» អាល្លឺម៉ង់ត្រៀមបង្កើតប្រពន្ធ័ការពារដ្រុននិង​សហការជមួយអ៊ុយក្រែន ​អភិវឌ្ឍ​អាវុធ​ប្រើ​បច្ចេកវិទ្យា​ទំនើប វាយប្រហារ​បាន​ឆ្ងាយ​ » សម្តេចធិបតីហ៊ុនម៉ាណែតប្រាប់មូលហេតុមិនអនុវត្តន៍ច្បាប់កាតព្វកិច្ច​យោធា​ នាពេលកន្លងមក » កម្ពុជា-កូរ៉េ ចុះហត្ថលេខាបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅខេត្តកំពង់ធំ » រឿងចរចាព្រុំដែនសមុទ្ទតំបន់ត្រួតស៊ីគ្នារដ្ឋមន្ត្រីការបរទេសថៃបកមករកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS)វិញបន្ទាប់ពីគម្រាមកម្ពុជាឲ្យចរចាទ្វេភាគីសិន! » ជនបរទេស ៣,៦៨៤នាក់ មាន៣៥សញ្ជាតិខុសច្បាប់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា » តុលាការភ្នំពេញចេញដិការឃុំមនុស្ស១៦នាក់ ភាគច្រើនជាសន្តិសុខឯកជនសេឃ្យូរីធីហ្កាដ(G8888) ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្រុងប៉ោយប៉ែត? » អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦រំលឹកពីភាគីទី៣ចូលរួមដោះស្រាយព្រុំដែនសមុទ្ទនិងសម្តីសម្តេចធិបតីមិនទទួលស្គាល់ការប្រើកម្លាំង » សមត្តកិច្ចជួយសង្គ្រោះករណីយ៍ចាប់ជំរិត និងសម្លាប់ក្មេង នៅភូមិកូនជ្រែ ស្រុកស្អាងដោយសារជនបង្កខឹងគ្រួសារជនរងគ្រោះ និងសុំខ្ចីលុយមិនបាន » ផឹកស្រាអស់២ដបស្រវឹងទាស់សម្តីគ្នាយកកាំបិតចាក់សម្លាប់ » អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងពីពន្ធនាគារក្រោយឃុំខ្លួន ប្រហែល៨ខែ តែស្ថិតក្រោមការតាមដាន៤ខែ » អ្នកនាំពាក្យនគរបាលជាតិកម្ពុជា បដិសេធព័ត៌មានរបស់ថៃ ពាក់ព័ន្ធករណីចាប់ខ្លួនជនជាតិចិនមានអាវុធ ប្រើប្រាស់លិខិតឆ្លងដែនខ្មែរ និងពាក់ព័ន្ធទីបញ្ជាការដ្ឋានអង្គរក្ស » បុរសរកស៊ីឆក់ត្រីដែលត្រូវបានចាប់វ៉ៃខ្នោះបង្កការចាប់អារម្មណ៍ពីមហាជនត្រូវបានដោះលែងវិញហើយ! » ទ័ពមួកខៀវកម្ពុជាជាង ១៨០រូប វិលត្រឡប់ពីប្រទេសលីបង់វិញពេលមានអ្នកថ្មីទៅជំនួស » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន » មនុស្សប្រុសស្រីជាច្រើនាក់រួមទាំងថៅកែហាង នគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចបើក និងបំរើសេវាផ្លូវភេទខុសច្បាប់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3405 នាក់

ម្សិលមិញ 5488 នាក់

សរុប 19226732 នាក់

បន្ទាប់ពី​ចុះហត្ថលេខា​កាត់​យក​ដី​ប្រធានាធិបតី​ពូ​ទីន​ប្រាប់​អ៊ុ​ក្រែ​ន​ឲ្យ​ចុះចាញ់​និង​ចូល​ចរចារ​!

