» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11108 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701279 នាក់

វត្តមាន​លោក​ឈួន​សោភា​មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​វិញ​បង្ហាញថា​ទា​ហ៊ាន​ជិះឡានគេចពន្ធសម្លាប់ខ្លួន​ជា​មនុស្ស​មាន​កំហុស​ធ្ងន់ធ្ង​សម​ស្លាប់​?!


​បន្ទាយមានជ័យ​៖​លោក​ឈួន​សោភា​ដែល​ត្រូវបាន​ដកចេញ​ពី​តំណែង​ជា​ប្រធានការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥​យកទៅ​បញ្ឈរជើង​ពាក់ព័ន្ធ​ទៅនឹង​ការបង្ក្រាប​ចាប់​ឡាន​យោធា​ព្រុំដែន​ដែល​ធ្លាប់ប្រើ​ដឹកជញ្ជូន​ស្បៀង​និង​មន្ត្រី​យោធា​បំពេញបេសកកម្ម​ដោយ​គ្មាន​យោគយល់​រហូត​មន្ត្រី​យោធា​ការពារ​ព្រំដែន​ម្នាក់​ជា​ម្ចាស់​ឡាន​អស់សង្ឃឹម​បាន​ទៅនេះ​ចងក​សម្លាប់ខ្លួន​នោះបាន​វិល​មក​កន្លែង​ខ្លាញ​ផស​គាត់​វិញ​ហើយ​។​a custom acu 

សេចក្តីរាយការណ៍​នានា​បាន​លើកឡើងថា​ទង្វើ​របស់លោក​ឈួន​សោភា​ដែល​អនុវត្ត​ស្តង់ដា​ពីរ​(​ចាប់​ខ្លះ​ទុក​ខ្លះ​)​ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់​និង​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា និង​បាន​សំណូមពរ​ឲ្យ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ឈួន សោភា​និង​មន្ត្រី​ជា​បក្ខពួក​ដើម្បី​ចាត់ការ​តាមច្បាប់​ផងដែរ​។​​ប្រសិនបើ​មានការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក​ឈួន​សោភា​នោះ​គឺ​លោក​ឈួន​សោភា​អាច​ប្រឈម​នឹង​វិធានការ​ផ្លូវច្បាប់​ក៏ដូចជា​មានការ​រឹបអូស​ទ្រព្យសម្បត្តិ​ផង​ក៏​ថា​បាន​។

សូម​ជម្រាបជូន​ថា​កាលពីពេល​ថ្មីៗ​នេះ​ជនរងគ្រោះ​ដែលជា​ម្ចាស់​រថយន្ត​ត្រូវបាន​គយ​ចល័ត​តំបន់​៥​ដឹកនាំ​ដោយ​លោក​ឈួន​សោភា​ចុះ​ចាប់បង្ខំ​ឲ្យ​បង់ពន្ធ​។​ប៉ុន្តែ​ដោយសារ​រថយន្ត​នោះ​ជា​រថយន្ត​អង្គភាព​កងទ័ព​ព្រំដែន​លេខ​៥០៣​និង​មាន​ឯកសារ​គ្រប់គ្រាន់​ទើប​ម្ចាស់​រថយន្ត​មិនមាន​លទ្ធភាព​ដោះស្រាយ​ជាមួយ​គយ​។​ក្នុងនោះ​ម្ចាស់​រថយន្ត​ក៏បាន​ពឹងពាក់​ទៅ​ថ្នាក់លើ​របស់ខ្លួន​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​យក​ឡាន​ចេញមក​បម្រើ​អង្គភាព​វិញ​ដែរ​។​ប៉ុន្តែ​មិនអាច​ដោះស្រាយបាន​។​លុះ​នៅ​ថ្ងៃ​បន្ទាប់មក​ជនរងគ្រោះ​បាន​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​ព្រោះតែ​រឿង​គយ​ចល័ត​តំបន់​៥​ចាប់​ឡាន​របស់លោក​។​ករណីនេះ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ក្រសួងការពារជាតិ​ជាដើម​ចុះ​ស្រាវជ្រាវ​ដើម្បី​រក​ឲ្យ​ឃើញ​ការពិត​។​

