» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5682 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695853 នាក់

ផ្អើលសង្កាត់ទន្លេបាសាក់ ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់បានបាញ់ទៅលើនារីជនជាតិចិនដូចគ្នាបណ្តាលឱ្យរងរបួសធ្ងន់នៅក្បែរអគារ The Peakតែចាប់បាននៅក្រុងព្រះសីហនុ!

 

 

ភ្នំពេញ៖តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្រ្កាបឃាត់ខ្លួនជនសង្ស័យជនជាតិចិន១ នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ក្រោយផ្ទុះ អាវុធបណ្តាលឲ្យស្រ្តី០១នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន។a china shoot2 

គេនៅពុំដឹងថាជារឿងទំនាស់ ឬក៏ជារឿងគំនុំនោះទេ​ ខ្មាន់កាំភ្លើងជាជនជាតិចិនបានរត់មកទាញទ្វារថយន្តរួចដកកាំភ្លើងបាញ់ទៅលើនារីរងគ្រោះម្នាក់ចំត្រង់ចង្កេះនិងពោះបណ្តាលឲ្យរងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើងរត់គេចខ្លួនបាត់ស្រមោល​។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្បែរអាគារ The Peak ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយនារីរងគ្រោះជាជនជាតិចិន រួមនឹងងបុរសម្នាក់ទៀតជាជនជាតិចិនដូចគ្នាត្រូវជាគូរស្នេហ៍ បានបុកឃីងហៅតាក់ស៊ីជិះខណៈតាក់ស៊ីបើកមកដល់ ក៏នារីរងគ្រោះ និងគូរស្នេហ៍បានដើរចេញពីអគារ The Peakរួចចូល ឡើង រថយន្ដតាក់ស៊ីនោះម៉ាកToyota Prius ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2CC-9548  ខណៈពេលចូលទៅក្នុងរថយន្តបានបិតទ្វារ ស្រាប់តែគេឃើញមានខ្មាន់កាំភ្លើងជាបុរសជនជាតិចិនម្នាក់ស្លៀកពាក់ស រត់មកដល់ទាញទ្វាររថយន្តហើយចូលទៅបាញ់នារីរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។

ចំណែកឯបុរសជាគូរស្នេហ៍ខ្មាន់កាំភ្លើងមិនបានបាញ់នោះទេ ហើយក៏រត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកនារីរងគ្រោះត្រូវបានរថយន្តតាក់ស៊ីដឹកយកទៅសង្រ្គោះនៅឯមន្ទីពេទ្យរដ្ឋមួយកន្លែង។

 

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងកម្លាំងអាវុធហត្ថខណ្ឌចំការមនចុះមកដល់ធ្វើការឃាត់បុរសជាគូស្នេហ៍រួមទាំងតៃកុងរថយន្តតាក់ស៊ីយកទៅធ្វើការសួរនាំបន្តពាក់ព័ន្ធករណីខាងលើនេះ។ចំណែកឯខ្មាន់កាំភ្លើងសមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវដើម្បីតាមឃាត់យកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕a china shoot a china shoot1