» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5793 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695964 នាក់

កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​រមាស​និង​សង្កាត់​ក្រាំង​ស្គា សហការ​ជាមួយ​មន្ត្រី​ប៉ុស្ដិប៉ូលីស​ក្រាំ​ស្គារ​ចុះបង្ក្រាប​ត្រាក់ទ័រ​លួច​ឈូសឆាយ​ដីព្រៃ​គ្មាន​ច្បាប់​អនុញាតិ​បន្ទាប់ពី​មាន​សេចក្ដីរាយការណ៍​ពី​អ្នកសារព័ត៌មាន

 

(​កំពង​ឆ្នាំង ) ៖​កាលពី​ថ្ងៃទី​០៦​ខែ មិថុនា ឆ្នាំ​២០១៨​កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​រមាស​និង​សង្កាត់​ក្រាំង​ស្គារ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ូលីស​ប៉ុស្ដិ​ក្រាំ​ស្គា​រប​សន​ចុះ​ចាប់​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​របស់​ឈ្មួញ​រៀប​ដី​លក់​ឈ្មោះ​គា និង​ឈ្មោះ​គ័ង​(​ហៅ​គន​)​នៅ​ខាងកើត​ភ្នំ​តា​សាំ​ក្នុង​ឃុំ​ក្រាំង​ស្គារ​តាម​បញ្ជា​និង​ការចង្អុលបង្ហាញ​ពី​លោក​លោក​ងិន ហ៊ុន និង​លោក​ម៉េង​ហាក់​បន្ទាប់ពី ក្រុមការងារ​អ្នកសារព័ត៌មាន រាយការណ៍​ជូន​។

a_track1

កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៨​មាន ក្រុមការងារ​អ្នក​សារ​ព័រ​មាន​យើង​ចំនួន​៣​អង្គភាព ដែល មាន​គ្នា​ចំនួន​៣​នាក់​បានធ្វើ​ដំណើរ​តាមផ្លូវ​ពី​គ្រាំង​ស្គារ​មក​គ្រាំ​លាវ​បាន​ប្រទះឃើញ​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ឈូសឆាយ ដីព្រៃ​យក​ធ្វើ​កម្ម​សិទ្ធ​នៅត្រង់ចំណុច​ខាងលិច​ផ្លូវ​លេខបូក​ភូមិ​គ្រាំ​លាវ​ចម្ងាយ​២​គ​.​ម​និង​ខាងកើត​ភ្នំ​តា​សាំ​ចម្ងាយ​ប្រមាណ​២​គ​.​ម​។​

​អ្នកបើក បរ​ត្រាក់ទ័រ​ឈូស ឆាយដី​ព្រៃ​នោះបាន​ប្រាប់​អោយដឹងថា​ត្រាក់ទ័រ​នោះ​ជា​របស់​ឈ្មោះ​គា​ដែលមាន​លេខ​ទូរស័ព្ទ ០៩៧៨៨៤៧៧៧១ និង​ឈ្មោះ​គ័ង ដែលមាន​លេខ​ទូរស័ព្ទ ០៨៨៣២២១១៥៦​រស់នៅ​ភូមិ​ក្រាំង​ស្គារ​។​ឈ្មោះ​គា​ម្ចាស់​ត្រាក់ទ័រ​បានអោយដឹង​ថា​គាត់​ជា​ម្ចាស់​គ្រឿងចក្រ​ស៊ីឈ្នួល​ឈូសឆាយដី​អោយគេ គាត់​មិន​បានដឹង​អំពី​ច្បាប់​ឈូសឆាយ​នោ​ញ​ទេ​។

k_ngin1

 

​ចំណែក​ឈ្មោះ​គ័ង បាន​ប្រាប់​អ្នកយកព័ត៌មាន​យើ​ថា​ដី​ដែល​គាត់​ឈូសឆាយ​នេះ​គឺមាន​ច្បាប់​ត្រឹមត្រូវ​ចេញពី​អជ្ញាធរ​ស្រុ​ទឹកផុស ភូមិបាល​ស្រុក សូ​រិ​យោ​ដី​ខេត្ត ប៉ុន្តែ​នៅពេល​អ្នកសារព័ត៌មាន​យើង​ថា​មិន​អី​ទេ​បើ​ពិតជា​មានច្បាប់​នោះ ចាំ​សួរ​ទៅ​ជំនាញ​និង​អភិបាលស្រុក​និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ទៅ​ដឹង​ហើយ ។​ពេលនោះ​លោក គ័ង​បាន​និយាយថា​ចាំបាច់​សួរនាំ​ទៅណា​ធ្វើ​អី​ជួប​ត្រឺ​ម​គាត់​ទៅបាន​ហើយ ព្រោះ​ឈូសឆាយដី​ត្រឹមតែ​ដី​តិចតួច​នោះ​។​
​បើតាម​ការពិនិត្យ​ជាក់ស្ដែង​ដី​នៅ​តំបន់​នោះ​មិនមែន​ដី​តិចតួច​ដូច​ការលើកឡើង​នោះទេ​គឺមាន​ទំ​ហ៊ំ​រាប់រយ រាប់ពាន់​ហិច​តា​ឯណោះ​។​​គ្រឿងចក្រ​ត្រាក់ទ័រ​ដែល​ចូលទៅ​ឈូសឆាយដី​នៅ​តំបន់​នោះ​មិន​មែនមាន​ត្រឹមតែ​២​គ្រឿង​នោះទេ​គឺមាន​រហូតដល់​ទៅជិត​១០​គ្រឿង​ឯណោះ​ដែល​ភាគច្រើន​ជា​គ្រឿងចក្រ​យក​មកពី​ខេត្តពោធិ៍សាត់ ។​

k_hem_dara

​ក្រោយពី​ទទួលបាន​ព័ត​មាន​លោក​ងិន ហ៊ុន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏បាន​បញ្ជារ​កម្លាំង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​រមាស​និង​សង្កាត់​ក្រាំង​ស្គារ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ូលីស​ប៉ុស្ដិ​ក្រាំង​ស្គារ​ចុះ​បង្ក្រាបបាន​ទាន់ពេលវេលា ដោយ​ចាប់បាន​ត្រាក់ទ័រ​ចំនួន​២​គ្រឿង​នៅ​ចំណុច​ខាងលើ​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស់​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕

​