សូម​រំលឹក​ដែរ​ថា​ក្រៅពី​រឿង​ខាងលើនេះ​កាលពី​ឆ្នាំ​២០១៩​ទៅ​លោក​ឈួន​សោភា​ក៏​​ធ្លាប់​ត្រូវបាន​លោក​គុណ​ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​កោះហៅ​ឲ្យ​ទៅកាន់ នាយកដ្ឋាន​ហិរញ្ញវត្ថុ​និង​បុគ្គលិក​នៅ​ភ្នំពេញ​ដើម្បី​ឲ្យ​បំភ្លឺ​លើ​កា​ងារ​មួយចំនួន​ដែល​ពាក់​ព​ន្ធ័​ពី​ភាពមិនប្រក្រតី​ក្នុងពេល​បំពេញការងារ ។​ការកោះហៅ​លោក​ឈួន​សោភា​ឲ្យ​មក​បំភ្លឺ​នេះ​គឺធ្វើឡើង​ក្រោយពី​មាន​ភាពមិនប្រក្រតី​ពុករលួយ​មួយចំនួន​ក្រោម​ការដឹកនាំ​របស់លោក​ឈួន សោភា​។​តែ​មិន​អាចធ្វើ​អ្វី​លោក​ឈួន​សោភា​បានឡើយ​ឬក៏​មកពី​លោក​ឈួន​សោភា​ប្រើ​ប្រេង​រំ​អឹ​ល​ច្រើន​ចាប់​មិន​ជាប់​ក៏​ថា​បាន​។​

​សេចក្តីរាយការណ៍​ក៏បាន​ឲ្យ​ដឹងថា​ក្រុម លោក ឈួន សោភា ប្រធានការិយាល័យ​ស្រាវជ្រាវ និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ មាន​គ្នា​តែ​៧​នាក់​ទេ តែ​កាន់​ចំនួន ៧​ខេត្ត គឺ​ភូមិសាស្ត្រ​ខេត្តបាត់ដំបង , ខេត្ត​ឧ​ត្ត​រ​មានជ័យ​, ខេត្តសៀមរាប , ខេត្តកំពង់ធំ​, ខេត្តកំពង់ចាម​, ខេត្តបន្ទាយមានជ័យ ព្រះវិហារ​។ ប៉ុន្តែ​ក្នុងចំណោម​មន្ត្រី​គយ​៧​រូប លោក ឈួន សោភា ប្រើប្រាស់​តែម​នុស្ស​៤​នាក់ សម្រាប់​ប្រមូល​សេដ្ឋកិច្ច ដោយ​ចាត់ទុកជា​មនុស្ស​ជំនិត​(​ទុកចិត្ត​)​រួមមាន​:
១-​លោក យឹម ផល្លី អនុប្រធាន​ការិយាល័យ​ដែ​លោះ​ង​ស្តីទី​ពេល​លោក​ឈួន​សោភា​ត្រូវបាន​ដក​បញ្ឈរជើង​។​
២-​លោក ឈុន សុទ្ធា​សុ​វណ្ណា​រី ភ្នាក់ងារ​៣-​លោក ផាន់ វីឡា ភ្នាក់ងារ​៤-​លោក ផុន សុខ​ភ័​ក្រ ភ្នាក់ងារ ។​​វត្តមាន​លោក​ឈួន​សោភា​មកកាន់​កន្លែង​ដើម​ជា​មេ​គយ​ច​ល​ត័​តំបន់​៥​វិញ​បង្ហាញថា​របៀប​រកលុយ​របស់លោក​ឈួន​សោភា​ធ្វើ​ឲ្យ​ថ្នាក់លើ​របស់គាត់​សប្បាយចិត្ត​ទោះ​អាណា​ងាប់​រស់​ឬ​អាជីវក​រណា​មិន​សប្បាយចិត្ត​ព្រោះ​ទា​លុយ​ពន្ធ​គ្មាន​វិ​ក័យ​ប្ត​រ័​ក៏ដោយ​។​a army die a army die1 a custom chhourn sophear a custom chhourn1 

​