» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5336 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695507 នាក់

ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកោះកុង​ស្តីទី​រង​ការរិះគន់​រឿង​ផ្ទេរ​សិទ្ធ​អត់​តាម​ឋានានុក្រម​!


​កោះ​កុ​ងះ​ក្រោយពី​បែកធ្លាយ​លិខិត​មេដឹកនាំ​សាសនា​ធំៗ​ចំនួន​បី​នៅ​ខេត្តកោះកុង ប្រកាស​បដិសេថ​មិន​ទទួលស្គាល់​លោកស្រី​វ៉ា រាវី​ជា​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ដែល​គ្រោង​ធ្វើការ​តែងតាំង​នាពេល​ខាងមុខនេះ​រួចមក ស្រាប់តែ​ពេល​ថ្មីៗ​នេះ លោកស្រី​ប្រធាន​មន្ទីរ​ស្តីទី បានធ្វើការ​វាយបក​ទៅលើ​អនុប្រធាន​ម​ន្ទ្ទី​រ​ម្នាក់​យ៉ាង​ងងើល​។a_chan1

​ការ​វាយបក​ខុសច្បាប់​នេះ​គឹ​អ្នកស្រី​មិន​ខ្ចី​ឲ្យ​លោក​អនុប្រធាន​ធ្វើការ​ជំនួស​ពេល​អ្នកស្រី​ប្រធានស្តីទី​អវត្តមាន​ទេ​គឺ លោកស្រី​វ៉ា រាវី​បែរជា​ផា​ផ្ទេរ​សិទ្ធ​ឲ្យ​អនុប្រធាន​ការិយាល័យ​ធ្វើជា​ប្រធានស្តីទី​ជំនួស​វិញ​។​
​ការផ្ទេរ​សិទ្ធ​ខាងលើ ត្រូវបាន​គេ​មើលឃើញថា គឺជា​ការធ្វើ​ការមិន​តា​ម​ឋានានុក្រម​និង​បង្ហាញ​ពី​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​កាន់តែខ្លាំង រួច​ក៏​ជាការ​សងសឹក​គំនុំ​ផ្ទាល់ខ្លួន​ផងដែរ ព្រោះ​អនុប្រធាន​មន្ទីរ​រូបនោះ ត្រូវបាន​លោកស្រី​វ៉ា រ៉ាវី ដាក់​ការសង្ស័យថា ជា​គូរ​ប្រជែង​ចង់​ដណ្តើម​តំណែង​ធ្វើ​ប្រធាន​ហើយក៏​ជា​អ្នក​រារាំង​ដល់​ការតែងតាំង​លោកស្រី​ផងដែរ ។​

a_chan3

​សូមបញ្ជាក់ថាៈ​ក្រោយពី​ផ្ទុះ​រឿង​មេដឹកនាំ​សាសនា​ធំៗ​បី​នៅក្នុង​ខេត្ត​ប្រកាស​មិន​គាំទ្រ សាលាខេត្ត​កោះកុង​កាលពី​សប្តាហ៍​កន្លងទៅ បាន​បើក​កិច្ចប្រជុំ​មួយ​តាម​សំណើរ ឪពុក​ដែលមាន​តួនាទី​ជាទី​ប្រឹក្សា​ក្រសួង​ធម្មការ​និង​កូនស្រី​ដែលជា​ប្រធានស្តីទី​មន្ទីរ បាន​កោះហៅ​ព្រះសង្ឃ​និង​មេដឹកនាំ​សាសនា​នៅក្នុង​ខេត្តកោះកុង​ព្រមទាំង​លោក​សំ ធឿន អនុប្រធាន​មន្ទីរ មក​ប្រជុំ​ដោយ​ជជីក​សួរ​រឿង​ដែល​ធ្វើលិខិត​ទៅកាន់​ថ្នាក់ដឹកនាំ​ខេត្ត​ដោយ​ប្រកាស​បដិសេថ​មិន​ទទួលស្គាល់​លោកស្រី​វ៉ា រ៉ាវី ធ្វើជា​ប្រធាន​មន្ទីរ បង្ក​ឲ្យ​មាន​ការមិនសប្បាយចិត្ត​និង​ស្តីបន្ទោស​ដាក់គ្នា​ទៅវិញទៅមក​ផងដែរ​៕a_chan4a_chan2
​