» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8765 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698936 នាក់

ប្រ៉ា​វ៉ូ​!​ករណី​យ៍​ជើងមាន់​៤​កុង​តឺ​ណឺ​នៅ​ស្វាយរៀង​ត្រូវបាន​បញ្ជូនទៅ​តុលាការ​ហើយ​!

 

​ខេត្តស្វាយរៀង ៖ កាលពី​ថ្ងៃទី​០៦ ខែ កុម្ភៈ ឆ្នាំ ២០២៤​ករណី​ឈ្មួញ​លួច​នាំ​សាច់​បង្កក (​ជើងមាន់​) ដោយ​ខុសច្បាប់​ពី​ប្រទេស​វៀតណាម​ចូលមក​តាម​ក្រុង​បាវិត ហើយ​ត្រូវ​សមត្ថកិច្ច​ក​.​ប​.​ប ខេត្តស្វាយរៀង​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ ក្រោម​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា​នោះ​ឈានដល់់​ការកោះហៅ ប្រធាន​ក្រុមហ៊ុន Sambath Logistic Co.Ltd មក​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ដល់ដៃ​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ហើយ ទោះបីជា​ជើងមាន់​បង្កក​ត្រូវ​ដុត​កំទេច​ចោលក៏ដោយ​។​a car chikena2 

​ម្ចាស់​ក្រុមហ៊ុន Sambath Logistic Co.Ltd (SBL) ដែលជា​អ្នក​នាំចូល​ឈ្មោះ សម្បត្តិ មាន​អាស័យដ្ឋាន​នៅ​ភូមិ បាវិត​កណ្ដាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ចំណែក​អ្នកបើកបរ​រថយន្ត​ល្មើស​០៤​នាក់ និង​អ្នក​អះអាងថា​ជា​ម្ចាស់​រថយន្ត​កុងតឺន័រ​ម្នាក់​ក៏ត្រូវ​ឃាត់ខ្លួន​ជាមួយ និង​រថយន្ត​កុងតឺន័រ​០៤​គ្រឿង​រក្សាទុក​នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ។​

សាច់​បង្កក ចំនួន​១០២​តោន​៦០០​គីឡូក្រាម ដែល​ឈ្មួញ​ដឹក​ពី​ប្រទេស​វៀតណាម​ឆ្លងដែន​ចូលមក​រដ្ឋបាល​ខេត្តស្វាយរៀង ចំនួន​០៤​រថយន្ត​កុងតឺន័រ​ស្មើរ​១០២,៦០០​គីឡូក្រាម បម្រុង​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​នោះ​ត្រូវ​សមត្ថកិច្ច​ដុតបំផ្លាញ​ចោល​ហើយ​កាលពី​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក ថ្ងៃទី​០៤ កុម្ភៈ​២០២៤​នៅ​ចំណុច​ទីលាន​ចាក់សំរាម​ស្ថិតនៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​ក្រម​វត្តមាន​លោក​ប៉េង ពោធិ​សា អភិបាល​នៃ​គណ​អភិបាលខេត្ត និង​លោកស្រី​ប្រធាន​មន្ទីរ​ពាក់​ព​ន្ធ័​នានា​ជាច្រើន​កុះករ ។​

​បើតាម​មន្ត្រី​ក​.​ប​.​ប សាខា​ខត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹងថា​៖ សាច់​បង្កក​០៤​រថយន្ត​កុងតឺន័រ​នេះ ដឹក​ពី​ប្រទេស​វៀតណាម​ចូលមក​តាម​ក្រុង​បាវិត ដោយ​គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​សមត្ថកិច្ច​ជំនាញ ហើយ​ជាពិសេស​ក្រោយពី​ពិនិត្យ​គុណភាព​គឺ​ឃើញថា ការដាក់​ក្នុង​ទូរ​បង្កក សីតុណ្ហភាព​មិន​គ្រប់​តាម​ស្តង់ដា​១២​អង្សា​សេ​ទៅបាន​ត្រឹមតែ​២​អង្សា​សេ ទី​៤ អង្សា​សេ​ប៉ុណ្ណោះ ។ ហើយ​រយៈពេល​០៣​ថ្ងៃ មិនឃើញ​ម្ចាស់​ក្រុមហ៊ុន​នាំ​សាច់​បង្ក​កណា​ម្នាក់​ចូលមក​ដោះស្រាយ​ឡើយ ទើប​ក្រុមការងារ​សម្រេច​ដុត​កម្ទេចចោល ។​​ប្រភព​បន្តថា សមត្ថកិច្ច​ជំនាញ ក​.​ប​.​ប ខេត្តស្វាយរៀង​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត និង​មន្ត្រី​សាខាគយ និង​រដ្ឋាករ​ខេត្តស្វាយរៀង​ស្ទាក់​ឃាត់​រថយន្ត​កុងតឺន័រ​ចំនួន​០៤​គ្រឿង ដែល​សង្ស័យ​ដឹក​បទល្មើស កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃទី​៣១ មករា ២០២៤ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ ស្ថិត​ក្នុងភូមិ អក​នាគ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយរៀង ។​