​ប្រទេស​អ៊ុយ​ក្រែ​ន​៖​ទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​លើកដៃ​វេតូ មិន​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​បោះឆ្នោត​លើ​សេចក្តីសម្រេច​ថ្កោលទោស ការបោះឆ្នោត​ប្រជាមតិ​ខុសច្បាប់ ដើម្បី​កាត់​យក​ទឹកដី​ទាំង​៤​របស់​អ៊ុយ​ក្រែ​ន​។​នៅក្នុង​ការបោះឆ្នោត​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​សុក្រ រុស្ស៊ី​លើកដៃ​វេតូ​តែម្នាក់ឯង​ប្រឆាំង​មិន​ឲ្យ​ចេញ​សេចក្តីសម្រេច ថ្កោលទោស​ការ​កាត់​បញ្ចូល​ទឹកដី​អ៊ុយ​ក្រែ​ន ទៅជា​ដែនដី​រុស្ស៊ី​។ ប្រទេស​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចំនួន ១០​បាន បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​ដែល​ស្នើឡើង​ដោយ​អាមេរិក និង​អាល់​បា​នី​។ ប្រទេស​៤ ចិន ឥណ្ឌា ប្រេ​ស៊ី​ល និង​ហ្កា​បុ​ង បោះឆ្នោត​អនុប្បវាទ​។ ក្រុមប្រឹក្សាសន្តិសុខ បរាជ័យ មិនអាច​ថ្កោលទោស រុស្ស៊ី បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន​បានប្រកាស​ជា​ឱឡារិក ដាក់បញ្ចូល​ជា​ផ្លូវការ ទឹកដី​អ៊ុយ​ក្រែ​ន ចំនួន ៤ ទៅក្នុង​ទឹកដី​រុស្ស៊ី​។​a army russy1 

មិន​ដូច​កាល​រុស្ស៊ី កាត់​យក​ទឹកដី​គ្រី​មេ របស់​អ៊ុយ​ក្រែ​ន កាលពី​ឆ្នាំ ២០១៤ សហគមន៍​អន្តរជាតិ​បានត្រឹមតែបញ្ចេញ​សំឡេង​ថ្កោលទោស ​ប៉ុន្តែ​លើក​នេះ ខុសស្រឡះ​ពី​ការ​កាត់​យក​ទឹកដី​គ្រី​មេ របស់​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី​បានធ្វើ​ឡើង​ដោយ​គ្មាន​សង្គ្រាម​បង្ហូរឈាម កាលពី​ឆ្នាំ ២០១៤ ។​សហគមន៍​អន្តរជាតិ ប្រតិកម្ម ដាក់​សម្ពាធ​លើ​រុស្ស៊ី ជាពិសេស​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ចិន ឥណ្ឌា តួ​គី​និង​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក ជាច្រើន ដែល ធ្លាប់​នៅ​ស្ងៀម​មិន​ថ្កោលទោស​រុស្ស៊ី ដែល​បើក​ធ្វើសង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន កាលពី​៧​ខែ​មុន​។​

​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន នៅពេលនេះ​បាន​វិ​វ​ឌ្ឍ ឈានទៅដល់​ដំណាក់កាល​ថ្មី​មួយទៀត​។ ដើម្បី​ការពារ​ខ្លួន រុស្ស៊ី​ធ្លាប់​បានប្រកាស​បើក​ប្រតិបត្តិការ​យោធា ពិសេស ដើម្បី​ការពារ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី នៅ​អ៊ុយ​ក្រែ​ន ដែល​ម៉ូស្គូ​អះអាងថា រង​ការរើសអើង ប្រល័យពូជសាសន៍ ពី​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​។ ប៉ុន្តែ នៅពេល លោកពូ​ទីន ប្រកាស​កាត់​យក​ទឹកដី របស់​អ៊ុយ​ក្រែ​ន ៤​បន្ថែមទៀត ដោយ​ក្នុងនោះ ទឹកដី​២ នៅ​ភាគខាងត្បូង ត្រូវ​ឈ្លានពាន ចូលកាន់​កាប់​ដោយ​កងទ័ព​រុស្ស៊ី បណ្តាល​ឲ្យ​គេ​លែង​ជឿជាក់​លើ​រុស្ស៊ី ។ ប្រទេស​អតីត​សហភាពសូវៀត ជាច្រើន ដែល​នៅ​អឺរ៉ុប និង​នៅ​អាស៊ី​កណ្តាល​ខ្លាច​ថា មហិច្ឆតា​របស់​លោកពូ​ទីន នៅ​អ៊ុយ​ក្រែ​ន នឹង​អាច​រាលដាល​ចូលដល់​ពួកគេ នៅ​ថ្ងៃ​ខាងមុខ ។ រុស្ស៊ី​របស់លោក​ពូ​ទីន​បានប្រកាស​សាជាថ្មី រុស្ស៊ី នឹង​ប្រើ​គ្រប់​មធ្យោបាយ ដែល​នៅ​ក្នុងនោះ មាន​ផងដែរ ការប្រើ​អាវុធ​នុយក្លេអ៊ែរ ដើម្បី​ការពារ​ដែនដី​អ៊ុយ​ក្រែ​ន ដែល​ត្រូវ​កាត់​បញ្ចូល​មកជា​ទឹកដី​របស់​រុស្ស៊ី​។​

