» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5825 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619065 នាក់

សាហាវ​មែន ! អាង​ខ្លួន​ជា​យោធា​បើកឡាន​ស្ទាក់​ចាក់​ប្រហារ ពលរដ្ឋ​៣​នាក់​នៅ​ស្រុក​ទ្រាំង ខេត្តតាកែវ​រកឃើញនៅតាខ្មៅ

​ខេត្តតាកែវ​៖ ជនដៃដល់​ម្នាក់​ដែល​ជាស​តម​ត្ត​កិច្ច​យោធា​ផង​បាន ធ្វើ​សកម្មភាព​បើកឡាន​ស្ទាក់​ចាក់ ប្រហារ ពលរដ្ឋ​៣​នាក់ ម្នាក់​ធ្លាយ​ពោះវៀន​។​ទោះជា​យ៉ាងណា តាមរយៈ​សកម្មភាព​នៃ​បទល្មើស​ជាក់ស្តែង ឈានដល់​សមត្ថកិច្ច​ឃាត់ខ្លួន បាន​ហើយ​នៅ​ល្ងាច​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០២៣ នៅក្នុង​ទីបញ្ជាការដ្ឋានយោធា ក្នុង​ក្រុង​តាខ្មៅ​បន្ទាប់ពី​កម្លាំង​នគរបាល​ខេត្តតាកែវ​ស្នើសុំ ជនបង្ក​យកមក​សាកសួរ​តាម​នីតិវិធី ។​a kill taka 

កម្លាំង​នគរបាល​ជំនាញ​ខេត្តតាកែវ​បាន​បើក​ការស៊ើបអង្កេត​ដឹងថា​ជនដៃដល់​ធ្វើ​សកម្មភាព​ចាក់​ពលរដ្ឋ​មិន​ខ្លាច​សំណាញ់​ច្បាប់​ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ផ្លូវលំ​ស្ងាត់​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ឈើទាល​បាក់ ឃុំ​ធ្លក ស្រុក​ទ្រាំង ខេត្តតាកែវ​។ ក្រោយពី​ធ្វើ​សកម្មភាព​ជនដៃដល់​បាន​រត់ចោល​ឡាន​កាមរី ពណ៌​ស ផលិត​ឆ្នាំ​២០០៧ ពាក់​ស្លាក​លេខ ភ្នំពេញ 2AV -7891 មួយគ្រឿង​ក៏​រកឃើញ​បណ្ណ​សម្គាល់​ខ្លួន​ជា​កងកម្លាំងប្រដាប់អាវុធ​។​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នៅក្នុង​បន្ទាយ​ម្នាក់​នោះ​ឈ្មោះ សំ វុទ្ធី មាន​ឋាន​នន្តរ​ស័ក្តិ​វរសេនីយ៍ទោ​។​

​នគរបាល​ខេត្តតាកែវ​បាន​បញ្ជាក់ថា​ជនសង្ស័យ​រូបនេះ​ខាង​ប្រធាន​អង្គភាព​របស់គេ​មិនទាន់​ប្រគល់ឱ្យ​នៅឡើយ​ទេ​រង់ចាំ​អង្គភាព​គេ​សាកសួរ​និង​បំពេញ​ឯកសារ​រួចរាល់​សិន​ទើប​ប្រគល់​ខ្លួន​ជន​ប្រព្រឹត្ត​បទល្មើស​ឱ្យ​នគរបាល​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​ពលរដ្ឋ​ខេត្តតាកែវ​សង្ឃឹមថា​ប្រធាន​អង្គភាព​របស់​ជន​ដៃ​ឆៅ​អាង​ខ្លួន​ជា​កងកម្លាំង ស្ទាក់​ចាក់​ប្រហារ ពលរដ្ឋ​បណ្តាលឱ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ចំនួន​៣​នាក់​មិនឱ្យ​រួច​ផុតពី​សំណាញ់​ច្បាប់​បានឡើយ​និង​ប្រគល់​ជនល្មើស​ឱ្យ​នគរបាល​ខេត្តតាកែវ​ចាត់ការ​តាមច្បាប់​កុំឱ្យ​ខូច​ឈ្មោះ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​។​

