោយសារ​ខ្ញុំ​មាន​ប្រុស ។ ល​។ ដែល​ផ្ទុយទៅវិញ​ខ្ញុំ​ជា​អ្នក​លែង​គេ​មុន​ក៏​ព្រោះតែ​ប្តី​មាន​ស្រី​ខាងក្រៅ​ផង យក​ស្រី​បម្រើ​ក្នុងផ្ទះ​ផង លេងល្បែង​ជំពាក់​គេ​ផង និង​ប្រើ​អំពើ​ហឹ​ង្សា​មកលើ​ខ្ញុំ​ដែល​ធ្វើអោយ​ខ្ញុំ​មិនអាច​ទ្រាំ​បាន​ទើប​លែង​គាត់ ។​

​ស្រាប់តែ​នាង​ប្រធាន​សមាគម​សិល្បៈ​ច​ន​ចាន់​លក្ខិណា​មិនដឹង​កើតទុក្ខ​មិន​សុខចិត្ត​រឿង​អី​ក៏​ចេញមក​រើស​ដាក់ខ្លួន​បង្ហោះ​សារ​ត្អូញត្អែរ​ហើយ​នាំអោយ​បក្សពួក​ជេរ​បញ្ចោរ​ខ្ញុំ​ព្រោងព្រាត​។ បន្ទាប់មក​នាង​នេះ​ក៏បាន​ទៅ​លូន​ក្រាប​លោកជំទាវ​ពុំ​អោយមក​សំពង​ខ្ញុំ និង​ដោយ​ទាំង​មីង ហង្ស​បូរី ព្រមទាំង​បក្សពួក​គាត់​ផងដែរ​ចូលមក​ជួយ​ជេរ​ជួយ​ថែម​ល្បោយ​យ៉ាង​ឆ្ងាញ់​មាត់​

​សូមបញ្ជាក់ថា ស្របពេល​ជាមួយគ្នានេះដែរ អ្នកនាង ម៉េង កែវពេជ្ជតា បាន​រង​នូវ​ពាក្យបណ្តឹង​ចំនួន​៣​ករណី​ផ្សេងគ្នា​ដោយ​ករណី​ទី​១​ពី​សំណាក់​ស្ត្រី​ម្នាក់​ដែលជា​ភរិយា​ក្រោយ​របស់​អតីត​ស្វាមី​និង​ករណី​ទី​២​គឺ​បណ្តឹង​របស់លោក​ស្រី ហ៊ុន ស៊ី​ណាត​និង​ឪ​ថា​មាន​បណ្តឹង​អ្នកស្រី​ហង្ស​បូរី​ផងដែរ​?​។​នេះ​មិនទាន់​គិតដល់​អ្នកនាង​ច​ន​ច​ន្ទ័​លក្ខិណា​ប្តឹង​នោះទេ​!?​។​a hun pich2 a hun pich3 a hun pich4 a hun picha a hun pich a hun pich1