​សមត្ថកិច្ច​បាន​បង្ហើប​ថា មាន​គេ​រាយការណ៍​ថា មាន​រថយន្ត​កុងតឺន័រ​ដឹក​សាច់​បង្ក​ក​ចំនួន​០៤​កុងតឺន័រ​បានធ្វើ​ចរាច​រណ៍​ចេញពី​ក្រុង​បាវិត តាមផ្លូវ​ជាតិ​លេខ​១ មកដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ភូមិ​បាក់​រនាស់​ក្រុង​ស្វាយរៀង រួច​បត់​ស្តាំ​ឆ្ពោះទៅ​ទិស​ខាងជើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​១៣ លុះ​មកដល់​ចំណុច​ភូមិ អក​នាគ សង្កាត់​សង្ឃ័រ ក្រុង ស្វាយរៀង ទើប​សមត្ថកិច្ច​ឃាត់​សួរនាំ​ពិនិត្យឃើញថា រថយន្ត​កុងតឺន័រ​ទាំង​០៤​គ្រឿង​ដឹក​សាច់​បង្កក ពិតប្រាកដ​មែន ។​ ក្រោយពី​មន្ត្រី​ជំនាញ​ឃាត់​រថយន្ត​ទាំង​០៤​គ្រឿង​នោះ​ដោយមាន​ការសម្របសម្រួល​ពី​ឯកឧត្តម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​កាត់​ស៊ី​លបើក​ទូរ​កុងតឺន័រ​ពិនិត្យ​បាន​រកឃើញ​ជើងមាន់​បង្កក​ជាច្រើន​ពាន់​កេះ​ក្នុង​ទូរ​កុងតឺន័រ ។​

 សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកបើកបរ​៤​នាក់ ទី​១, ឈ្មោះ ផាត ជាតិ កាន់​អត្តសញ្ញាណ​ប​ណ្ណ័​លេខ ០៥០៨៦៤០៩៩(០១) បើក​កុងតឺន័រ​លេខ​SZLU9415762(40) ដែលមាន​លេខ​ក្បាល​ឡាន ភ្នំពេញ​3E-7413 ។ ២-​ឈ្មោះ​ម៉ុំ​សូត្រ បើក​កុងតឺន័រ​លេខ HMMU5490786(40)​ស្លាក​លេខ​ភ្នំពេញ​3F-0648 ដោយមាន​អត្តសញ្ញាណ​ប​ណ្ណ័​លេខ​០៩០៨២៥៨២ ។ ៣,​ឈ្មោះ​សោម​រិទ្ធី បើក​កុងតឺន័រ​លេខ SZLU9430540(40)​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-9610 ។​,​ឈ្មោះ​សេង សុវណ្ណ​ដេ​ត បើកបរ​កុងតឺន័រ​លេខ HDMU5591398(40)​រថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-6322 កាន់​អត្តសញ្ញាណ​ប​ណ្ណ័​លេខ​០៩០៩១៨៩៤៧ ។​

​ចំណែក​តៃកុង​រថយន្ត​៤​នាក់ និង​បុរស​ម្នាក់​ដែល​អះអាងថា ជា​ម្ចាស់​រថយន្ត​កុងតឺន័រ​ទាំង​៤​គ្រឿង ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ព្រមទាំង​រថយន្ត​យកទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ ។ មកដល់​ថ្ងៃទី​៦ កុម្ភៈ ២០២៤ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​កោះហៅ ម្ចាស់​ក្រុមហ៊ុន​SBL ឈ្មោះ​សម្បត្តិ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​នៅ​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​បំភ្លឺ​ករណី​ខាងលើ​នេះហើយ​លទ្ធផល​យ៉ាងណា ។​តើ​មាន​មន្ត្រី​ជំនាញ​មួយចំនួន​ជាប់​ពាក់ព័ន្ធ​? ៕a car chikem 

​