» ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ » បន្ទាប់មានផែនការកែទម្រង់ទារពន្ធពីមេគយធំភ្នាក់ងារ​គយ​ច្រកត្រពាំងស្រែរួមទាំងជនស៊ីវិលផងនោះ ដើរកោសរូស​ទារ​លុយ​ថ្លៃ​បាយ ពី​ក្រុម​ឈ្មួញ និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ​..! » បន្ទាប់ពីផ្ទុះរៀងបាត់លុយ៣០លានរៀលក្រសួងអប់រំសម្រេចផ្លាស់នាយកវិទ្យាល័យ ជាសុីមតាកែវ ឲ្យទៅលេងហ្វេសប៊ុកនៅមន្ទីរ » ឡានដឹកសាំងធុនធំមួយគ្រឿងនៅថៃផ្ទុះលាន់សូរដូចរ-ន្ទះសម្លាប់កម្មករម្នាក់នៅនឹងកន្លែង » នាវាមុជទឹកអាមេរិក បាញ់ពន្លិចនាវាចម្បាំងអ៊ីរ៉ង់នៅក្បែរប្រទេសស្រីលង្កា ស្លាប់នាវិកជិត ៩០នាក់រដ្ឋមន្ត្រីការពារថជាតិអ៊ីរ៉ងព្រមាន! » ១ខែកុម្ភៈដែលជារដូវចូលឆ្នាំចិនយួនមានគ្រោះអគ្គិភ័យកើតឡើងជិត​១០០ករណី នៅទូទាំងប្រទេស » ឃាត់ខ្លួនអ្នកលក់ចែកចាយបារីអេឡិចត្រូនិច១នាក់ ដកហូតបារីអេឡិចត្រូនិចបាន៩១ប្រអប់ » វត្តមានអង្គទូត និងព័ត៌មានអន្តរជាតិនានានៅព្រំដែន គឺជាសាក្សី ជំរុញទៅរកដំណោះស្រាយដោយសន្តិវិធី » អង្គការ PCL បញ្ជាក់ថា ៖ការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា គឺជារឿងមួយមិនអាចទទួលយកបាន!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7076 នាក់

ម្សិលមិញ 8146 នាក់

សរុប 18735408 នាក់

បង្ក្រាប​ទីតាំង​ផលិត​ទឹក​ស្លឹក​ក្រៈ​ថុ​មមានសារជាតិញៀន ឃាត់ខ្លួន​មនុស្ស ២ នាក់​

 

 

​បន្ទាយមានជ័យ​៖​ទីតាំង​ផលិត​ទឹក​ស្លឹក​ក្រៈ​ថុ​មដែលមានសាធាតុញៀន មួយកន្លែង​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ជា​ជនជាតិខ្មែរ​ម្នាក់ និង​ជនជាតិ​ថៃ​ម្នាក់​។​សមត្ថកិច្ច បានធ្វើការ​សម្រេច​បិទ​ទីតាំង​ផលិត​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​a kathong1 

​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលបាន​ព័ត៌មាន​សម្ងាត់​រួចមក លោក​បាន​បញ្ជា​ឲ្យ​លោក​វរសេនីយ៍ទោ កែវ ដូ​ល អធិការរង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​ប៉ោយប៉ែត​ចុះ​ធ្វើការ​ស្រាវជ្រាវ​ហើយ​កំណត់​មុខសញ្ញា​និង​ឈានដល់​ការបង្ក្រាប​ទីតាំង​ផលិត​ភេសជ្ជៈ​ទឹក​ក្រៈ​ថុ​ម ដែល​ផលិត​ពី​ស្លឹក​ក្រៈ​ថុ​ម​មួយកន្លែង​នៅ​ចំណុច​ភូមិ​សាមគ្គី​មានជ័យ ដោយ​ខុសច្បាប់ សមត្ថកិច្ច​បានធ្វើការ​ដកហូត​វត្ថុតាង​រួមមាន​ស្លឹក​ក្រៈ​ថុ​ម សម្ភារៈ​ផលិត ចាក់ទឹក​ក្រៈ​ថុ​ម​ដែល​ផលិត​ហើយ​ប្រមាណ​ជិត​១០០​ដប និង​៧​ឆ្នាំង​ធំ ក្នុងនោះ​កម្លាំង​គ​បាល​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ម្នាក់​ជនជាតិ​ថៃ ម្នាក់​ជា​ជនជាតិខ្មែរ នៅក្នុង​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ក្រោយពី​ឃាត់ខ្លួន​ហើយ​បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ដើម្បី​សាកសួរ​បន្ត​។​

​លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ​បាន​ប្រាប់ថា ការចុះ​បង្ក្រាប​ទីតាំង​ផលិត​ភេសជ្ជៈ​ស្លឹក​ក្រៈ​ថុ​ម នេះ តាម​គោលការណ៍​ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ទីតាំង​ផលិត​ទឹក​ក្រៈ​ថុ​ម​ខាងលើនេះ ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន និង​រឹម​អូស​សម្ភារៈ​ផលិត​ទឹក​ក្រៈ​ថុ​ម យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។​​ជនសង្ស័យ​២​នាក់ ក្រោយពី​សាកសួរ​ហើយក​ម្លាំ​ង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕a kathong a kathong2