វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5763 នាក់
ម្សិលមិញ 5020 នាក់
សរុប 14121210 នាក់
ខេត្តបន្ទាយមានជ័យ៖ស្រីចំណាស់ម្នាក់នៅស្រុកម៉ាឡៃថ្ងៃទី២៨ខែកញ្ញា.ឆ្នាំ២០១៨ស្ថិតនៅភូមិត្រសេកជ្រុំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យត្រុវបានប្តីចុងទី៣វាយសម្លាប់។
ស្ត្រីរងគ្រោះខាងលើឈ្មោះឃ្លក ថាញ់ អាយុ៤៣ឆ្នាំត្រូវបានឃើញដេកស្លាប់នៅមុខផ្ទះដោយមានស្នាមជាំរលាកពេញខ្លួនសង្ស័យត្រូវប្តីចុងទី៣របស់ស្ត្រីរងគ្រោះវាយធ្វើបាបមុនស្លាប់។ជនសង្ស័យជាប្តីទី៣ មានឈ្មោះទុង ថាអាយុ៤៧ឆ្នាំបានរត់ គេចខ្លួនបាត់ស្រមោល។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាស្ត្រីរងគ្រោះមានប្តី៣នាក់ហើយ។
ប្តីទី១បានកូនប្រុសស្រី៣នាក់។ប្តីទី២មានកូនប្រុស១និងប្តីទី៣ចុងក្រោយនេះទើបបានគ្នាប្រហែល3ខែតែប៉ុណ្ណោះ។ ក្រោយសមត្ថកិច្ចត្រួតពិនិត្យនិងធ្វើកោសល្យវិច្ច័យពីជំនាញគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយអំពើរឃាតកម្មប្តីវាយធ្វើបាប។សមត្ថកិច្ចប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។