» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11422 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701593 នាក់

បំណងល្អ​របស់​កញ្ញា​សូ​ដា​នី​តា​ចំពោះ​កម្មករ​ស៊ិន​ទ្រី​ឌឺ​ឬ​សុំ​មែនទែន​?

 

​ភ្នំពេញ​៖​ថ្មីៗ​នេះ កញ្ញា សូ​ដា នី​តា តារា​សម្តែង​និង​ចម្រៀង បានធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍ ខណៈ​នាង​រំលឹក​ជីវិត​តស៊ូ​ក្នុង​គ្រួសារ​ចិត្ត​ម្តាយ​ប្អូនៗ​និង​ក្មួយ​ជិត​២០​នាក់ រយៈ​២០​ឆ្នាំ​មកនេះ ។​បន្ទាប់មក​នាង​ក៏​ចេញ​សារ​ថ្មី​ទៀត​ដោយ​ទ​ទួ​ច​សុំ​មហាជន​ជួយឧបត្ថម្ភ​ថវិការ​ម្នាក់​មួយ​ដុល្លារ​ឬ​ពីរ​ដុល្លារ​តាម​សទ្ធា​ដើម្បី​ជួយ​កម្មករ​បោស​សម្រាម​ស៊ីន​ទ្រី​។ g sodanita1 

​ក្នុង​សារ​រំ​ថ្មី​រំលេច​ក្តី​អាណិត​ដល់​មនុស្ស ក្រៅ​រង្វង់​គ្រួសារ នាង សូ​ដា នី​តា បាន​រៀបរាប់​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​កនាង​យ៉ាង​ដូច្នេះ​ថា​៖ « នាង​ខ្ញុំ សូ​ដា នី​តា ចង់​ចេញ​ជា​វីដេអូ​ឃ្លិបខ្លី ចង់​សុំ​រៃអង្គាសប្រាក់ បងប្អូន​ត្រឹម ក្នុង​១​នាក់ ១​ដុល្លារ ២​ដុល្លារ ដើម្បី​ប្រមូល​ថវិការ​បាន​យក​ទិញ ស្រោមដៃ​ជ​រ័ នឹង ស្បែកជើង​ជរ័ក​វែង សំរាប់​ចែក​អោយ​បងប្អូន​ដែល​គាត់​ធ្វើការ​ខាង​ប្រមូល​សំរាម​ក្នុងប្រទេស​យើង​គ្រប់ៗ​គ្នា​« យកទៅ​ចែក​ដល់​ក្រុមហ៊ុន​តែម្តង​»​។

តារា​ស្រី រូបនេះ​បាន​អះអាងថា​«​នាង​ខ្ញុំ​ពិតជា​អាណិត​ពួកគាត់​ដែល​ធ្វើការ​ប្រមូល​សំរាម​ដោយ​ដៃទទេរ បែបនេះ​ណាស់​ថ្ងៃនេះ​​ពួកគាត់​មិន​ឈឺ ពួកគាត់​មិន​គិត តែ​ថ្ងៃក្រោយ​ពួកគាត់​ឈឺ ពួកគាត់​ប្រហែល​មិនមាន​ថវិការ​ព្យាបាល​ឡើយ ព្រោះ​មេរោគ​ដែល​ជ្រាបចូល​តាម​ក្រ​ច​ដៃ​នឹង ខ្យល់​ដង្ហើម គឺ​ពិត​បំផ្លាញ​សុខភាព​ដោយ​មិនដឹង​ខ្លួន​បើ​បងប្អូន​គ្រាំទ្ររ​ស៊ែរ​ផង​»​។​

ទោះ​សុំ​មែន​តែ​នាង​ក៏​បញ្ជាក់ដែរថា​«​ខ្ញុំ​នឹងធ្វើ​ដូចខាងលើ​សុំ​ពី​បងប្អូន ហើយ​ខ្វះខាត​ប៉ុន្មាន នាង​ខ្ញុំ​នឹង​បន្ថែម​ប្រាក់​ផ្ទាល់ខ្លួន​ការពិត​រឿង​ឯកសណ្ឋាន​នឹង​ស្រោមដៃ​ស្បែកជើង​គឺ​ត្រូវ​ក្រុមហ៊ុន​អ្នកទិញ​ចែក​អោយ​ពួកគាត់ តែបើ​ក្រុម​ហុ៍ន​គិត​មិន​ដល់ មានតែ នាង​ខ្ញុំ នឹង បងប្អូន​ជួយ​ពួកគាត់​ដើម្បី​សុខភាព​ពួកគាត់​« បញ្ជាក់ នាង​ខ្ញុំ​នៅ​មិនទាន់​ដឹង​ទេ​ថា តើ​ពួកគាត់​ធ្វើការ​ខាង​ប្រមូល​សំរាម​មាន​ប៉ុ​ន្មា​នាក់​នោះទេ​»​។​តើ​បំណងល្អ​របស់​កញ្ញា​សូ​ដា​នី​តា​អាចធ្វើ​ឲ្យ​ក្រ​ក្រើ​ក​ដល់​ចៅហ្វាយក្រុង​ដែរឬទេ​?​។​គួរ​បញ្ជាក់ថា​កម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី ដែល​ធ្វើកន្លងមក​ធ្វើកូដកម្មទាតម្លើងប្រាក់ខែ៩ដុល្លារកាលពីចុងឆ្នាំ២០១៨មាន​ចំនួន​១.៨០៦​នាក់ ។ជា​លទ្ធផល​ខាង​ក្រុមហ៊ុន ស៊ិន​ទ្រី នឹង​ក្រុម សហជីព​តំណាង​កម្មករ សម្រេច យល់ស្រប​គ្នា​ទាំង​៣​ចំណុច​ហើយ ដោយ​ខាង​ក្រុមហ៊ុន​យល់ព្រម​បន្ថែមចំនួន ៩​ដុល្លារ លើ​ប្រាក់ ខែ​គោល​របស់​បុគ្គលិក​នីមួយៗ​a soda g sodanita2 a soda1 g sodanita4 g sodanita5 

​