» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5865 នាក់

ម្សិលមិញ 12365 នាក់

សរុប 20057094 នាក់

ម៉ាក់​សែន​សូ​នី​តា​ចូល​រោងការ​តាម​កម្មវិធី​មិន​ខ្លាច​មេរោគ​កូ​វិដ​១៩

 

​ភ្នំពេញ​៖ តារា​សម្តែង​ស្រី​ល្បីឈ្មោះ​កញ្ញា ម៉ាក សែន​សូ​នី​តា​ហៅ​តូ​តា និង​ផលិតករ​ភាពយន្ត​លោក ប៉ុល​វិ​បូ​បានរៀបចំ​ធ្វើតាម​កំណត់ដោយ​ចាប់ផ្តើម​រៀបចំ​ពិធីសូត្រមន្ត​កាលពី​រសៀល​ថ្ងៃទី​១៥ ខែ មីនា នេះ​នៅ​សណ្ឋាគារ​ផ្កាយ​៥ សុខា​ភ្នំពេញ​ដោយ​ចំណាយលុយ​តុបតែង​រាប់ម៉ឺន​ដុល្លារ​អាមេរិក​។a tota marry 

មង្គលការ​នេះ​តាម​គម្រោង​នឹងមាន​ភ្ញៀវ​ប្រមាណ​ជាង​១​ពាន់​នាក់​ចូលរួម​ពិធី​ចប់​លាង​បើទោះបីជា​ទិ​ក្រុងភ្នំពេញ​មានការ​ភ្ញាក់ផ្អើល​ខ្លះ​រឿង​ផ្ទុះ​ជំងឺ Covid -19 ក៏ដោយ​។​សូម​បញ្ជាក់ដែរថា​គិត​ត្រឹម​ថ្ងៃទី​១៥ ខែមីនា​នេះ​ផងដែរ​កម្ពុជា​បាន​រកឃើញ​អ្នក​ផ្ទុកមេរោគ​Covid-19​មាន​ចំនួន​៨​នាក់​រួចមកហើយ​ក្នុង​នោះគេ​រកឃើញ​ជនជាតិ​ខ្មែរ​មានតែ​ម្នាក់​ប៉ុណ្ណោះ​នៅ​ខេត្តសៀមរាប​។​ឯ​នៅ​ភ្នំពេញ​មាន​ពីរ​កណី​យ៍​គឺ​គ្រូបង្រៀន​ជនជាតិ​កាណាដា​និង​ប៊ែ​ល​ហ្សិ​ក​។​

​ជាក់​ស្តេ​ង​ក្នុង​ពិធី​ចូល​រោង​ជ័យ​របស់​ពួកគេ​នៅ​ល្ងាច​ថ្ងៃទី​១៥ ខែមីនា​ដែលមាន​ការរៀបចំ​យ៉ាង​ប្រណីត ដូច​ឋានសួគ៌​ក្រោម​មេឃ និង​មិន​ចាញ់​កម្មវិធី​មង្គលការ​តារា​ល្បីៗ​កាន់​ពី​ឆ្នាំមុន​នោះឡើយ​។ នេះ​គេ​ក៏​សង្កេតឃើញ​វត្តមាន​ភ្ញៀវ​ចូលរួម​ច្រើន​កុះករ​ផងដែរ​។

គួរ​បញ្ជាក់ដែរថា​ចំណង​ស្នេហ៍​រវាង លោក ប៉ុល វិ​បូ និង​តារា​សម្តែង​តូ​តា ត្រូវបាន​លេចចេញ​ឡើង​រយៈពេល​៥​ឆ្នាំ​មកហើយ​ពោលគឺ​ក្រោយពី​នាង​បាន​ចូលរួម​សម្តែង​ក្នុង​ភាពយន្ត​ខ្នាត​ធំ​រឿង​”​ចន្ទ្រា​” របស់​ផលិតកម្ម​Angkor Picture ដែលជា​ផលិតកម្ម​របស់​អនាគត​ស្វា​មីនេះ​តែម្តង​។ ពួកគេ​បានបង្ហាញ​ចំណង​ស្នេហ៍​ដោយ​បើកចំហរ​ក្រោយពី​លេចចេញ​ដំណឹង​នៅផ្ទះ​ក្រោម​ដំបូល​តែមួយ​នេះ​ផងដែរ​។​ថ្មីៗ​នេះ តូ​តា​បាន​ងាក​ទៅធ្វើ​ជំនួញ​ជាមួយ​គូស្នេហ៍​ច្រើនជាង​លេង​សិល្បៈ ដូចជា​បើក​ភោជនីយដ្ឋាន និង​ហាង​លក់​សម្លៀកបំពាក់​ដែល​ចំណាយ​ទុន​អស់​រាប់សែន​ដុល្លារ​ទៀតផង​។a tota marry2 a tota marry3 a tota marry4 a tota marry5 a tota marry6 a tota marry7 a tota pre