» លោកអធិការរងក្រុងប៉ោយប៉ែត ទទួលបន្ទុកការងារផែនសន្តិសុខ ជាប់សង្ស័យថាបានបេីកឡានបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ហើយបើកឡានរត់គេចតែស្នងការដឹងហើយ!? » កិច្ចប្រជុំបិទទ្វារ របស់គណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់នៅរសៀលថ្ងៃនេះបន្តស្អែកទៀត! » មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ទទួលយកទារកបោះបង់មករក្សាបណ្តោះអាសន្ន ក្រោយឪពុកម្តាយត្រូវបានសមបញ្ជូនទៅតុលាការ » អាវុធហត្ថខេត្តកែប បង្ក្រាបករណីបាញ់បោះ និងរក្សាទុកអាវុធខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចិន-ខ្មែរ ៥នាក់បញ្ជូនទៅតុលាការតែម្នាក់ » មីយ៉ាន់ម៉ានិងកម្ពុជាអះអាងពីការ បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោកក្នុងដំណើរទស្សនកិច្ចលោកមីនអោងឡាំង! » កម្ពុជា បានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល » កម្ពុជាថៃជួបគ្នាក្រោមយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ជម្លោះដែនសមុទ្រកម្ពុជា-ថៃ » ចាប់ខ្លួនចៅអធិការវត្តដែលល្បីក្នុងការបង្កើតបន្តោងរាសីពីបទកឹបកេងលុយវត្តបែករឿងដាច់អាបត្តិនិងសីលធម៍! » អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1257 នាក់

ម្សិលមិញ 15986 នាក់

សរុប 20348392 នាក់

ទឹកជំនន់ភក់ ហូរបុកជួរភ្នំហិមាល័យ ព្រុំដែនប្រទេសណេប៉ាល់និងចិនទីបេស្លាប់មនុស្សជាង ២៧០នាក់ និងបាត់ខ្លួនទេសចរបរទេសជិត ៧០០នាក់

 

នេប៉ាល់៖សេចក្តីរាយការណ៍របស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦ឲ្យដឹងថាហេតុការណ៍នេះកើតឡើងនៅតំបន់ជាប់ដងទន្លេ Bhote Koshi ជាពិសេសស្រុក Rasuwa មូលហេតុបង្កត្រូវបានរដ្ឋមន្ត្រីការបរទេសនេប៉ាល់ ប្រាប់ថា គឺផ្តើមចេញពី រញ្ជួយដី។a nepal flood 

លោក Shishir Khanal ប្រាប់សភាថា រញ្ជួយដី បានវាយប្រហារតំបន់នោះនាវេលាម៉ោង ៨:៣៧នាទីព្រឹក ហើយបណ្តាលឲ្យបាក់ផ្ទាំងទឹកកកលើភ្នំ រួចក៏ហូរបំបុកចុះមក នាំទាំងទឹកជំនន់ និងភក់មកជាមួយផង។តួលេខអ្នកស្លាប់និងបាត់ខ្លួននៅក្នុងគ្រោះទឹកជំនន់ដ៏មហន្តរាយនៅប្រទេសនេប៉ាល់និងតំបន់ទីបេរបស់ប្រទេសចិនបានប្រែប្រួល ដោយចំនួនអ្នកស្លាប់កើនឡើងដល់២៧០នាក់និងអ្នកបាត់ខ្លួនកើនដល់ជិត១ ៥០០នាក់។

ក្នុងចំណោមអ្នកបាត់ខ្លួននោះទៀតសោត មានជនបរទេសរហូតដល់ជាង៧០០នាក់។ នេះបើតាមអាជ្ញាធរបាននិយាយ នៅថ្ងៃទី២៧ខែសីហាឆ្នាំ២០២៦។ នៅក្នុងនោះ ខាងនេប៉ាល់មានជនបរទេសបាត់ខ្លួនជិត៥០០ ខណៈខាងទីបេមានជនបរទេស២៦០នាក់បាត់ខ្លួន។ បើតាមCNA ជនបរទេសទាំងនោះ មកពីប្រទេសឥណ្ឌាច្រើនជាងគេជិត២០០នាក់ អាមេរិកជាង៦០នាក់ និងមកពីប្រទេសផ្សេងទៀតដូចជាអូស្រ្តាលី អង់គ្លេស កាណាដា ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ហ្វីលីពីន។