ប្រភពពី​ជន​រង​រងគ្រោះ​ឲ្យ​ដឹងថា​កាលពី​យប់​ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ​ខាងលើ​បាន​ចេញពី​ហូប​ការ​អ្នកស្រុក​នៅក្នុង​ឃុំ​កើតហេតុ​នោះ​ខណៈពេល​ដើរ​ជិត​ដល់​រថយន្ត​ខ្លួន​ស្រាប់​តែមាន​ភ្ញៀវ​ដែល​ចេញពី​ហូប​ការ​ដែរនោះ​បើកឡាន​ហាយ​ឡេ​ន​ឌ័​រ​ពណ៌​ក្រហម​ទៅមុខ​ថយក្រោយ​បត់​មិន​រួច​ទំនងជា​ស្រវឹងស្រា​ខ្លាំង​ទើប​គ្នីគ្នា​ខាង​ជនរងគ្រោះ​ម្នា​ក់ថា (​តាមមើល​គាត់​ទើប​រៀន​បើកឡាន​)​។ ! ជាហេតុ​ធ្វើឱ្យ​អ្នក​បើកឡាន​រូបនោះ​ច្រឡោតខឹង​និង​បាន​ស្រែក​គំរាមថា​(​ពួក​អ្ហែង​ចង់ស៊ី​គ្រាប់​សំណរ​មែន​?​ពួក​អ្ហែង​អត់​ដឹងថា​អញជាន​រណា​ទេ​អី​?)​គំរាម​រួច​តៃកុង​ឡាន​ចិត្ត​ឆើត​ដៃ​ឆៅ​រូបនោះ​ក៏បាន​តេ​ទូរស័ព្ទ​ហៅ​បក្សពួក​របស់គេ​មក​។​

ភ្លាមនោះ​ដោយ​ខ្លាច​មានរឿង​ភាគី​រងគ្រោះ​មាន​គ្នា​៥​នាក់​បាន​បបួលគ្នា​បើកឡាន​ចេញ​។​ខណៈពេល​បើក​មកដល់​ចំណុច​ផ្លូវ​ស្ងាត់​ក៏​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​បើក​វ៉ា​មក​បត់​ឈប់​មុខ​ឡាន​ខ្លួន​និង​មាន​រថយន្ត​១​គ្រឿង​ទៀត​ឈប់​បិតគូទ​ពីក្រោយ​ជាហេតុ​ធ្វើអោយ​រថយន្ត​ភាគី​រងគ្រោះ​ទៅមុខ និង​ថយក្រោយ​មិន​រួច ទើប​ភាគី​រងគ្រោះ​ចំនួន​២​នាក់​បើកទ្វារ​ចេញមក​សួរ​ក៏ត្រូវ​ជនដៃដល់​យក​ដំបង​ដែក​រលាស់​មក​វាយ​ក្បាល​ជនរងគ្រោះ​បែកក្បាល​ហូរឈាម​។​ភ្លាមនោះ​អ្នកជិះ​ក្នុង​រថយន្ត​ជនរងគ្រោះ​ចេញមក​មើល​ក៏បាន​ប្រតាយប្រតប់​គ្នា​ក៏ត្រូវ​ជន​ដៃ​ឆៅ​រូបនោះ​យក​កាំបិត​ចុច​មកចាក់​ប្រហារ​បណ្តាលអោយ​ជនរងគ្រោះ​ម្នាក់​រងរបួស​សុះ​ខ្លួន​និង​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ រីឯ​២​នាក់​ទៀត​រងរបួស​ធ្ងន់​។​ភ្លាមនោះ​ក៏មាន​សាច់ញាតិ​ជនរងគ្រោះ​និង​នគរបាល​មូលដ្ឋាន​មកដល់​ទើប​ជនដៃដល់​រត់ចោល​ឡាន​១​គ្រឿង​នៅ​កន្លែងកើតហេតុ​។​សមត្ថកិច្ច​ក៏បាន​យក​រថយន្ត​នោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទ្រាំង​។ រីឯ​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នេ​សា​ទី​រួម​ខេត្តតាកែវ​៕a kill taka1 a kill taka2 

​