​កាលពី​ថ្ងៃ​សុក្រ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃ​ដិ​ន​បាន​និយាយថា អាមេរិក និង​សម្ព័ន្ធមិត្ត​មិន​ចុះចាញ់​ពាក្យ​សម្លុត​របស់​លោកពូ​ទីន និង​ថា អូតង់​នឹង​ការពារ​ដែនដី​របស់ខ្លួន មិន​ឲ្យ​បាត់បង់ សូម្បី ១​សង់ទីម៉ែត្រ​។ ទីប្រឹក្សា​សន្តិសុខ​របស់​ប្រធានាធិបតី​អាមេរិក លោក​Jack Sullivan បាន​អះអាង​ដែរ​ថា កងទ័ព​អាមេរិក​នៅ​អឺរ៉ុប ត្រៀមខ្លួន​ទប់ទល់​រាល់​គ្រប់​ហេតុការណ៍​។​
​ដោយ​លើកឡើង​ពី​ជំនួយ​ថ្មី ១២​ពាន់​លាន​ដុល្លារ ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​អាមេរិក​បានប្រកាស​សន្យា​បន្ត​ផ្តល់ជំនួយ​យោធា ដើម្បី​ឲ្យ​អ៊ុយ​ក្រែ​ន​នៅ​បន្ត​ប្រយុទ្ធ​ការពារ​ខ្លួន​តទៅទៀត​។​​លោក​ចូ បៃ​ដិ​ន​នៅបាន​និយាយ​ចាត់ទុក ពិធីបុណ្យ​អបអរ​របស់​រុស្ស៊ី ក្នុងការ​ដាក់បញ្ចូល​ជា​ផ្លូវការ​ដែនដី​របស់​អ៊ុយ​ក្រែ​ន ទៅក្នុង​ទឹកដី​រុស្ស៊ី ថា ជា​ឆាកល្ខោន និង​ជាការ​ឆ្លុះបញ្ចាំង​ពី​ការលំបាក​របស់​កងទ័ព​រុស្ស៊ី​ក្នុង​សមរភូមិ​។​

​ក្រោយ​ចុះហត្ថលេខា​លើ​ក្រឹត្យ​ដាក់បញ្ចូល​ទឹកដី​ទាំង​៤​របស់​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​១​តុលា ប្រធានាធិបតី​រុស្ស៊ី​បាន​និយាយប្រាប់​ឲ្យ​អ៊ុយ​ក្រែ​ន ទម្លាក់អាវុធ និង​ត្រលប់​ចូល​តុ​ចរចា​។ អ្វីដែល​គេ​ដឹង លឺ​ច្បាស់​ពី​មាត់​របស់​លោកពូ​ទីន គឺ​រុស្ស៊ី​នឹងមិន​ចរចា ពី​តំបន់​ទាំង​៤​របស់​អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន​ចាត់​ចូល ជា​ផ្លូវការ​ក្នុង​ដែនដី​របស់​រុស្ស៊ី​។​​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​ហ្សេ​ឡេ​ន​ស្គី​បាន​បដិសេធ​ដាច់អហង្កា មិន​ចរចា​ជាមួយ​លោកពូ​ទីន និង​ថា អ៊ុយ​ក្រែ​ន​នឹង​ចរចា​ជាមួយ​ប្រធានាធិបតី​ថ្មី​របស់​រុស្ស៊ី​តែប៉ុណ្ណោះ​។ នៅក្រោយ រុស្ស៊ី ប្រកាស​ដាក់បញ្ចូល ជា​ផ្លូវការ ទឹកដី​អ៊ុយ​ក្រែ​ន​ទៅក្នុង​ទឹកដី​រុស្ស៊ី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បានប្រកាស​ព​ន្លឿ​ន​ដំណើរការ​ដាក់ពាក្យ​សុំចូល​ជា​សមាជិក​របស់​អូតង់​។​

