» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9515 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699686 នាក់

នៅ​ជញ្ជាំង​ភ្នំ​សំពៅ​ឲ្យ​សង់ បដិមា​ត្រាស់ដឹង​១០​ឆ្នាំក្រោយ​ចេញ​ជា​បដិមា​ផ្ចាញ់​មា​?


​ខេត្តបាត់ដំបង ៖​ភ្នំ​សំពៅ​នៅ​ខេត្តបាត់ដំបង​គឺជា​តំបន់​ទេសចរណ៍​ល្បីល្បាញ​របស់​ខេត្តបាត់ដំបង ក្នុងនោះ​ទីតាំង ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ចាប់អារម្មណ៍​ខ្លាំងជាងគេ​នោះ គឺ​ល្អាង​ភ្នំ​ក្រ​ចៀវ នេះ​តែម្តង​។​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មាន អាជ្ញាធរ​នៅ​តំបន់​នោះ បាន​សហការ​ជាមួយ​អ្នកជំនាញ សម្រេច​ឆ្លាក់​រូប​បដិមា នៅលើ​ជញ្ជាំង​ភ្នំ​សំពៅ ដើម្បី​ឲ្យ​កាន់តែ​ប្លែក និង​ទាក់ទាញ​ខ្លាំង​ឡើង​ថែមទៀត​។a budhaa1

បើ​គិតពី ការចាប់ផ្តើម​សាងសង់​ក្នុង​ឆ្នាំ​២០១២ ហើយ​មកទល់ពេលនេះ គឺ​១០​ឆ្នាំ​ហើយ​តែ​អ្វី ដែល គួរ​ឲ្យ​សោកស្តាយ​នោះ​ចុងក្រោយ គឺ​បែក​រឿង​ជាងចម្លាក់​ធ្វើ​ខុសពី គោលដៅ​ចង់បាន​របស់​មន្ទីរជំនាញ ដែល​បាន​សាងសង់​ជា​រូប​បដិមា​ផ្ចាញ់​ព្រះ ខណៈ ខាង​មន្ទីរ​គ្រោង​សាងសង់​ជា​រូប​បដិមា​ត្រាស់ដឹង​។
ក្រុម​ជាងចម្លាក់​បាន​ប្រាប់​កាសែត​ថា ការ​ប្រើពេល​យ៉ាងយូរ​នេះ ក៏​ដោយសារតែ ថ្មភ្នំ​មាន​លក្ខណៈ​រឹង​ខ្លាំង ហើយ​ផុយស្រួយ ថែម​ទៀតផង ។ ក្រុម​ជាង​បាន​បន្ថែមថា គម្រោង​នេះ​នឹងត្រូវ​រួចរាល់​នៅ​ចុងឆ្នាំ​២០២១​នេះ តែ​បច្ចុប្បន្ននេះ ការសាងសង់ ត្រូវបាន​ផ្អាក​ហើយ​?​។

​ចំពោះ​ការផ្អាក​សាងសង់​បន្ត​រូប​បដិមា​នេះ លោក គុណ សម្បត្តិ​មុនី​រតន៍ ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត​បាន ប្រាប់កាសែតថា សំណង់​រូប​បដិមា​នេះ ជាង​ឆ្លាក់​ខុស​បច្ចេកទេស​ព្រោះ រូប​បដិមា​កំពុង​ធ្វើជា​រូប​ព្រះ​ផ្ចាញ់​មា មិនមែន​រូប​ត្រាស់ដឹង​ទេ​!​។​ប៉ុន្តែ លោក គុណ សម្បត្តិ​មុនី​រតន៍ ក៏​មិនបាន គូសបញ្ជាក់​ឲ្យ​ច្បាស់​ថា តើ រូប​បដិមា​ជាប់​ភ្នំ​សំពៅ​នេះ នឹងត្រូវ​រុះរើ ឫ​រក្សាទុក ហើយ​គម្រោង ការ​ឆ្លាក់​បដិមា​ត្រាស់ដឹង​នេះ នឹងត្រូវ​លើក​ទៅ​ទីតាំង​ផ្សេង ឫ​ក៏​យ៉ាងណា​នោះឡើយ​?.​។​

​សូមបញ្ជាក់ថា​ភ្នំ​សំពៅ​ជា​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ​ស្ថិតនៅតាម​ដងផ្លូវ​ជាតិ​លេខ​៥៧ (​អតីត​ផ្លូវជាតិ​លេខ​១០) ក្នុង​ស្ថិតក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​។ ភ្នំ​នេះ​មាន​កំពស់​ប្រមាណ​១០០​ម៉ែត្រ ចំងាយ​១២​គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង​។ លើ​ខ្នងភ្នំ​តំបន់​កំសាន្ត​ចែកជា​បី​សំខាន់ៗ ទី​១ កំពូលភ្នំ​មាន​ព្រះវិហារ​ដែល​អ្នក​អាច​មើលឃើញ​ពី​ចំងាយ​ហៅថា "​ប្រា​ង​" ទី​២ "​ល្អាង​ផ្កាស្លា​" ទី​៣ "​គិរី​រម្យ​" ។

ប្រា​ង​គឺជា​កន្លែង​សម្រាប់​ប្រ​រ​ព្ធ​ពី​ធី​បុណ្យ​សាសនា​ផ្សេងៗ ហើយ​អ្នក​ទេសចរណ៍​អាច​មើល​ទេសភាព​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​ពីលើ​ខ្នងភ្នំ​នៅត្រង់​តំបន់​នេះ​បាន​យ៉ាង​ល្អ​។ ល្អាង​ផ្កាស្លា​ជា​អាស្រម​របស់​ព្រះសង្ឃ ដូនជី តាជី​។ នៅ​ល្អាង​ផ្កាស្លា​មាន​ល្អាង​ជាច្រើន​ឋិត​នៅ​ក្នុងនោះ​ដូចជា ល្អាង​ផ្កា​ស្លាង ល្អាង​ខ្យល់ ល្អាង​ត្រជាក់​។ គីរីរម្យ​បច្ចុប្បន្ន​មាន​វត្ត​មួយ​ឋិត​នៅ​ទីនោះ និង​មាន​ល្អាង​សំខាន់​ពីរ​គឺ​ល្អាង​តែងខ្លួន និង​ល្អាង​ល្ខោន​។ កាលពី​សម័យ​ប៉ុលពត ល្អាង​ទាំងពីរ​នេះ​ជា​កន្លែង​សម្លាប់​មនុស្ស គ្រោងឆ្អឹង​មនុស្ស​ជាច្រើន និង​សំលៀកបំពាក់​ត្រូវបាន​រៀបចំ​ដាក់​ក្នុង​ទ្រុង​សំណាញ់​យ៉ាង​ត្រឹមត្រូវ​។​​នៅក្បែរៗ​ភ្នំ​សំពៅ មាន​ច​ម្កោ​ម​ភ្នំ​សំខាន់ៗ​មួយចំនួនទៀត ដែល​ទាក់ទង​នឹង​រឿងព្រេង​ខ្មែរ​ជាច្រើន​គឺ​រឿង​រាជ​កុល​នាង​រំសាយសក់ មាន​ភ្នំ​ក្តោង ភ្នំ​ក្រពើ ភ្នំ​អណ្តើក ភ្នំ​ទ្រុងមាន់ ភ្នំ​ទ្រុង​ទា ភ្នំ​នាង​រំសាយសក់ ភ្នំ​តា​គ្រាម ដែល​សុទ្ធតែ​រមណីយដ្ឋាន​ធម្មជាតិ​។​a budhaa a budhaa3 


​