លោកRaja Ram Basnetអ្នកនាំពាក្យកងទ័ពនេប៉ាល់បាននិយាយថា នៅតាមតំបន់ដែលរងគ្រោះខ្លាំងបំផុត ឧទ្ធម្ភាគចក្រកំពុងទម្លាក់តង់ អាហារ និងសម្ភារៈសង្គ្រោះបន្ទាន់ផ្សេងទៀតដែលផ្តល់ដោយប្រទេសឥណ្ឌា។ លោកបាននិយាយថា បុគ្គលិកជួយសង្គ្រោះកងទ័ពនិងប៉ូលិសជាង៥ ០០០នាក់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ នៅក្នុងនោះ មនុស្ស១២៥នាក់ត្រូវបានជួយសង្គ្រោះនៅថ្ងៃព្រហស្បតិ៍នេះ រួមទាំងជនបរទេសចំនួន២០នាក់ផងដែរ។

 

សេចក្តីរាយការណ៍ដំបូងថា ទេសចរណ៍បរទេស ជិត ៦០០នាក់ កំពុងបាត់ខ្លួន ក្នុងនោះមានទាំងជនជាតិឥណ្ឌាជាង ១០០នាក់, អាមេរិក ៥៤នាក់, អង់គ្លេស ៣៣នាក់ អូស្រ្តាលី ៣៤នាក់, កាណាដា ២៤នាក់ និងជាង ១០០នាក់ទៀត គឺជាជនជាតិនេប៉ាល់ផ្ទាល់តែម្តង ហើយនៅមានជនជាតិផ្សេងៗ ច្រើននាក់ទៀត។

ប៉ូលិសនេប៉ាល់ បានបញ្ជាក់ពីការជួយសង្គ្រោះមនុស្សចំនួន ១១៤នាក់ នៅក្នុងប្រតិបត្តិការ ដែលក៏មានការចូលរួមពីសំណាក់ឧទ្ធម្ភាគចក្រ របស់ក្រុមហ៊ុនឯកជនផងដែរ។

អ្នកជំនាញអន្តរជាតិ ហៅថាជា «ស៊ូណាមិមកពីលើមេឃ» ដោយបញ្ចេញទឹក ២០លានម៉ែត្រគូប លាយឡំល្បាប់ភក់ មានកម្ពស់ដល់ទៅ ១០០-២០០ម៉ែត្រ ហូរបុកចុះមក យ៉ាងពេញទំហឹង វាយប្រហារត្រឹមមួយប៉ប្រិចភ្នែក។

គេហទំព័រ Daily Mail បានដកស្រង់សម្តីលោកសាស្ត្រាចារ្យ បណ្ឌិត Bishal Nath Upreti អ្នកជំនាញខាងភូគព្ភសាស្ត្រ និងជាអ្នកសិក្សាស្រាវជ្រាវ ដ៏ល្បីល្បាញម្នាក់របស់ប្រទេសនេប៉ាល់ ធ្លាប់បានបម្រើការងារនៅសាកលវិទ្យាល័យ Tribhuvan អស់រយៈពេល ៣៥ ឆ្នាំ ដែលនិយាយថា វាគឺជាគ្រោះមហន្តរាយសាហាវបំផុតមួយ របស់នេប៉ាល់ វាគឺជាស៊ូណាមិមកពីលើមេឃ។

ក្រុមអ្នកជំនាញព្រមានថា គ្រោះមហន្តរាយនេះ អាចបង្កឲ្យមានទឹកជំនន់រលកទីពីរទៀត ព្រោះថា កម្ទេចកម្ទីដ៏សន្ធឹកសន្ធាប់ ដែលត្រូវទឹកហូរច្រោះចូលទៅក្នុងប្រព័ន្ធទន្លេ នៃតំបន់នោះ កំពុងកកស្ទះ ដូច្នេះពេលវាធ្លាយ វានឹងបង្កគ្រោះថ្នាក់ធំជាថ្មី។

សូមជម្រាបថា តួលេខមនុស្ស​បាត់​ខ្លួន ក្នុង​គ្រោះ​មហន្តរាយទឹកជំនន់ និងបំណាក់ដីភក់ ​នៅតំបន់ហិម៉ាល័យ បាន​កើន​ឡើង​ដល់​​ជិត ១ ៥០០​នាក់ហើយ​។នេះគឺជាគ្រោះមហន្តរាយធម្មជាតិដ៏ធំទី២ដែលវាយប្រហារប្រទេសនេប៉ាល់ បន្ទាប់ពីគ្រោះរញ្ជួយដីឆ្នាំ២០១៥ ដែលឆក់យកជីវិតមនុស្សជិត ៩ ០០០នាក់។a nepal flood1 a nepal flood2