​អ៊ុយ​ក្រែ​ន​មិន​ចុះ​ញ៉ម​នឹង​ការ​សម្លុត របស់​លោកពូ​ទីន ដែល​ទាមទារ​ឲ្យ​អ៊ុយ​ក្រែ​ន ទម្លាក់អាវុធ និង​ត្រលប់​ចូល​តុ​ចរចា​។ សម្រាប់​អ៊ុយ​ក្រែ​ន ដែល​ឃើញ រុស្ស៊ី លេប​យក​ទឹកដី របស់ខ្លួន ជាមួយ​សង្គ្រាម​ឈ្លានពាន អ៊ុយ​ក្រែ​ន​គ្មានអ្វី​ត្រូវ​មក​ចរចា​ជាមួយ​រុស្ស៊ី របស់​លោកពូ​ទីន​ទៀត​នោះទេ​។ ប្រឈម​នឹង​ការដាក់​សម្ពាធ​របស់​រុស្ស៊ី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ងាក​ទៅរក​ជំនួយ ពី​សម្ព័ន្ធមិត្ត​លោកខាងលិច ដើម្បី​សុំ​ឲ្យ​ខ្លួន​បានទទួល​ខ្នងបង្អែក​ពី​អូតង់​។ ប្រមុខ​ការបរទេស​អា​មេ​រិ​ក ដែល​បានធ្វើ​ទស្សនកិច្ច​នៅ​កាណាដា អះអាងថា អាមេរិក​គាំទ្រ​ឲ្យ​អ៊ុយ​ក្រែ​ន ចូល​ជា​សមាជិក​របស់​អូតង់ ប៉ុន្តែ លោក​ទទួលស្គាល់ថា ដំណើរ​ការចូល​ជា​សមាជិក​អូតង់​នឹង​ត្រូវការ​ពេលវេលា​យូរ​។​

​អគ្គលេខាធិការ​អង្គការ​អូតង់​ក៏មាន​ជំហរ​ដូចគ្នានេះដែរ​។ សម្រាប់​អគ្គលេខាធិការ​អូតង់ លោក Jen Stoltenberg រាល់​ប្រទេស​ប្រជាធិបតេយ្យ​នៅ​អឺរ៉ុប​មាន​សិទ្ធិ​សុំចូល​ជា​សមាជិក​របស់​អូតង់​។ អូតង់​បើកទ្វារ​ជានិច្ច ប៉ុន្តែ ការសម្រេចចិត្ត​យ៉ាងណា ត្រូវ​អាស្រ័យ​លើ​ការបោះឆ្នោត​ជា​ឯកច្ឆន្ទ​របស់​ប្រទេស​សមាជិក​ទាំង​៣០​របស់​អូតង់​។​​អ៊ុយ​ក្រែ​ន ចង់​ចូល​ជា​សមាជិក​របស់​អូតង់ ដើម្បី​បាន​អូតង់​ជា​ខ្នងបង្អែក សម្រាប់​ទប់ទល់​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ប៉ុន្តែ មិនមែន​មានន័យថា អូតង់​យល់ព្រម​នោះដែរ ព្រោះ​ធ្វើ​ដូច្នេះ គឺ​ប្រៀបដូចជា អូតង់​ត្រូវ​ប្រឈមមុខ​ធ្វើសង្គ្រាម​ដោយផ្ទាល់​ជាមួយ​រុស្ស៊ី ដែល​នឹង​ផ្ទុះ​ចេញ​ទៅជា​សង្គ្រាមលោក​ទី​៣​។​

​នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃ​សុក្រ នៅ​ទីក្រុង​ព្រុ​ច​សែ​ល អគ្គលេខាធិការ​អូតង់ លោក Jen Stoltenberg ថ្កោលទោស ចាត់ទុក​ការ​កាត់​យក​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ថា ជា​រឿង​ខុសច្បាប់ និង​ថា អូតង់​មិន​ទទួលស្គាល់​ទឹកដី​ទាំងនោះ​ជា​ទឹកដី​របស់​រុស្ស៊ី​។ តាម​ប្រមុខ​អង្គការ​អូតង់ អ៊ុយ​ក្រែ​ន​មាន​សិទ្ធិ​ប្រើ​កម្លាំង ដើម្បី​វាយ​ដណ្តើមយក​ទឹកដី ដែល​រុស្ស៊ី​បាន​ឈ្លានពាន​កាន់កាប់​។ លោក Jen Stoltenberg នៅបាន​អះអាងថា អូតង់​នឹង​ជួយ​គាំទ្រ ដើម្បី​ឲ្យ​អ៊ុយ​ក្រែ​ន​រំ​ដោះយក​ទឹកដី​ពី​ដៃ​កងទ័ព​រុស្ស៊ី​មកវិញ​៕a army kill